ប្លង់​គោល​អភិវឌ្ឍន៍​បាន​ពង្រាង​ចប់​នៅ​គ្រប់​ស្រុក​ ក្រុង​នៃ​ខេត្តកណ្តាល​

0
រង្វល់មូលក្រុងតាខ្មៅ។ រូបថត៖ សហការី

ដោយ​ គង់​ សូ​រិយា​

កណ្តា​លៈ​ ប្លង់​គោល​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ នៅ​គ្រប់​ស្រុក​ ក្រុង​ នៃ​ខេត្តកណ្តាល​បាន​បញ្ចប់​នូវ​ពង្រាង​ហើយ​ ដោយ​នៅសល់​តែ​ការ​កែសម្រួល​ចុងក្រោយ​ប៉ុណ្ណោះ​។

លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​តអ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​ និង​ជា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្តកណ្តាល​ ដែល​បាន​ដឹកនាំ​ការងារ​នេះ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ការ​ពង្រាង​ប្លង់​គោល​អភិវឌ្ឍន៍​បាន​បញ្ចប់​ទូទាំង​ស្រុក​ ក្រុង​ក្នុង​ខេត្តកណ្តាល​ហើយ​ និង​រង់ចាំ​ការ​កែសម្រួល​ឡើងវិញ​ មុន​ដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​អនុម័ត​ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ “ខេត្តកណ្តាល​បាន​បោះ​ជំ​ហ៊ាន​មុនគេ​ ក្នុង​កិច្ចការ​ងារ​នេះ​ដោយសារ​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​ ពិសេស​លោក​ម៉ៅ​ ភិរុណ​អភិបាលខេត្ត​កណ្តាល​និង​ការ​គាំទ្រ​ពី​ក្រសួង​”។ លោក​បន្ត​ថា​ “ការរៀបចំ​ប្លង់​គោល​នេះ​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ ពិសេស​ដើម្បី​រៀបចំ​នូវ​តំបន់​អភិវឌ្ឍន៍​ឲ្យ​មាន​ភាព​សមស្រប​ នឹង​ស្ថានភាព​សេដ្ឋកិច្ច​ និង​ទីតាំង​ភូមិ​សាស្រ្ត​”។

ប្លង់​គោល​អភិវឌ្ឍន៍​បាន​រៀបចំ​ឲ្យ​មាន​តំបន់​ប្រើប្រាស់​ដី​ច្បាស់លាស់​ ដូចជា​តំបន់​ពាណិជ្ជកម្ម​ តំបន់ឧស្សាហកម្ម​ តំបន់​លំនៅ​ដ្ឋាន​ និង​តំបន់កសិកម្ម​ជាដើម​។ ពិសេស​ប្លង់​ គោល​ក៏បាន​កំណត់​ទំហំ​ផ្លូវ​នៅ​តាម​តំបន់​និ​មួយ​ៗផង​ដែរ​។ នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​លោក​បណ្ឌិ​តវ៉ាន់​ វ៉ា​ត។

កម្ពុជា​បាន​ចាប់ផ្តើម​រៀបចំ​ប្លង់​គោល​អភិវឌ្ឍន៍​នៅ​គ្រប់​បណ្តា​ខេត្ត​ ហើយ​ខេត្ត​ដែល​បាន​រៀបចំ​ប្លង់​គោល​អភិវឌ្ឍន៍​រួច​មុនគេ​ គឺ​ខេត្ត​ត្បូងឃ្មុំ​ ដែល​ចាត់ទុកជា​ខេត្ត​កូនពៅ​គេ​មួ​យ ក្នុងចំណោម​រាជធានី​ ខេត្ត​ទាំង២៥នៅ​ទូទាំង​ប្រទេស​។

ខេត្តកណ្តាល​ មាន​ក្រុង​ ស្រុក​ចំនួន១២​ ដោយមាន​ស្រុក​ចំនួន១១និង​ក្រុង១​៕

LEAVE A REPLY

Please enter your comment!
Please enter your name here