ប្លង់គំរូបនៃគំរោងសាងសង់ដ៏ធំមួយនៅចិន
ដោយ វុត្ថា
ប្រទេសចិនៈ ទោះជាកំពុងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកក្តី តែការវិនិយោគលើវិស័យអចលនទ្រព្យរបស់ប្រទេសចិន ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០១៩នេះ បានកើនឡើង១១.៩ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។
យោងតាមរបាយការណ៍របស់ការិយាល័យជាតិស្ថិតិ (NBS) បានចេញផ្សាយកាលពីថ្ងៃទីពុធកន្លងមកនេះ បានឲ្យដឹងថា ការកើនឡើងនៃការវិនិយោគលឿនបំផុតនោះគឺក្នុងអំឡុងខែមករា ដល់ខែមីនាប្រមាណ១១.៨ ភាគរយ ។ ការវិនិយោគលើវិស័យអចលនទ្រព្យសរុបក្នុងរយៈពេល ៤ខែដំបូងឆ្នាំនេះ មានចំនួន៣,ពាន់ពាន់លានយន់ ស្មើរនឹង ៤៩៨ពាន់លានដុល្លារ ដែលមាន៧២,៨ ភាគរយប្រើប្រាស់ទៅលើអគារស្នាក់នៅ។
-->
យោងតាម NBS បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងខែមករា – មេសា កន្លងមកនេះ ការវិនិយោគលើអគារស្នាក់នៅបានកើនឡើង១៦,៨% ក្នុងសន្ទស្សន៍ប្រចាំឆ្នាំពោលគឺកើនឡើងដល់២,៤៩ពាន់ពាន់លានយ័ន។ ក្នុងអំឡុងពេលដូចគ្នានេះដែរ អ្នកអភិវឌ្ឍន៍អចលទ្រព្យរបស់ប្រទេសចិន បានសាងសង់អាគារលើទំហំដីប្រមាណ៧,២៣ពាន់ពាន់លានម៉ែត្រការ៉េ ដែលបានកើនឡើងប្រមាណ៨,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ការលក់លំនៅដ្ឋានពាណិជ្ជកម្ម ដែលបានវាស់វែងដោយផ្ទៃក្រឡាមានចំនួន៤២០ លានម៉ែត្រការ៉េក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ គឺធ្លាក់ចុះ០,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយការលក់មានតម្លៃលើសពី៣,៩ ពាន់ពាន់លានយ័នពោលគឺកើនឡើង ៨,១ ភាគរយធៀបនឹងឆ្នាំមុន៕