ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះបានជួបពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ តម្លៃ៥០០លានដុល្លារអាមេរិក នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នេះបានជួបពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ តម្លៃ៥០០លានដុល្លារអាមេរិក នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

គណកម្មការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាពីគំរោងអភិវឌ្ឍន៍នេះ ដែលគំរោងនេះគ្រោងវិនិយោគដោយក្រុមហ៊ុន Jor Grand Eco Investment Co., Ltd. ក្នុងគម្រោងទុនវិនិយោគប្រមាណ៥០០លានដុល្លារអាមេរិក ក្រោមអធិបតីភាពលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិយោគកម្ពុជា (គវក)។
ក្រុមហ៊ុន Jor Grand Eco Investment Co., Ltd. ដែលវិនិយោគលំដាប់អន្តរជាតិ បានសម្រេចបោះទុនវិនិយោគ តម្លៃ៥០០លានដុល្លារនៅខេត្តកំពង់ស្ពឺ គឺដើម្បីសាងសង់មណ្ឌលកម្សាន្តលំដាប់ពិភពលោក ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់គេហទំព័រ propertyarea.asiaកន្លងមកនេះថា គឺមានទំហំទឹកប្រាក់រហូតដល់ប្រមាណ៥០០លានដុល្លារ ប៉ុន្តែនៅក្នុងតំណាក់កាលដំបូងក្រុមហ៊ុនទាំងនេះ នឹងចំណាយទឹកប្រាក់ចំនួន២០០លានដុល្លារ នៅលើផ្ទៃដីទំហំជាង១០០ហិកតា ស្ថិតនៅក្នុងស្រុកភ្នំស្រួច និងស្រុកសំរោងទង ដែលនឹងបញ្ចប់គម្រោងសាងសង់ទាំងស្រុងត្រឹមរយ៥ឆ្នាំ ដើម្បីដំនើរការឱ្យទាន់គម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ”។
លោកបានបន្តទៀតថា “មជ្ឈមណ្ឌលកម្សាន្តដ៏ធំលើកដំបូងប្រចាំកម្ពុជាមួយនេះត្រូវបានធ្វើការបែងចែកចេញជាច្រើនផ្នែក ដូចជា តំបន់ក្មេងលេងទឹក តំបន់សម្រា់មនុស្សពេញវ័យកម្សាន្តជាមួយឧបករណ៍ទំនើបៗ តំបន់សម្រាប់មនុស្សចាស់លំហែរកាយតាមលក្ខណៈធម្មជាតិ និងតំបន់ជិះកងហាត់ប្រាណដែលមានទំហំរហូតដល់៤គីឡូម៉ែត្រ រួមជាមួយការធ្វើជាកសិដ្ឋានបន្លែចម្រុះ និងស្រូវសម្រាប់បង្ហាញជូនដល់បណ្តាភ្ញៀវទេសចរអន្តរជាតិ”។
ក្រៅពីនេះ នៅមានកាសាងសង់ជាផ្ទះសំណាក់លំហែរកាយ កម្រិតផ្កាយ៥សម្រាប់ទទួលស្វាគមន៍បណ្តាភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកពីគ្រប់ប្រទេសនៅលើពិភពលោក។

ជាមួយនឹងគម្រោងដ៏មហិមានៃមជ្ឈមណ្ឌលកម្សាន្តមួយនេះ លោកបានសម្ដែងនូវក្ដីសាទរ ដែលអាចជួយលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា និងបង្កើនចំណូលសេដ្ឋកិច្ចជាតិ ជួយកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋរាប់ពាន់កន្លែង៕


