ដោយៈ ចំណាន
ភ្នំពេញៈ ការរីកចម្រើនវិស័យឧស្សាហកម្មនៅកម្ពុជា ត្រូវបានគេមើលឃើញយ៉ាងច្បាស់ តាមរយៈការមកដល់របស់អ្នកវិនិយោគចិន និងបណ្តាប្រទេសមួយចំនួនទៀត។
តាមការវិភាគរបស់អ្នកជំនាញបានបង្ហាញថា តំបន់ដែលទំនងជាទទួលបានអត្ថប្រយោជន៍ ពីនិន្នាការថ្មីនេះរួមមាន តំបន់ពង្រីកភាគខាងកើត និងខាងត្បូងនៃទីក្រុងភ្នំពេញ ស្ថិតនៅក្នុងខេត្តកណ្តាល
ពិសេសការផ្លាស់ប្តូរឧស្សាហកម្ម/ភស្តុភារកម្មនៅក្រុងព្រះសីហនុ។
តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសSEZ ជាប់ព្រំដែនដូចជាក្រុងបាវិតនិងក្រុងប៉ោយប៉ែត នឹងទាក់ទាញការវិនិយោគជាបន្តបន្ទាប់ផងដែរ។
និន្នាការសំខាន់នៅឆ្នាំ ២០២៦ មិនមែនជាឆ្នាំ “ប្រទេសចិនបាត់ខ្លួន”ទេ ប៉ុន្តែជាប្រទេសកម្ពុជា កាន់តែមានភាពចម្រុះជំនួសឱ្យការពឹងផ្អែកភាគច្រើនលើប្រទេសមួយ។
អ្នកឧកញ៉ាសំ សុខនឿនប្រធានសម្ព័ន្ធក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន SAM SN Group បានលើកឡើងថា ការវិនិយោគលើវិស័យឧស្សាហកម្ម បាននិងកំពុងធ្វើឲ្យដីនៅជាយរាជធានី មានតម្រូវការ ប៉ុន្តែតម្លៃមិនទាន់កើនឡើងនៅឡើយទេ។
លោកបន្តថា “តំបន់ជុំវិញរាជធានីភ្នំពេញ ខេត្តកណ្តាល តំបន់ផ្លូវជាតិលេខ៣ ក្រុងព្រះសីហនុ និងក្រុងបាវិតកំពុងទាក់ទាញការវិនិយោគ”៕






