អគារ One World Tradecenter របស់អាមេរិក
ដោយ វុត្ថា
ភ្នំពេញ៖ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាយក្សសេដ្ឋកិច្ចចិន-អាមេរិកនៅតែបន្តកើតមានឡើងបង្កឱ្យមានវិបត្តិ ក្នុងការស្វែងរកការទិញលំនៅដ្ឋានពីអ្នកដែលមានសក្តានុពលនៅក្នុងប្រទេសហរដ្ឋអាមេរិក។
យោងតាមរបាយការណ៍របស់សមាគមធនាគារអ្នកឱ្យប្រាក់កម្ចី (MBA) បានចេញផ្សាយរបាយការណ៍ទីផ្សាររបស់ខ្លួន កាលពីពេលថ្មីៗនេះថា ការដាក់ពាក្យកម្ចីទិញលំនៅដ្ឋានបានធ្លាក់ចុះប្រមាណ ០.៦ ភាគរយពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ក្រៅពីនេះ សន្ទស្សន៍នៃការទិញលំនៅដ្ឋាននៅក្នុងសហរដ្ឋអាមេរិកបានធ្លាក់ចុះប្រមាន ១ភាគរយកាលពីសប្តាហ៍មុនេះ។
-->
លោក Joel Kan អនុប្រធានរងនៃអង្គការសេដ្ឋកិច្ច និងឧស្សាហកម្មនៃសមាគម MBA បានឲ្យដឹងថា នៅពេលដែលយើងតាមដានឲ្យបានដិតដល់ បើបញ្ហាទាំងនេះនៅតែបង្ករឡើងដោយសង្គ្រាមពាណិជ្ជកម្មរវាងចិន-អាមេរិកនឹងនាំឲ្យមានការធ្លាក់ចុះ នៃសេដ្ឋកិច្ច និងជាក្តីបារម្ភខ្លាំង ហើយបានបង្កឲ្យមានវិបត្តិ និងការបោះបង់ចោលចំពោះការស្វែងរកទិញលំនៅដ្ឋានរហូតមិនប្រាកដថា ពេលណានឹងដោះស្រាយចេញ។
លោកបន្តថា “បើទោះបីជាអត្រាបញ្ចុះអត្រាការប្រាក់ធ្លាក់ចុះជាលើកទី៥ ក្នុងរយៈពេល៦សប្តាហ៍ក៏ដោយ ប៉ុន្តែតិចជាង១ភាគរយ”។
ទិន្នន័យរបស់សមាគម MBA ក៏បានបង្ហាញផងដែរថាសន្ទស្សន៍ការធ្វើសមតុល្យឡើងវិញលើសកម្មភាពប្រាក់កម្ចីទិញផ្ទះបានធ្លាក់ចុះ ភាគរយពីសប្តាហ៍មុន។
កាលពីពេលថ្មីៗនេះ រដ្ឋបាលលោកដូណាល់ ត្រាំបានដាក់ការដំឡើងពន្ឋលើទំនិញចិនក្នុងទឹកប្រាក់ ២០០ពាន់លានដុល្លារអាមេរិក ហើយជាការសងសឹកចិនបានប្រកាសដំឡើងពន្ធលើទំនិញអាមេរិកវិញ ក្នុងទឹកប្រាក់ ៦០ពាន់លានដុល្លារ៕