មន្ត្រី​ជាន់ខ្ពស់​ក្រ​សួង​ដែនដី​៖ តម្លៃ​ដី​កើនឡើង​បញ្ជាក់​ពី​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​

1
ក្រសួងរៀបចំដែនដី

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មន្រ្តី​ជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អះអាង​ថា​ កម្ពុជា​មាន​ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ហើយ​កំណើន​នៃ​តម្លៃ​ដីធ្លី​បច្ចុប្បន្ន​បាន​បញ្ជាក់​ពី​ភាព​រ៉ឹង​មាំ​នៃ​កំនើន​សេដ្ឋកិច្ច​កម្ពុជា​។

រដ្ឋលេខាធិការ​ក្រសួង​ដដែល​នេះ​ លោក​ប៉ែន​ សុផល​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តាមរយៈ​គោលនយោបាយ​ជាតិ​ស្តី​ពី​ ការរៀបចំ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​; ដើម្បី​ធានា​ការគ្រប់គ្រង​ការអភិវឌ្ឍន៍​ និង​ការប្រើ​ប្រាស់​ដី​និង​ធនធាន​ធម្មជាតិ​ឲ្យ​មានប្រសិទ្ធភាព​ ចីរភាព​ និង​តុល្យភាព​ កម្ពុជា​បាន​កំណត់​ប៉ូល​អភិវឌ្ឍន៍​ជាតិ​របស់​ខ្លួន​ ទី១​. រាជធានី​ភ្នំពេញ​ ទី២​. ខេត្តសៀមរាប​(ប៉ូល​បី​តិ​កភ័​ណ្ឌ​ជាតិ​ ) និង​ប៉ូល​ទី៣​. តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​មាន​ខេត្ត​ជាប់​សមុទ្រ​ទាំងបួន​។

លោក​បន្ត​ថា​ “បុ​ច្ចុ​ប្ប​ន្ន​ប៉ូល​ទាំង​បី​នេះ​កំពុង​រីកចម្រើន​ខ្លាំង​ ហើយ​ក្រសួង​បាន​ចាត់ទុកថា​ ខេត្ត​ព្រះសីហនុ​ ដែល​កំពុង​មាន​ការ​​អភិវឌ្ឍ​ខ្លាំង​យ៉ាង​គំហុក​ ជា​តំបន់​ក្បាល​នាគ​នៃ​កម្ពុជា​”។ លោក​បន្ត​ថា​ “រាជធានី​ភ្នំពេញ​ជា​ខ្លួន​នាគ​ និង​កន្ទុយនាគ​ នៅ​ភូមិ​ភា​គឥសាន្តនៃ​ប្រទេស​ ដែល​ជា​ប៉ូល​អភិវឌ្ឍន៍​ទី៤​ ដែល​មានកំណត់​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តី​ពី​ ការរៀបចំ​ដែនដី​ផង​ដែរ​ ហើយ​ប៉ូល​ទី៤នេះ​ ជា​ប៉ូល​ កសិ​ឧស្សាហកម្ម​ និង​ទេសចរណ៍​បែប​ធនធាន​ធម្មជាតិ​”។

លោក​ប៉ែន​ សុផល​បាន​បន្ត​ថា​ តម្លៃ​ដីធ្លី​ នៅក្នុង​តំបន់​ប៉ូល​ទាំង​បី​ដែល​កំពុងតែ​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន​ ដូចជា​នៅ​ភ្នំពេញ​ សៀមរាប​ និង​ខេត្ត​តាម​ជាប់​ឆ្នេរសមុទ្រ​ អាច​លក់​បាន​មួយ​ការ៉េ​ អាច​ដល់​រយ​ដុល្លារ​ រាប់ពាន់​ដុល្លារ​។ ក្នុង​តម្លៃ​នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​តម្លៃ​ដីធ្លី​កាលពី​ឆ្នាំ១៩៧៩​ វា​ខុសគ្នា​រាប់​រយ​ រាប់ពាន់​ដង​ ដែល​នេះ​បញ្ជាក់​ថា​ សេដ្ឋកិច្ច​កម្ពុជា​កំពុងតែ​កើន​ឡើង​​ខ្លាំង​។

លោក​បន្ត​ថា​ “តំបន់ឆ្នេរ​មាន​តួនាទី​សំខាន់​ នៅក្នុង​អក្ស័​នៃ​ការអភិវឌ្ឍន៍​ របស់​ប្រទេស​ទាំង​នៅ​ក្របខ័ណ្ឌ​អន្តរជាតិ​ ក្របខ័ណ្ឌ​តំបន់​ និង​ក្របខ័ណ្ឌ​ជាតិ​”។

ការ​កើនឡើង​តម្លៃ​ដីធ្លី​ ដោយសារ​កត្តា​ជាច្រើន​ ប៉ុន្តែ​កំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​ ពិតជា​មិន​អាចប​ដិ​សេ​ធបាន​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​យល់ស្រប​នឹង​ការ​លើក​ឡើង​​របស់​មន្រ្តី​ជាន់ខ្ពស់​ខាងលើ​ ដោយ​លោក​បាន​មានប្រសាសន៍​ថា​ កត្តា​សុខ​សន្តិភាព​ ស្ថេរ​ភាព​នយោបាយ​នេះ​ហើយ​ ដែល​ធ្វើឲ្យ​រដ្ឋា​ភិ​បា​លមានលទ្ឋ​ភាព​ក្នុង​ការ​ដាក់ចេញ​ផែនការ​ គោលនយោបាយ​ ច្បាប់​បទដ្ឋាន​គតិយុត្តិ​នានា​ ដើម្បី​ជំ​រុ​ញ​កំនើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​។ លោក​បន្ត​ថា​ ជាក់ស្តែង​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ សម្រេច​បា​នកំនើន​ជាមធ្យម៧​,៧ភាគរយ​ ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

លោក​បន្ត​ថា​ “នៅពេល​សេដ្ឋកិច្ច​រីកចម្រើន​ កំនើ​នប្រា​ក់​ចំណូល​ប្រជាជន​កើនឡើង​ កំនើន​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ក៏បាន​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ ពិសេស​វិស័យ​ដីធ្លី​ និង​សំណង់​កើនឡើង​ជា​ស្វ័យប្រវត្តិ​”។

យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​ឲ្យដឹង​ថា​ តម្លៃ​ដីធ្លី​នៅ​កម្ពុជា​មា​នកំនើន​ជាមធ្យម ៧ភាគរយ​ ក្នុងរយៈពេល១ទសវត្សរ៍​កន្លងមក​នេះ​ ពិសេស​រយៈពេល១០ឆ្នាំខាងមុខ​ ការព្យាករណ៍​នៅតែ​មាន​ភាព​វិជ្ជមាន​ ដោយ​តម្លៃ​ដីធ្លី​នឹង​កើន​ប្រមាណ៧ភាគរយ​បន្ថែម​ទៀត​ក្នុង​មួយឆ្នាំ​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here