លោក Caroen Sirivadhanabhakdi ជាកំពូលសេដ្ឋី និងអ្នកជំនួញលើវិស័យអលចនទ្រព្យជាប់លំដាប់ទី១ នៅថៃ
ដោយ វុត្ថា
ប្រទេសថៃ៖ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅតំបន់អាស៊ាន គឺប្រទេសថៃ ដែលជាប្រទេសមួយមានមហាសេដ្ឋីច្រើនផងដែរ ប៉ុន្តែមហាសេដ្ឋីលេខ១ផ្នែកអចលនទ្រព្យប្រចាំប្រទេសនេះ មិនសូវមានអ្នកដឹងច្រើននោះទេ។
តាមពិតលោក Caroen Sirivadhanabhakdi ជាកំពូលសេដ្ឋី និងអ្នកជំនួញលើវិស័យអលចនទ្រព្យជាប់លំដាប់ទី១ នៅក្នុងប្រទេសថៃ ដែលបច្ចុប្បន្នលោកមានអាយុ ៧៥ឆ្នាំ។
-->
លោកកើតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៤១ ដែលបច្ចុប្បន្ននេះមហាសេដ្ឋីវ័យចំណាស់នេះ មានទឹកប្រាក់ចំណាយ១៩.៩ពាន់លានដុល្លារ ។ សេដ្ឋីអចលនទ្រព្យរូបនេះ ជាស្ថាបនិកក្រុមហ៊ុន Thai Beverage និងជាប្រធាននក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនTCC GROUP និង ក្រុមហ៊ុន Fraser and Neave, Ltd (F&N)។
ក្រុមគ្រួសាររបស់មហាសេដ្ឋីរូបនេះ ជាអ្នកអភិវឌ្ឍលើវិស័យអចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេសថៃ ; ដោយលោកបានអភិវឌ្ឍន៍លើទំហំដី១០០,៨០០ ហិកតា បូកជាមួយនឹងអគារជួល និងពាណិជ្ជកម្មនៅក្នុងប្រទេសសឹង្ហបុរី ។
មហាសេដ្ឋរូបនេះ បានគ្រប់គ្រងសណ្ឋាគារចំនួន ៥០នៅក្នុងតំបន់អាស៊ី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី រួមទាំងសណ្ឋាគារផ្កាយ៥ Plaza Athenee ក្នុងសង្កាត់ Manhattan សហរដ្ឋអាមេរិក និងសណ្ឋាគារ The Okura Prestige នៅក្នុងទីក្រុងបាងកក។
មហាសេដ្ឋី Caroen Sirivadhanabhakdi ជាកូនទី ១១ ដែលកើតនៅក្នុងត្រកូលមានជាប់ឈាមស្រឡាយចិន ដែលជាអាជីវករលក់ដូនៅតាមចិញ្ចើមផ្លូវ ហើយបានធ្វើអន្តោប្រវេសន៍ទៅរស់នៅក្នុងនៅក្នុងទីក្រុងបាងកក។ ឈ្មោះជាភាសាចិនរបស់គាត់ គឺ Su Zuming ត្រូវបានព្រះមហាក្សត្រភូមិបុលអាឌុលយ៉ាដេត បានដាក់ឈ្មោះរបស់លោកជា Sirivadhanabhakdi នៅក្នុងឆ្នាំ ១៩៨៨ ។
មហាសេដ្ឋីរូបនេះបានឈប់រៀន ក្នុងអាយុ៩ឆ្នាំ ដើម្បីទៅធ្វើការដែលអាចនិយាយភាសាចិន និងភាសាថៃបានយ៉ាងស្ទាប់ចំនាញ។
ចាប់តាំងពីឆ្នាំ ២០០០ មហាសេដ្ឋីអាលចនទ្រព្យរូបនេះ ទទួលបានជោគជ័យនិងមានកេរ្តិ៍ឈ្មោះ បោះសម្លេងលើការអភិវឌ្ឍន័វិស័យអចលនទ្រព្យ ដោយបានបង្កើតក្រុមហ៊ុនដ៏ធំមួយឈ្មោះ TCC Land Co Ltd ។ ក្រុមហ៊ុននេះនាពេលបច្ចុប្បន្ន គឺជាក្រុមហ៊ុនមួយដ៏ធំផុត លើការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសថៃ ដោយបានវិនយោគនិងអភិវឌ្ឍន៍លអគារស្នាក់នៅ អគារជួល និងបដិសណ្ឋារកិច្ច រួមជាមួយនឹងការគ្រប់គ្រងអចលនទ្រព្យ ឡូជីស្ទីក និងជំនួញជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ និងសឹង្ហបុរីជាដើម។
ចាប់តាំងពីការបង្កើតក្រុមហ៊ុន TCC Land នេះ បានផ្តោតជាសំខាន់លើការអភិវឌ្ឍនៅក្នុងប្រទេសថៃ ក្រុមគ្រួសសារមហាសេដ្ឋីរូបនេះ បានកាន់កាប់ដីរហូតដល់ទំហំប្រមាណ ៦៣០,០០០រ៉ៃ។ នៅក្នុងឆ្នាំ២០១៤ លោកបានគ្រប់គ្រងដីច្រើនជាងគេលំដាប់ទី៣ក្នុងប្រទេសថៃ ហើយប្រហែល២១ដង នៃដីដែលគ្រប់ដោយព្រះមហាក្សត្រថៃ ។ ក្រុមហ៊ុន TCC Land ក៏មានអចលនទ្រព្យនៅក្រៅប្រទេសផងដែរ រួមមាននៅសហរដ្ឋអាមេរិក អូស្រ្តាលី ជប៉ុន ចិន និង នៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
នៅដើមឆ្នាំ២០១៣ មហាសេដ្ឋី Charoen បានទទួលជោគជ័យក្នុងការទិញក្រុមហ៊ុនសឹង្ហបុរី Fraser and Neave, Ltd ដែលមានអចលនទ្រព្យជាច្រើននៅក្នុងតំបន់អាស៊ី រោងចក្រផលិតភេសជ្ជៈ ដែលមានតម្លៃនៃទំហំទឹកប្រាក់ចំនួន១១.២ ពាន់លានដុល្លារ ។ គាត់ទទួលបានកិច្ចព្រមព្រៀង លើប្រតិបត្តិការហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីក្នុងឆ្នាំ ២០១២ ពីក្រុមធនាគារ រួមមាន United Overseas Bank, Ltd របស់ប្រទេសឹង្ហបុរី ; និងDBS Bank, Ltd។ ភាគហ៊ុននៃក្រុមហ៊ុន Fraser and Neave, Ltd របស់លោក Charoen រួមមាន ព្រមសម្បត្តិរបស់ក្រុមហ៊ុន TCC និង Thai Beverage មានចំនួន ១.១៩ ពាន់លានដុល្លារ ប្រហែល៨៩ភាគរយនៃភាគហ៊ុន។
នៅក្នុងឆ្នាំ២០១៧ លោក Charoen បានប្រកាសអភិវឌ្ឍន៍គម្រោង៣.៥ពាន់លានដុល្លារ សាងសង់អគារលើទំហំដី១០៤រ៉ៃ ដែលមានរួមមាន អគារRama IV និង Wireless Road ទល់មុខ Lumphini Park ដែលគេហៅថាOne Bangkok ដែលរួមបញ្ចូលទាំង ការិយាល័យ បន្ទប់ជួល បន្ទប់ស្នាក់នៅ សណ្ឋាគារ និង កន្លែងសម្តែងសិល្បៈ ដែលអភិឌ្ឍន៍ដោយ ក្រុមហ៊ុន TCC និង Frasers Property ដែលមានទំហំទឹកប្រាក់ចំនួន១.៨៣ ពាន់លានដុល្លារ ហើយគំរោងទាំងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៥៕