ភូមិ​ភា​គឦសាន្តចាប់ផ្តើម​ងើប​ពី​សុបិន​ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវអាកាស​កំពុង​ត្រៀម​សាងសង់​

1
ទិដ្ឋភាពដងផ្លូវទៅកាន់ខេត្តមណ្ឌលគិរីនារដូវវស្សា។ រូបថត៖ ហ្វេសប៊ុក

ដោយ​ស៊ី​វ ម៉េ​ង

ភ្នំពេញ​៖ ពីមុន​ការ​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​ភូមិ​ភា​គឦសាន្ត ត្រូវ​ចំណាយពេល​លើស​ពី​មួយថ្ងៃ​ ប៉ុន្តែ​ពេលនេះ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ត្រូវ​បាន​តភ្ជាប់​បាន​និង​កំពុង​រៀបចំ​ដោយ​រដ្ឋា​ភិល​បាល​ លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស​ ដែល​នឹង​ជំរុញ​ធ្វើឲ្យស​កម្ម​ភាព​សេដ្ឋកិច្ច​ និង​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​ទាំងនោះ​កាន់តែ​ច្រើន​នា​ពេល​អនាគត​។

លោ​កអ៊ិ​ន ភី​រុ​ណប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពេល​ថ្មី​ៗនេះ​ថា​ តំលៃ​អចលនទ្រព្យ​នៅ​មណ្ឌលគិរី​ចាប់ផ្តើម​ឡើងថ្លៃ​ ដោយសារ​ដី​មណ្ឌលគិរី​អាច​ដាំ​ម្រេច​បាន​ ដែល​ធ្វើឲ្យ​ប្រជាកសិករ​ និង​ឈ្មួញ​នានា​បាន​សម្រុក​ទៅ​ទិញ​ដី​ដើម្បី​ដាំ​ម្រេច​ ព្រោះ​ដី​នៅ​តំបន់​នោះ​មាន​ជីវជាតិ​ល្អ​។

លោក​បន្ត​ថា​ “នៅពេល​លេច​លឺ​ពី​គំរោង​សាង​សង់​ព្រលា​នយន្តហោះ​បែបនេះ​ អ្នក​វិនិយោគ​ក្នុង​ស្រុក​កាន់តែ​ច្រើន​កំពុង​សំរុក​ទៅ​ស្វែងរក​ទិញ​ដី​នៅ​ទីនោះ​”។

កាលពី​ពេល​ថ្មី​ៗនេះ​ លោក​ថោង​ ខុន​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា​ ក្រសួងទេសចរណ៍​កំពុង​សិក្សា​ Master​ Plan ​ដែល​គ្រោង​ចំណាយពេល៦ខែ​ ដើម្បី​សិក្សា​លទ្ឋ​ភាព​ដាំដំណាំ​បន្លែ​ បង្កា​ ផ្កា​នានា​សំរាប់​ផ្គត់ផ្គង់​និង​ទាក់ទាញ​ទេសចរណ៍​។ លោក​បន្ត​ថា​ ដើម្បី​សម្រេច​បាន​នូវ​ការងារ​នេះ​ យើង​ត្រូវ​សាង​សង់​ព្រលា​នយន្តហោះ​ក្នុង​ស្រុក​មុនគេ​នៅ​ ខេត្តមណ្ឌលគិរី​ ដើម្បី​ដឹកជញ្ជូន​បន្លែបង្ការ​ផ្គត់ផ្គង់​ទីផ្សារ​ទេសចរណ៍​ ក្នុង​ស្រុក​ និង​នាំ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​តំបន់​នោះ​។

លោក​បន្ត​ថា​ “វា​ជា​ផែនការ​របស់​រដ្ឋាភិបាល​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ ដើម្បី​កាត់បន្ថយ​ការ​លេច​ធ្លាយ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​ ព្រោះ​បើ​យើង​ធ្វើ​បាន​កម្ពុជា​ចំណេញ​ច្រើនណាស់​”។

អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ស៊ិន​ ចាន់​សិរី​វុត្ថា​បាន​អះអាង​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​ដី​ជាង​៣៤០​ហិ​កតា​ ដើម្បី​សាង​សង់​ព្រលា​នយន្តហោះ​នៅ​ខេត្តមណ្ឌលគិរី​រួចហើយ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ប្រាប់​ទីតាំង​ ដោយ​បារម្ភ​ពី​ការ​ឡើងថ្លៃ​ដី​ខ្ពស់​។

លោក​អះអាង​ថា​ “ព្រលា​នយន្តហោះ​ក្នុង​ស្រុក​ បើ​សាងសង់​អាច​ចំណាយ​ថវិកា​ចន្លោះ​ពី៤០ទៅ៥០លាន​ដុល្លារ​អាមេរិក​”។

ចំណែក​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​បណ្ឌិត​គិរី​លោក​គង់​ វិមាន​បាន​ថ្លែង​ថា​ រហូត​មកទល់​ពេលនេះ​ ខេត្តមណ្ឌលគិរី​មិនទាន់​មាន​សំណង់ផ្ទះ​ល្វែង​ ឬបុរី​នៅឡើយ​ទេ​ ប៉ុន្តែ​មាន​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ចំនួន​ជាង១០០០បន្ទប់​ សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ ណ៍​ជាតិ​ អន្តរជាតិ​។ លោក​បន្ត​ថា​ ខេត្តមណ្ឌលគិរី​មាន​ប្រជាជន​រស់នៅ​ជាង៨ម៉ឺន​នាក់​ និង​នៅ​ក្រុង​សែនមនោរម្យ​ ដែល​ជាទី​ក្រុង​របស់​ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​ជាង២ម៉ឺន​នាក់​។

អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​ សំ​អ៊ា​ងបាន​ថ្លែង​ឲ្យដឹង​ផង​ដែរ​ថា​ រហូត​មកទល់​ពេលនេះ​ មិនទាន់​មាន​អ្នក​វិនិយោគ​រូប​ណា​ មក​វិនិយោគ​សំណង់ផ្ទះ​ល្វែង​ឬបុរី​នៅក្នុង​ខេត្ត​នេះ​ ដោយសារ​មិន​មានការ​ចូល​មក​វិនិយោគ​ពី​ក្រុមហ៊ុន​ឯកជន​ ប៉ុន្តែ​ប្រសិនជា​មាន​ក្រុមហ៊ុន​ឯកជន​ចូល​មក​វិនិយោគ​អា​ ​; ជ្ញា​ធរ​ខេត្ត​នឹង​សហការ​គ្នា​ថា​ធ្វើ​ក្នុង​រូបភាព​បែប​ណា​ ព្រោះ​ខេត្ត​កំពុង​សាងសង់​ផ្សារថ្មី​មួយ​ក្នុង​ខេត្ត​ ហើយ​ក្នុង​គំរោង​នេះ​ ក៏​មានការ​សាងសង់​ផ្ទះល្វែង​លក់​ផង​ដែរ​ ប៉ុន្តែ​ក្នុង​រូបភាព​តូច​ប៉ុណ្ណោះ​។

ខេត្ត​រតនៈ​គិរី​ ក៏​ស្ថិត​ក្នុង​ផែនការ​កសាង​ព្រលា​នយន្តហោះ​មួយ​ដូច​ គ្នា​នឹង​ខេត្ត​ស្ទឹងត្រែង​ផង​ដែរ​។

លោក​ង៉ែត​ ពិ​ទូ​ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​រតនៈ​គិរី​បាន​ថ្លែង​ថា​ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​តាយ​ សេង​កំពុង​សាងសង់​ចំណត​រថយន្ត​ និង​ផ្ទះល្វែង​ ព្រមទាំង​ពុះ​ដី​ឡូត៍​លក់​នៅក្នុង​ខេត្ត​ ហើយ​ក្រុមហ៊ុន​លឹម​ ប៊ុណ្ណា​ក៏បាន​សាងសង់​ផ្ទះល្វែង​លក់​ផង​ដែរ​។លោក​បន្ត​ថា​ ផ្ទះល្វែង​ក្នុង​ទីក្រុង​នេះ​ បាន​ដាក់​លក់​ក្នុង​តំលៃ​ចន្លោះ​ពី៥ទៅ៦ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង​ ហើយ​មាន​ប្រជា​ពល​រដ្ឋ​​ទិញដូរ​ជា​ហូរហែរ​ផង​ដែរ​។

ទិដ្ឋភាពដងផ្លូវទៅកាន់ខេត្តមណ្ឌលគិរីនារដូវវស្សា។ រូបថត៖ ហ្វេសប៊ុក

ខេត្ត​រតនៈ​គិរី​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង១៨ម៉ឺន​នាក់​ និង​ក្រុង​បានលុង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ ៣០​,០០០នាក់​ និង​មាន​សណ្ឋាគារ​សរុប​ចំនួន១៤​ ផ្ទះសំណាក់​ចំនួន៣៣​ និង​មាន​បន្ទប់​សរុប​ប្រមាណ ១០០០បន្ទប់​។

លោក​ង៉ែត​ ពិ​ទូ​បាន​បន្ត​ថា​ “តំលៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​មិន​ហក់​ឡើង​នោះ​ទេ​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ប៉ុន្តែ​ដី​រដ្ឋ​កំណត់​ដើម្បី​បង់​ពន្ឋ​មាន​តំលៃ២៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​សំរាប់​ដី​ជុំវិញ​ផ្សារ​ ប៉ុន្តែ​ទិញដូរ​តំលៃ​ជាក់ស្តែង​មាន​ខ្ពស់​ជាង​នេះ​”។

លោក​ប៉ែន​ សុខ​គា​នាយក​ផ្នែក​វាយ​តំលៃ​នៃ​ក្រុមហ៊ុន​ប៊ុណ្ណា​រៀល​ធី​គ្រុប​បាន​ថ្លែង​ថា​ វិស័យ​អចលនទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​ ស្ថិតនៅ​ភូមិ​ភា​គឦសាន្តមិន​មាន​អ្វី​គួរឲ្យ​កត់សំគាល់​នោះ​ទេ​ ដោយសារ​មិន​មានការ​សាងសង់​បុរី​ ឬផ្ទះល្វែង​លក់​នោះ​ទេ​ ប៉ុន្តែ​ខេត្តមណ្ឌលគិរី​មានការ​ពុះ​ដី​ឡូត៍​លក់​ តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​។លោក​បន្ត​ថា​ ទោះបីជា​មាន​ចំនួន​ទេសចរណ៍​ទៅដល់​កាន់តែ​ច្រើន​ក្តី​ តែ​ចំនួន​ភ្ញៀវ​នៅ​មានកម្រិត​ ដែល​ធ្វើឲ្យ​មូលដ្ឋាន​ក្នុង​ខេត្ត​នេះ​ មានការ​រីក​ចំរើន​លឿន​នោះ​ឡើយ​។

ដីធ្លី​ក្នុង​ក្រុង​បានលុង​ ខេត្តរតនគិរី​តំលៃ​ដី​មាន​ចន្លោះ​ពី២៥០​ ទៅ៣០០ដុល្លារ​និង​តំបន់​ផ្សារ​ឬតំបន់​ពាណិជ្ជកម្ម​ ក្នុង​ខេត្ត​មាន​តំលៃ​ចន្លោះ​ពី៥០០​ ទៅ៨០០ដុល្លារ​និង​តំបន់​លំនៅ​ដ្ឋាន​ក្នុង​ក្រុង​មាន​តំលៃ​ចន្លោះ​ពី៤០​ ទៅ១០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

លោក​ប៉ែន​ សុខ​គា​បាន​បន្ត​ថា​ បើ​មើល​មកកាន់​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្តក្រចេះ​វិញ​ គ្រាន់តែ​ជា​តំបន់​ឆ្លងកាត់​ប៉ុណ្ណោះ​ វា​មិន​មាន​សកម្មភាព​អភិវឌ្ឍន៍​អ្វី​គួរឲ្យ​កត់​សំ​ គាល់​នោះ​ទេ​ ប៉ុន្តែ​តំលៃ​ដីធ្លី​នៅ​តំបន់​ផ្សារ​ និង​តំបន់​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​ទាំងពីរ​ក៏​មាន​តំលៃ​ចន្លោះ​ពី៨០០​ ទៅ១០០០ដុល្លារ​ផង​ដែរ​។

អភិបាលខេត្ត​រតនគិរី​លោក​ថន​ សា​វុន​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here