រដ្ឋបាលខេត្តព្រះសីហនុគាំទ្រកម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន នៅខេត្តព្រះសីហនុ

0

ដោយៈ ម៉ាណា

    ព្រះសីហនុៈ លោកអភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ដោយផ្អែកលើសក្តានុពលដ៏ពិសេសរបស់ខេត្ត លោកមានជំនឿយ៉ាងមុតមាំថា ខេត្តព្រះសីហនុនឹងបន្តពង្រឹងតួនាទីរបស់ខ្លួន ជាមជ្ឈ​មណ្ឌលវិនិយោគ ពាណិជ្ជកម្ម ដឹកជញ្ជូន និងសេវាកម្មដ៏សំខាន់ ទាំងក្នុងប្រទេស និងក្នុងតំបន់។

កត្តាទាំងនេះ នឹងជំរុញបង្កើតបរិយាកាសប្រកួតប្រជែងខ្ពស់ និងអំណោយផលសម្រាប់វិនិយោគិនលើគ្រប់វិស័យ។

លោកឯម ភាព អភិបាលរងខេត្ត បានលើកឡើងដូចនេះ នៅក្នុងកម្មវិធីដំណើរទេសចរណ៍ ស្វែងរកឱកាសវិនិយោគ កម្ពុជា-ចិន នៅខេត្តព្រះសីហនុ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ”។

រហូតដល់បំណាច់ឆ្នាំ២០២៧ ដើម្បីបន្តលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបន្ថែមមកកាន់ខេត្ត។ កម្មវិធីនេះត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ អាជូណា សូលីទ័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here