ខណ្ឌទួលគោក​ចាប់ផ្តើម​ក្លាយជា​តំបន់​ CBD​ ខណៈ​គំរោង​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពុង​សង់​ប្រជែង​គ្នា​

0
អាគារខុនដូ និងអគារ​មជ្ឍមណ្ឌល​ខ្ពស់ៗនៅតំបន់​ទួលគោក។ រូបថត៖ ម៉ៃ វីរៈ

ដោយ​ វុត្ថា​

ភ្នំ​ពញៈ​ តំបន់​ទួលគោក​បាន​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​(CBC​) ខណៈ​ពីមុន​តំបន់​នេះ​ត្រឹមតែ​ជា​តំបន់​លំនៅ​ដ្ឋាន​ប៉ុណ្ណោះ​ ប៉ុន្តែ​បច្ចុប្បន្ន​អាគារ​ពាណិជ្ជកម្ម​ និង​ខុន​ដូ​ខ្ពស់​ៗកំពុង​រត់​ប្រជែង​គ្នា​ និង​កើន​កំពស់​ជា​រៀងរាល់ថ្ងៃ​។

អាគារខុនដូ និងអគារ​មជ្ឍមណ្ឌល​ខ្ពស់ៗនៅតំបន់​ទួលគោក។ រូបថត៖ ម៉ៃ វីរៈ

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនី​មធ្លាប់​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សម្រាប់​ទីផ្សារ​ខុន​ដូ​នៅក្នុង​តំបន់​ទួលគោក​ កំពុងតែ​ចាប់ផ្តើម​តែ​មិនទាន់​ជា​ផុលផុស​ ដូច​តំបន់​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ទេ​ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ មិនទាន់​ពេញ​ពេញនិយម​ចំពោះ​ការរស់នៅ​ក្នុង​ខុន​ដូ​ តែ​ក្នុងរយៈពេល​ប្រហែលជា៥​ ទៅ៧​ ឆ្នាំ​ទៀត​ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ងាក​មក​រស់នៅ​ក្នុង​ខុន​ដូ​ ហើយ​ទីផ្សារ​នៅក្នុង​តំបន់​នេះ​ នឹង​មានការ​កើនឡើង​ខ្លាំង​។

លោក​បន្ត​ថា​ “បច្ចុប្បន្ន​ មាន​គំរោង​ខុន​ដូ​ប្រមាណ២០​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​កំពុង​សាងសង់​នៅ​តំបន់​នេះ​ ហើយ​តម្លៃ​ខុន​ដូ​បើ​គិតជា​ម៉ែត្រការ៉េ​ គឺ​មានតម្លៃ​ចន្លោះ​ពី១៨០០ដល់៣០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ​”។

អ្នកនាង​អាន​ សុធី​តា​ នាយិកា​ក្រុមហ៊ុន​ CBRE​ Cambodia​បាន​ឲ្យដឹង​ផង​ដែរ​ថា​ តំបន់​ទួលគោក​ ជា​តំបន់​មាន​សក្តា​នុ​ពល​ និង​រីកចម្រើន​ខ្លាំង​ក្នុងរយៈពេល២ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​នៅ​មិន​ឆ្ងាយ​ពី​កណ្តាល​ភ្នំពេញ​នោះ​ទេ​ មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ តម្លៃ​ដី​ក៏​នៅ​មានតម្លៃ​សមរម្យ​ និង​ជា​កន្លែង​ចាប់អារម្មណ៍​របស់​អ្នក​វិនិយោគ​នានា​ទៀតផង​។

អ្នកនាង​បន្ត​ថា​ “តំបន់​នេះ​ ព្រោះ​វា​មាន​សក្តា​នុ​ពល​អភវិ​ឌ្ឍ​ន៍​លើ​វិស័យ​ខុន​ដូ​ ហើយ​មិន​យូ​មិនឆាប់​តំបន់​នេះ​ និង​រីក​ដុះដាល​ខ្លាំង​លើ​វិស័យ​នេះ​ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​តំបន់​ផ្សេងទៀត​បាន​”។

កាលពីដើម​ ខែឧសភា​នេះ​ ក្រុមហ៊ុន​ខ្នាត​ធំ​ក្នុង​ស្រុក​Royal​ Group​ បាន​បុក​គ្រឹះ​សាងសង់​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​ ដ៏​សំខាន់​នៅក្នុង​តំបន់​ទួលគោក​ ជាមួយនឹង​ដៃគូ​សហការ​អភិវឌ្ឍន៍​អចលនទ្រព្យ ​Hong​ Lai​ Huat​ ដែល​មាន​ទីតាំងនៅ​ប្រទេស​សិង្ហបុរី​។ គម្រោង​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​ Royal​ Group​ នេះ​ មានឈ្មោះ​ថា ​Royal​ Platinum​ ជាមួយនឹង​ទំហំផ្ទៃ​ក្រឡា​អាគារ១០០.០០០​ ម៉ែត្រការ៉េ​។ គម្រោង​អភិវឌ្ឍន៍​នេះ​ មាន​ប្រភេទ​ផ្ទះ​ អា​ផា​តមិន​ ចំនួន​ ៨៥១ខ្នង​ និង​ផ្ទះ​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន​ចំនួន៥០ខ្នង​។

លោក​ Mark​ Hanna​ នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Royal​ Group​ បាន​និយាយ​ថា​ ការ​អភិវឌ្ឍ​នេះ​នៅក្នុង​តំបន់​ទួលគោក​នេះ​មាន​សារៈសំខាន់​ ប្រកបដោយ​ ភាព​រីកចម្រើន​ក្នុង​តំបន់​ទួលគោក​ ដែល​ជា​តំបន់​ដ៏​សម្បូរ​បែប​មួយ​ នៅ​ចំណុច​កណ្តាល​ ទីក្រុង​។

ក្រៅពី​គម្រោង​ខាងលើ​ កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ ជីប​ ម៉ុង​ គ្រុប​ ក៏បាន​បើក​ការដ្ឋាន​សាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ លំដាប់​អន្តរជាតិ​កម្ពស់៤៥ជាន់​ នៅក្នុង​តំបន់​ទួលគោក​ ជាប់ទៅនឹង​ស្ពាន​អាកាស​តិ​ចណូ​ផង​ដែរ​។

ក្រុមហ៊ុន​ HoHsin​ Gevelopment​ Co​.,Ltd​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​ចាប់អារម្មណ៍​ ងាក​មក​សាង​សង​គម្រោង​អគារ​ខុន​ដូ​ទី២ក្នុង​តំបន់​ទួលគោក​ ក្រោយ​មើលឃើញ​ពី​សក្ដានុពល​ក្នុង​ទីតាំង​នេះ​ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​លើ​ការ​អភិវឌ្ឍ​គម្រោង​ខុន​ដូ​ គម្រោង​The​ View​ 2 នៅ​បឹងកេងកង​រួចមក​។

អាគារខុនដូ និងអគារ​មជ្ឍមណ្ឌល​ខ្ពស់ៗនៅតំបន់​ទួលគោក។ រូបថត៖ ម៉ៃ វីរៈ

ក្រុ​មហ៊ុ​នេះ​គ្រោង​បោះទុន​រាប់​លាន​ ដុល្លារ​វិនិយោគ​លើ​គម្រោង​ខុន​ដូ​ The​ View​2 ក្នុង​តំបន់​ទួលគោក​នេះ​ ដោយសារតែ​ក្រុមហ៊ុន​បាន​សិក្សា​ឃើញថា​ តំបន់​នេះ​ នឹង​ក្លាយជា​ទីតាំង​សក្ដានុពល​ថ្មី​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​ ខណៈ​គម្រោង​វិ​និ​យោ​គធំៗ​មួយចំនួន​ បាន​និង​កំពុង​ពង្រីក​ខ្លួន​មក​ក្នុង​តំបន់​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here