ក្រសួងមួយស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខណៈក្រុមហ៊ុនថ្មីមួយទៀតស្នើសុំព្រមគ្នា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើក“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា លើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស ។

កិច្ចប្រជុំនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ “កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី២ នៅក្នុងឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២។

តំបន់សេដ្ឋកិច្ចពិសេសទាំងនោះ រួមមាន៖ ១/. គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ និង ២/. គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក។

គម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់ លើបច្ចេកវិទ្យាឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និងR&D៕

LEAVE A REPLY

Please enter your comment!
Please enter your name here