ដោយៈ ម៉ាណា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council)។
ក្នុងជំនួបកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ASEAN Business Council) ដឹកនាំដោយលោក Gustaaf Reerink សមាជិកក្រុមប្រឹក្សាប្រតិបត្តិ នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសឥណ្ឌូនេស៊ី (EuroCham Indonesia) និង លោកMartin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសកម្ពុជា (EuroCham Cambodia) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។
ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគនៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនអឺរ៉ុប ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន៕







