ក្រុម​ហ៊ុន​ចិន​លំដាប់​យក្ស​ធំៗ​ចំនួន​៤ ​ឈ្នះ​ការដេញ​ថ្លៃ​គំរោង​តម្លៃ​ជិត​២០០០​លាន​ដុល្លារ​នៅ​ទី​ក្រុង​ភ្នំពេញ​

ចែករំលែក

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សរបស់ចិនមួយ បានឈ្នះការដេញថ្លៃលើការសាងសង់គំរោង EPC ជាគំរោងអភិវឌ្ឍន៍ចម្រុះនៅរាជធានីភ្នំពេញ។

យោងតាមសារព័ត៌មានរបស់ចិនមួយបានឲ្យដឹងថា គំរោងនេះនឹងចំណាយពេលសាងសង់ រយៈពេលសាងសង់២៥៥៥ថ្ងៃ ប្រតិទិន
ដែលទីតាំងគំរោងនេះ ស្ថិតនៅទីក្រុងអរិយក្សត្រ (ទល់មុខទីក្រុងកោះពេជ្រ) ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា វិញ្ញាបនបត្រកម្មសិទ្ធិអចលនទ្រព្យលេខ០៨០៦១៣០២-១២៦៣។

គំរោងនេះ នឹងសាងសង់លើផ្ទៃដីសរុប្រហែល ១០០,០០០ ម៉ែត្រការ៉េ។ មុខងារនៃគំរោងនេះ រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិ​យាល័យ សណ្ឋាគារ វីឡាលើអាកាស ការកម្សាន្ត។ ជាមួយនឹងផ្ទៃក្រឡាសរុបចំនួន980,000ម៉ែត្រការ៉េ។

វាគឺជាគំរោង ដែលមានអាគារខ្ពស់ៗចំនួន៣ ដែលអាគារកណ្តាល មានកំពស់៤៣០ម៉ែត្រម៉ែត្រ។ អគារទី២ និងទី៣ មានកំពស់៣៣៦ម៉ែត្រ។

ខ្លឹមសារគម្រោងទាំងអស់ (រួមទាំងការផ្គត់ផ្គង់ និងការដំឡើងគ្រឿងបរិក្ខារ និងឧបករណ៍) នៅក្នុងខ្សែបន្ទាត់ក្រហមដែលបានបញ្ជាក់ដោយអ្នកដេញថ្លៃគម្រោង (ត្រូវតែរួមបញ្ចូលការរៀបចំគំនូរដែលបានបញ្ចប់) រួមទាំងការសាងសង់ស៊ីវិល ការដំឡើងមេកានិច និងអគ្គិសនី ជណ្តើរយន្ត ការងារក្រៅផ្ទះ។ល។

ក្រុមហ៊ុនឈ្នះការដេញថ្លៃសាងសង់គំរោងនេះ គឺក្រុមហ៊ុនChina Construction Second Engineering Bureau Co., Ltd., ក្រុមហ៊ុន China Construction Shanghai Design and Research Institute Co., Ltd., ក្រុមហ៊ុន China Construction Installation Group Co., Ltd., ក្រុមហ៊ុន Shanghai Zhongjian Zhiyun Internet of Things Technology Co., Ltd។

គំរោងដ៏ធំនេះ ផ្តល់ឥណទានដោយស្ថាប័នOBCរបស់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះមិនបានបញ្ជាក់ពីក្រុមហ៊ុនណា ដែលបានអភិវឌ្ឍន៍គំរោងនេះលំអិតនៅឡើយទេ។

តាមរូបភាព និងទីតាំងបានបង្ហាញ គំរោងនេះអាចស្ថិតនៅក្នុងទីក្រុងរណបMekong Quay ស្ថិតនៅទីក្រុងអរិយក្សត្រ កន្លែង ដែលនឹងមានការសាងសង់ស្ពានតភ្ជាប់ពីទីក្រុងនរា ឆ្ពោះទៅកាន់តំបន់នេះនាពេលខាងមុខ៕


ចែករំលែក