ដោយៈ ចំណាន
ព្រះសីហនុៈ គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ ក្រុមការងារជម្រុញការវិនិយោគខេត្តព្រះសីហនុ បានសម្រេចផ្តល់ការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដល់គម្រោងសរុប៤៩១គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មាន៨,៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជាង៦ម៉ឺនកន្លែង។
គម្រោងទាំង៤៩១នេះរួមមាន គម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន២១៦ គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង ឬគម្រោងថ្មីចំនួន២៣៥គម្រោងពង្រីកចំនួន២៥ និងគម្រោងមានស្រាប់ចំនួន១៥។
ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជម្រុញការវិនិយោគ នៅខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំអនុម័តគម្រោងវិនិយោគថ្មីចំនួន១០ ដែលមានទុនវិនិយោគប្រមាណ៧២លានដុល្លារកាលពីថ្ងៃទី២២ កក្កដាកន្លងមកនេះ៕








