ដោយ ដន
ភ្នំពេញ: រយៈពេល៥ឆ្នាំចុងក្រោយនេះ វត្តមានអាគារខ្ពស់ៗនៅរាជធានីភ្នំពេញបានផុសឡើងជាបន្តបន្ទាប់ ពិសេសអាគារខុនដូ ដែលបាននិងកំពុងឆ្លុះបញ្ចាំងពីការរីកចម្រើនមានភាពស្រដៀងគ្នានឹងទីក្រុងបាងកក ប្រទេសថៃ ។

ដោយ ដន
ភ្នំពេញ: រយៈពេល៥ឆ្នាំចុងក្រោយនេះ វត្តមានអាគារខ្ពស់ៗនៅរាជធានីភ្នំពេញបានផុសឡើងជាបន្តបន្ទាប់ ពិសេសអាគារខុនដូ ដែលបាននិងកំពុងឆ្លុះបញ្ចាំងពីការរីកចម្រើនមានភាពស្រដៀងគ្នានឹងទីក្រុងបាងកក ប្រទេសថៃ ។

ទីក្រុងទាំងពីរបានជួបប្រទះការផ្គត់ផ្គង់លើសចំនួន ក្នុងរយៈពេលពីរឆ្នាំកន្លងមកដែលបានធ្វើឱ្យមានការធ្លាក់តម្លៃយូនីតនៃខុនដូនានា នៅទីក្រុងបាងកក។ និន្នការនេះត្រូវបានគេរំពឹងថា នឹងមានភាពដូចគ្នានៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ កាលពីឆ្នាំមុនចំនួន៦៥,០០០ យូនីតត្រូវបានបន្ថែមទៅការផ្គត់ផ្គង់របស់ទីក្រុងបាងកក កើនឡើង១១ភាគរយបើធៀបនឹងឆ្នាំមុនមួយទៀត។ បើប្រៀបធៀបទៅនឹងការផ្គត់ផ្គង់ខុនដូនៅក្នុងរាជធានីភ្នំពេញ នឹងកើនឡើងរហូតដល់១២០ភាគរយនៅឆ្នាំនេះដែលសរុបមានចំនួន៣០,១១២ យូនីត ដែលចំនួននេះស្មើនឹង១០ ដងនៃបរិមាណដែលបានចុះបញ្ជីនៅឆ្នាំ២០១៦។
យោងតាមក្រុមហ៊ុន Knight Frank ប្រចាំប្រទេសថៃបានឱ្យដឹងថា ទីផ្សារបាងកកបានជួបប្រទះ នឹងការធ្លាក់ចុះតម្លៃជាមធ្យម ៦ភាគរយបើធៀបនឹងឆ្នាំមុន។ នៅកម្ពុជាការធ្លាក់ចុះតម្លៃនៅតែមិនទាន់កើតមានឡើងនៅឡើយទេ ប៉ុន្តែអ្នកវិភាគជឿជាក់ថាវាទំនងរក្សាតម្លៃខ្ពស់ដដែល។
យោងតាមលោក James Hodge នាយករងក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ទីផ្សារកម្ពុជាមិនទាន់មានការផ្លាស់ប្តូរនៅឡើយទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក Hodge បានថ្លែងថា “មិនមានសកម្មភាពធ្លាក់ចុះណាមួយ គួរឱ្យកត់សម្គាល់ទេនៅឆ្នាំនេះ ព្រោះពេលនេះធៀបកាលពីឆ្នាំមុនទីផ្សារ នៅតែធម្មតាដូចកាលពីមុន”។
ភាគច្រើននៃបញ្ហាដែលអាចនឹងកើតឡើង គឺអាស្រ័យលើការធ្លាក់ចុះតម្រូវការ របស់វិនិយោគិនចិន និងអ្នកទិញនៅក្នុងទីក្រុងទាំងពីរ។ វិស័យខុនដូពឹងផ្អែកលើអ្នកទិញបរទេសដើម្បីជំរុញវិស័យនេះ ប៉ុន្តែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកល បាននិងកំពុងគំរាមកំហែងដល់លំហូរវិនិយោគចូលទៅក្នុងប្រទេសថៃ និងកម្ពុជា។
ធនាគារថៃបានព្រមានថា តម្រូវការបរទេសលើវិសយខុនដូ នៅប្រទេសថៃនឹងបង្កឱ្យមានការផ្គត់ផ្គង់ខុនដូលើសចំនួន ពីព្រោះការព្រួយបារម្ភថា មានវិបត្តិសេដ្ឋកិច្ចជាសកល។
អភិបាលក្រុងបាងកកលោក Mathee Supapongse បានថ្លែងទៅកាន់កាសែតបាងកកប៉ុស្តិ៍ថា “ទោះបីជាជនបរទេសតែងតែទិញខុនដូជាសាច់ប្រាក់ក៏ដោយ ក៏យើងប្រុងប្រយ័ត្នថា ពួកគេនឹងបោះបង់ចោលការទូទាត់ នៅកំឡុងពេលការធ្លាក់ចុះសេដ្ឋកិច្ច។ អតិរេកនៃការផ្គត់ផ្គង់នឹងកើនឡើង និងបង្កើតហានិភ័យ”។
ស្រដៀងគ្នានេះដែរធនាគារជាតិនៃកម្ពុជាបានព្រមានថា វិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុ អាចនឹងត្រូវប្រឈមនឹងហានិភ័យ ប្រសិនបើលែងមានការវិនិយោគបរទេសចូលកម្ពុជា ដោយសារការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។
វិនិយោគិនខុនដូបរទេសនៅក្នុងប្រទេសកម្ពុជា ក៏ធ្វើប្រតិបត្តិការជាសាច់ប្រាក់ និងអ្នកអភិវឌ្ឍន៍ក៏ប្រឈមមុខនឹងហានិភ័យដូចគ្នា នឹងអ្នកអភិវឌ្ឍន៍នៅទីក្រុងបាងកកដែរ។
លោកស្រី Grace Rachny Fong នាយិកាប្រតិបត្តិក្រុមហ៊ុន Century21 Cambodia បានមានប្រសាសន៍ថា “ដើម្បីទិញអចលនទ្រព្យដែលមានគុណភាពខ្ពស់ និងទំនើប អតិថិជនបរទេសខ្ចីប្រាក់ពីធនាគារក្រៅប្រទេសរបស់ពួកគេដោយខ្លួនឯង ពីព្រោះពួកគេរីករាយក្នុងបង់អត្រាការប្រាក់នៅទីកន្លែងរបស់ជាងនៅទីនេះ”។
លោកស្រីបានមានប្រសាសន៍ទៀតថា “វាមានការផ្គត់ផ្គង់លើសចំនួននៃខុនដូកម្រិតធម្យម និងខុនដូទំនើនៅរាជធានីភ្នំពេញ ហើយខុនដូប្រភេទទាំងនេះមិនបានដាក់លក់ក្នុងតម្លៃសមស្របនៅឡើយទេ”។ លោកស្រីបន្ថែមថា “ដូច្នេះខុនដូទាំងនេះមិនសូវលក់ដាច់ទេ ព្រោះអ្នកអភិវឌ្ឍន៍កំពុងកំណត់តម្លៃខ្ពស់ពេក។ អតិថិជនគិតថាតម្លៃមិនទាន់សមស្របនៅឡើយទេ”។
ប៉ុន្តែក្រុមអ្នកវិភាគភាគច្រើនយល់ស្របថា ការនិយាយអំពី “កំណើនប្រកបដោយភាពផុយស្រួយ” គឺលឿនពេកសម្រាប់ទីក្រុងទាំងពីរ។ សម្រាប់ទីក្រុងទាំងពីរគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ត្រវបានគេរំពឹងថានឹងចាក់បញ្ចូលទុនទៅក្នុងសេដ្ឋកិច្ច និងបង្កើតលំហូរវិនិយោគថ្មីទៅក្នុងវិស័យអចលនទ្រព្យ។
លោក Frank Khan ប្រធានលំនៅដ្ឋាននៅប្រទេសថៃនៃក្រុមហ៊ុន Knight Frank បានប្រាប់ទៅ Bloomberg ថា “សួរនរណាម្នាក់ដែលនៅក្នុងវស័យអចលនទ្រព្យ តើមានចំនួនប៉ុន្មានដង ដែលពួកគេបានជួបប្រទះកំណើន ប្រកបដោយភាពផុយស្រួយនៃវិស័យខុនដូ? ខ្ញុំបានលឺរឿងនេះជាង១០ដងហើយ ប៉ុន្តែក្នុងរយៈពេល១៥ឆ្នាំចុងក្រោយខ្ញុំនេះ វាមិនដែលកើតឡើងទេ”។
ក្រុមអ្នកវិភាគនៅភ្នំពេញបង្ហាញអារម្មណ៍របស់ពួកគេដូចគ្នា ចំពោះវិស័យអចលនទ្រព្យនៅកម្ពុជា។
លោក Hodge បានឲ្យដឹងបន្តថា “ការអភិវឌ្ឍអចលនទ្រព្យបែបទំនើប ជាធម្មតាជាការវិនិយោគរួមរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនបរទេស ដែលមានទ្រព្យសម្បត្តិច្រើនដែលអាស្រ័យលើការកំណត់គោលដៅ គុណភាព និងការយកចិត្តទុកដាក់ទីផ្សារដែលក្រុមហ៊ុនអភិវឌ្ឍន៍បានប្រើ”។
លោកបន្តថា “ការទិញខុនដូជាទូទៅ គឺជារឿងធម្មតា ហើយជារឿយៗវានឹងកើតឡើងនៅក្នុងគម្រោងធំៗ ដែលអ្នកអភិវឌ្ឍន៍គួរតែមានវិសាលភាពបន្ថែមទៀត ដើម្បីកែសម្រួលតម្លៃដើម្បីទាក់ទាញអ្នកទិញច្រើន ប៉ុន្តែវាក៏អាចកើតឡើងនៅក្នុងការអភិវឌ្ឍតូចតាចដែរ ប្រសិនបើគោលដៅរបស់អ្នកទិញ ស្របតាមការផ្តល់ជូនវិនិយោគរបស់ការអភិវឌ្ឍន៍នោះ”៕