ផ្នែកនីមួយៗ​នៃ​ទីផ្សារអចលនទ្រព្យ​របស់​ទីក្រុងឌូបៃ​ប្រឈម​ស្ថានភាព​ខុសគ្នា​ ស្រប​ពេលមាន​ភាព​តាន​តឹង​ក្នុង​តំបន់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ស្ថានភាពទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមបានប្រែប្រួលខុសៗគ្នាទៅតាមផ្នែកនីមួយៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ស្របពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់។

សកម្មភាពនៅក្នុងទីផ្សារលំនៅដ្ឋាន និងការិយាល័យបានធ្លាក់ចុះនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីសម្រេចបានកំណើនខ្ពស់អស់រយៈពេលជាច្រើនឆ្នាំ។ ផ្ទុយទៅវិញ ទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងលក់រាយនៅតែមានភាពរឹងមាំ។

បើទោះបីជាលក្ខខណ្ឌទីផ្សារ និងអ្នកវិនិយោគកាន់តែមានភាពប្រុងប្រយ័ត្នជាងមុនយ៉ាងណាក្តី ប៉ុន្តែមូលដ្ឋានគ្រឹះនៃទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៅតែមានភាពរឹងមាំ។

ជាមួយគ្នានេះ និន្នាការនៃតម្រូវការអចលនទ្រព្យនៅទីក្រុងឌូបៃ អាស្រ័យលើ​ប្រភេទ​អចលនទ្រព្យ ទីតាំង និង​តម្រូវការ​មូលដ្ឋាន។

លោក John Stevens នាយកប្រតិបត្តិ​ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Chestertons MENA បាន​អះអាងថា ទីផ្សារ​អចលនទ្រព្យ​របស់​ទីក្រុង​ឌូបៃ​នៅតែ​មាន​ភាពធន់ ប៉ុន្តែ​កំពុង​ចូល​ដល់​ដំណាក់កាល​ចាស់ទុំ​ជាង​មុន។

ភាពមិនប្រាកដប្រជាបណ្តាលមកពីជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ និងបានបន្តអូសបន្លាយដល់បច្ចុប្បន្ន បានបណ្តាលឱ្យអ្នកទិញមួយចំនួនពន្យារពេលការសម្រេចចិត្តទិញរបស់ពួកគេ៕


ចែករំលែក