ដោយៈ ម៉ាណា
មណ្ឌលគិរីៈ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត គំរោងវិនិយោគចំនួន២០០លានដុល្លារ ដើម្បីអភិវឌ្ឍរោងចក្រថាមពលខ្យល់កម្លាំង ១៥០ មេហ្គាវ៉ាត់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC ការអនុម័តនេះត្រូវបានផ្តល់ដោយក្រុមប្រឹក្សាវិនិយោគកម្ពុជា(CIB) ក្រោមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងខែមករា ឆ្នាំ ២០២៦។
-->
គម្រោងនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន៤២កន្លែង។
លោក ជា វុទ្ធី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
លោក ជា វុទ្ធី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា អ្នកវិនិយោគគឺជាក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី ដែលមានបទពិសោធន៍ជិតបីទសវត្សរ៍ ក្នុងការធ្វើប្រតិបត្តិការនៅទូទាំងវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា គម្រោងនេះ តំណាងឱ្យរោងចក្រថាមពលខ្យល់ទីបី ដែលបានចុះបញ្ជីជាមួយCDC ដែលជាជំហានសំខាន់មួយទៀត នៅក្នុងការពង្រីកថាមពលកកើតឡើងវិញរបស់កម្ពុជា៕
