ដោយៈ ម៉ាណា
ព្រះសីហនុៈ អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័តលើគម្រោងចំនួន៤។
គំរោងវិនិយោគធំៗចំនួន៤នោះរួមមាន ទី១. សំណើសុំនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋ សម្រាប់រោងចក្រផលិតឧបករណ៍ជាងគ្រប់ប្រភេទ មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន GOLDENLINKPRO (CAMBODIA) HARWARE MANUFACTURING CO.,LTD.។
ទី២. សំណើសុំនាំចូលដោយពន្ធជាបន្ទុករបស់រដ្ឋ សម្រាប់រោងចក្រកែច្នៃលោហធាតុ ដែក និងប្លាស្ទិក មានទីតាំងស្ថិតនៅក្បាលលេខ១២២០ ផ្លូវលំ ភូមិតាអោធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន D.B.GOLD IMPORT & EXPORT CO.,LTD.។

ទី៣. សំណើសុំចុះបញ្ចីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់រោងចក្របោះពុម្ភខ្នាតធំ ទៅលើក្រដាស និងប្លាស្ទិក មានទីតាំងស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ZHENCHENG WEILAI TECHNOLOGY (CAMBODIA) CO, LTD ទី៤. សំណើសុំចុះបញ្ចីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់រោងចក្រ ផលិតផ្ទាំងក្រណាត់គំនូរ បន្ទះស៊ុមគំនូរ ជើងទ្រគំនូរឈើ គ្រឿងសង្ហារិម ក្ដារបន្ទះ ក្ដារកិន និងគ្រាប់កម្ទេចឈើ មានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន YIYUAN HONGDA TIMBER (CAMBODIA) CO.,LTD ៕








