ដំណឹងល្អៈ ខ្សែរ៉តជិះឆ្លងកាត់ទន្លេតភ្ជាប់រវាងទីក្រុងកោះពេជ្រ មកកាន់ទីក្រុងនរានឹងបើកដំណើរការនៅខែមេសាខាងមុខនេះហើយ

0

ភ្នំពេញៈ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្រុមហ៊ុនOCIC ត្រៀមបើកដំណើរការកន្រ្តកខ្សែរ៉ត ជិះឆ្លងកាត់កោះពេជ្រ មកកាន់ទីក្រុងនរា នៅខែមេសាខាងមុខនេះ។

ប្រធានគ្រប់គ្រងទីក្រុងនរា លោកលឹម គានអានបានមានប្រសា​សន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ កុ​ម្ភៈនេះថា គំរោងនេះជាទិសដៅទេសច​រណ៍ថ្មី សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ និងភ្ញៀវទេសចរណ៍ជាតិ ដែលចូលចិត្តបែបផ្សងព្រេង(Adventure) ពួកគាត់អាចជិះចេញពីគំរោងCoconut Parkមកកាន់ទីក្រុងនរា។

លោកបន្តថា គំរោងនេះនឹងធ្វើឲ្យទីក្រុងទាំងពីរ កាន់តែទាក់ទាញ ជាមួយការកម្សាន្តសម្រាប់កុមារ និងមនុស្សពេញវ័យ”។ លោកបន្ថែមថា “រហូតមកទល់ពេលនេះ គំរោងនេះមិនទាន់កំណត់តម្លៃសម្រាប់ការជិះកំសាន្តនៅឡើយទេ”។

លោកលឹម គានអានបានបន្តថា ទីក្រុងកោះនរាកាន់តែមានភាពទាក់ទាញ និងការចាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបានបង្ហើបផងដែរថា នាពេលឆាប់ៗខាងមុខនេះ នឹងមានLandmarkថ្មីមួយ ដែលនឹងបង្កើនការទាក់ទាញ និងចំណាប់អារម្ម​ណ៍របស់ភ្ញៀវទេសចរណ៍អន្តរជាតិ កាន់តែច្រើនថែមទៀតនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here