លោក​ច្រឹក​ សុ​ខនីម​៖ បង្ហាញ​វិធីសាស្ត្រ​ចំនួន៦​ ដើម្បី​វិនិយោគ​អចលនទ្រព្យ​ទទួលផល​ចំណេញ​

1

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ជា​អ្នកជំនាញ​រយៈពេល​ជាង១០ឆ្នាំ​ លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​ អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​បង្ហើប​ពី​វិធី​សាស្រ្ត​ចំនួន៦​ ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ឲ្យ​ទទួល​បានផល​ចំណេញ​ និង​ត្រឹមត្រូវ​ ​អ្នក​វិនិយោគ​ទាំងឡាយ​ពិនិត្យមើល​គន្លឹះ​មួយចំនួន​ដើម្បី​បញ្ជៀស​ហា​នី​ភ័យ​ទៅ​ថ្ង​សក្រោយ​។

លោក​ច្រឹក​ សុ​ខនី​មបាន​ចែករំលែក​នូវ​ចំណេះដឹង​ និង​បទពិសោធន៍​របស់​ខ្លួន​ថា​ អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​ ត្រូវ​ពិនិត្យ​និង​ឈរ​លើ​មូលដ្ឋាន​ចំនួន៦ជា​សំខាន់​ ដូចជា​ ទី១​ អ្នក​វិនិយោគ​គួរតែ​តាមដាន​រាល់​ព័ត៌មាន​ពាក់ព័ន្ធ​ នឹង​វិស័យ​អចលនទ្រព្យ​ឲ្យបាន​ទំ​លំ​ទូលាយ​ ។ ទី​ ២ អ្នក​វិនិយោគ​ត្រូវ​តែ​សសេព​គម​ជាមួយ​អ្នក​អភិវឌ្ឍន៍​ ក៏ដូចជា​អ្នក​វិយោគ​ផ្សេងទៀត​ ឲ្យបាន​ច្រើន​ដើម្បី​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ ការ​វិនិយោគ​អចលនទ្រព្យ​ក៏​ដូច​សិក្សា​យកចំណេះ​ដឹងពី​ពួកគេ​ សម្រាប់​យក​មក​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ខ្លូន​ឲ្យ​ទទួល​បាន​ជោគជ័យ​។

ទី​ ៣ ត្រូវ​ពិនិត្យមើល​លើ​ទិដ្ឋភាព​ផ្លូវច្បាប់​ ជុំវិញ​អចលនទ្រព្យ​នោះ​ប្លង់​រឹង​ ឬមិន​មាន​ ដើម្បី​ងាយ​ស្រួយ​ក្នុង​ការ​វិនិយោគ​បន្ត​។ ទី៤​ ពិនិត្យមើល​ចំ​ពោះ​លំហូ​សាច់ប្រាក់​របស់​ខ្លួន​សម្រាប់​ការ​វិនិយោគ​លើ​អចលនទ្រព្យ​។ ទី៥​ ពិនិត្យមើល​ទីតាំង​ដែល​ត្រូវ​វិនិយោគ​មាន​សក្តា​នុ​ពល​ និង​មាន​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ឲ្យបាន​ត្រឹមត្រូវ​ និង​ទី​ ៦ ត្រូវ​តាមដាន​ពិនិត្យមើល​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ ។

លោក​ថា​ “បើ​និយាយ​ពី​សេដ្ឋកិច្ច​ជាតិ​ គឺ​គេ​និយាយ​ពី​ដំណើ​ការ​នៃ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​នោះ​”។

លោក​ច្រឹក​ សុ​ខនី​មបាន​បន្ត​ថា​ កំនើ​នវិ​ស័យ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ បាន​ជួ​យកំនើន​សេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​កម្ពុជា​ ពិសេស​ប្រជា​ ប្រជាជន​កម្ពុជា​ចាប់ផ្តើម​យល់​ពី​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​។ បន្ថែម​ពីនេះ​ ទាំង​អ្នក​វិនិយោគ​ចិន​ ជប៉ុន​ក៏​បម​កវិ​និ​យោគ​កាន់តែ​ច្រើន​ផង​ដែរ​ ដោយសារតែ​អចលនទ្រព្យ​កម្ពុជា​ បើ​ធៀប​កម្ពុជា​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ប្រទេស​កម្ពុជា​មាន​សក្តា​នុ​ពល​អចលនទ្រព្យ​ខ្ពស់​។

លោក​បន្ត​ថា​ អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ នៅ​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់​។ ជាមួយគ្នា​នេះ​ អ្នក​វិនិយោគ​បរទេស​មួយចំនួន​ ពួកគេ​ចាត់ទុក​កម្ពុជា​ជា​កូន​នាគ​នៅ​អាស៊ី​ ដោយ​ការ​វិនិយោគ​របស់​ពួកគេ​ ទទួល​បាន​ផ្លែផ្កា​ខ្ពស់​ ដែល​ជា​កត្តា​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស​៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here