ដំណឹងល្អ៖​ គម្រោង​សាង​សង់​ស្ពាន​តភ្ជាប់​ពី​ទីក្រុង​កោះនរា​ទៅ​ទីក្រុង​អរិយ៍ក្សត្រ​ក្រុម​មន្ត្រី​បច្ចេកទេស​ចាប់​ផ្ដើម​ខួង​ដី​យក​ទៅ​ពិសោធន៍​ហើយ

0

ភ្នំពេញ៖ សកម្មភាពជីកខួងដីយកទៅពិសោធ៍ នៃ គម្រោងស្ថាបនាសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងអរិយក្សត្រ ខេត្តកណ្តាល មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea – Mekong Quay) នៃក្រុងអរិយក្សត្រ ខេត្តកណ្តាល។ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ដែរថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា ទៅក្រុងរណបមេគង្គឃី នៃក្រុងអរិយក្សត្រ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យមានការគិតគួរពិចារ ក្នុងការសាងសង់ស្ពាននេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី ក្នុងភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្តេចបញ្ជាក់ថា ការរៀបចំទីក្រុងទំនើប គឺត្រូវការតភ្ជាប់សសៃឈាមធ្វើដំណើរឱ្យបានច្រើន គឺតភ្ជាប់ផ្លូវ ស្ពានលើទឹក និងក្រោមទឹក ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ និងសេដ្ឋកិច្ចជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here