លោក​សាស្ត្រ​ចារ្យ​ទួស​ សា​ភឿន​៖ ប្រាប់​ពី​វិធីសាស្ត្រ​សាងសង់​លំនៅ​ដ្ឋាន​ដើម្បី​រស់នៅ​មាន​ផាសុកភាព​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ លំនៅ​ដ្ឋាន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជា​ជម្រក​របស់​មនុស្ស​ ហេតុនេះ​ការសាងសង់​លំនៅ​ដ្ឋាន​ ដែល​មាន​ស្ថាបត្យកម្ម​ត្រឹមត្រូវ​ នឹង​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​កភាព​ ប៉ុន្តែ​បើ​សាងសង់​មិនបាន​ត្រឹមត្រូវ​ ក៏​ធ្វើឲ្យ​អ្នក​រស់នៅ​មិន​មាន​ក្តីសុខ​ផង​ដែរ​។

តើ​ការសាងសង់​លំនៅ​ដ្ឋាន​បែប​ណា​ ដែល​អាច​ផ្តល់​ផាសុ​ខភាព​ដល់​អ្នក​រស់នៅ​?

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​ស្ថាបត្យករ​អាស៊ាន​ និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា​ ការ​គូរ​ប្លង់​លំនៅ​ដ្ឋាន​តាម​បុរី​ ឬផ្ទះ​ជា​លក្ខណៈ​ឯកជន​ ស្ថាបត្យករ​ត្រូវ​គិត​គូ​ពី​ភាព​បៃតង​ និង​ខៀវ​។ ភាព​បៃតង​សំដៅលើ​សណ្ឋានដី​ គម្លាត​នៃ​អាគារ​ និង​គម្លាត​ផ្ទះ​ពី​ចិញ្ចើម​ផ្លូវ​ឲ្យ​មាន​ភាព​សមស្រប​ និង​ព៌​ណខៀវ​សំដៅលើ​ទឹក​ ដែល​ផ្តល់់​ភាព​សុខដុមរមនា​ដល់​ម្ចាស់​លំនៅ​ដ្ឋាន​និ​មួយ​ៗ។

លោក​បន្ត​ថា​ “ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ភាព​បៃតង​ និង​ខៀវ​នឹង​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​ផាសុ​ខភាព​ ផ្ទុយទៅវិញ​បើ​ស្ថាបត្យករ​មិន​គិតគូរ​ពី​បញ្ហា​នេះ​ នឹង​ធ្វើឲ្យ​គំរោង​លំនៅ​ដ្ឋាន​ឬបុរី​ណាមួយ​មាន​ភាព​ស្ងួត​ និង​ទាក់ទាញ​ការរស់នៅ​”។ លោក​បន្ត​ថា​ “ការ​ចោល​គម្លាត​ពី​ផ្លូវ​សំរាប់​ផ្ទះ​ ឬអាគារ​ខ្ពស់​ក៏​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ដែរ​ ព្រោះ​ការ​ចោល​គម្លាត​ត្រឹមត្រូវ​ ធ្វើឲ្យ​អាគារ​ឬផ្ទះ​នោះ​មាន​ខ្យល់​ និង​ពន្លឺ​ចេញចូល​គ្រប់គ្រាន់​ ដែល​ជួយ​សន្សំសំចៃ​អគ្គិសនី​ ក៏ដូចជា​ជួយ​ផ្តល់​ឲ្យ​អ្នក​រស់នៅ​មាន​ភាពត្រជាក់​ត្រជុំ​ផង​ដែរ​”។

លោក​សាស្រ្តា​ចារ្យ​ទួស​ សា​ភឿន​បាន​បន្ត​ថា​ បើ​ស្ថាបត្យករ​គេង​ ឬអ្នក​អភិវឌ្ឍន៍​គេង​គម្លាត​ផ្ទះ​ពី​ផ្លូវ​ ឬទុក​ផ្លូ​វតូចៗ​ក្នុង​បុរី​ ឬសំណង់ផ្ទះ​ល្វែង​ ដើម្បី​បានផល​ចំណេញ​ច្រើន​គំរោង​នោះ​មិន​ទទួល​បាន​ជោគជ័យ​ទេ​។ ផ្ទុយទៅវិញ​បើ​ គំរោង​នោះ​មានការ​រៀបចំ​ត្រឹមត្រូវ​តាម​ប្លង់​ស្ថាបត្យកម្ម​ ហើយ​ការសាងសង់​មានគុណ​ភាព​ និង​សោភ័ណភាព​ អតិថិជន​គ្រាន់តែ​មើល​ពីក្រៅ​ ក៏​ចង់​រស់នៅ​ និង​ធ្វើឲ្យ​សំណង់​បុរី​ ឬលំនៅ​ដ្ឋាន​នោះ​ទាក់ទាញ​អ្នកទិញ​បាន​ច្រើន​មិនខាន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here