ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាអំពីវឌ្ឍនភាព នៃគម្រោងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ១។
កិច្ចប្រជុំនេះដឹកនាំដោយលោក ចាន់ តារា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំ គម្រោងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរា ទៅកាន់ផ្លូវជាតិលេខ១។
ក្រុមហ៊ុន ZHEJIANG (PRC) Institute of Communication Co., Ltdក៏បានចូលរួមពិភាក្សាលើផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យលើវឌ្ឍនភាពការងារសិក្សាគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ កោះនរា-មេគង្គឃី ដើម្បីក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់ជាយោបល់ និងការកែសម្រួលឱ្យស្រប ទៅតាមបទដ្ឋានបច្ចេកទេស៕








