លោកស្រី​ ​Grace​ ​Rachny​ ​និយាយ​ពី​មូលដ្ឋាន​ឈរជើង​ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ ​Century21​ ​Cambodia​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

ភ្នំ​ពេញៈ​ ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ ​Century21​ ​បាន​ផ្លាស់ប្រែលើការច្នៃប្រឌិត ​Trademark​ ​ថ្មី​នៅ​ទូទាំង​ពិភពលោក​ ​ក្រុមហ៊ុន​ ​Century21​ ​Cambodiaដែល​ជាផ្នែក​មួយ​នៃ​ក្រុមហ៊ុន​លំដាប់​ពិភពលោក​នេះ​បាន​ ​និង​កំពុង​ពង្រីក​ឧត្តមភាព​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ ​យ៉ាង​រ៉ឹង​មាំ​ចាប់តាំងពី​ឆ្នាំ ២០១៣មក​។​

​​តើ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​នេះ​អាច​ឈរជើង​ ​និង​ពង្រីក​ឧត្តមភាព​របស់​ខ្លួន​យ៉ាងដូច​ម្តេច​ ​លោកស្រី Grace​ ​Rachny​ ​Fong នាយិកា​ក្រុមហ៊ុន Century21​ ​Cambodia បាន​ចំណាយពេល១៥នាទី​ ​ដើម្បី​និយាយ​ពី​រឿង​នេះ​ ​ជាមួយ​អគ្គនាយក Propertyarea.asia​ ​ជា​គេហទំព័រ​នាំមុខ​គេ​មួយ​នៅ​កម្ពុជា​។​

​Property​:​ ​ជាដំបូង​ចង់​ឲ្យ​លោកស្រី​និយាយ​ពី​ការ​ឈានជើង​ចូល​ទីផ្សារ​ ​Century21​ ​នៅ​កម្ពុជា​ចាប់ផ្តើម​តាំងពី​ពេលណា​?​ ​មានដំណើរ​ការ​យ៉ាងដូច​ម្តេច​?​

​Grace​:​ ​តាមពិត​យើង​បាន​នាំចូល Master Franchisor ​នៃ​ក្រុមហ៊ុន Century21 មក​កម្ពុជា​តាំងពី​ឆ្នាំ២០១៣​។​ ​វា​ជា​សិទ្ធិ​យីហោ​ ​(Master Franchisor​)​ ​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ទី៧៥​ ​ដែល​បាន​យក Master Franchisor​ ​ពី​ក្រុមហ៊ុន​នេះ​មក​ពី​សហរដ្ឋអាមេរិក​។​ ​យើង​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​នៅ​កម្ពុជា​។​

​មុន​ពេល​ក្រុមហ៊ុន​លំដាប់​ពិភពលោក​នេះ​ ​សម្រេច​ផ្តល់ Master Franchisor មក​កម្ពុជា​ ​ពួកគេ ​(​ក្រុមហ៊ុនមេ​) ​បាន​សិក្សា​រយៈពេល៦ខែ​ទៅ​មួយឆ្នាំ​ ​លើ​ប្រវត្តិ​របស់​អ្នក​យក​ក្រុមហ៊ុន​នេះ​មក​។​ ​ពួកគេ​បាន​សិក្សា​ទៅលើ​ ​ទី១​ ​មើលទៅ​លើ​មូលធន​ ​(​Capital​)​ ​ទៅលើ​សាច់ប្រាក់​ ​(​cash​)​ ​ទី២​ ​មើលទៅ​លើ​សមត្ថភាព​មួយទៀត​ ​បទពិសោធន៍​ ​ទី៣​ ​មើលទៅ​លើ​កិត្តិនាម​ ​កេរ្តិ៍ឈ្មោះ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​។​ ​

​Property:​ ​ហេតុ​អី​បាន​ជា​ក្រុមហ៊ុន VTRUST​ ​GROUP​ ​ចាំបាច់​យក​ក្រុមហ៊ុន​នេះ​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​?​

Grace​: ​អញ្ចឹង​សួរ​ថា​ហេតុអ្វីបានជា​និមិត្តសញ្ញា​ ​ឬ​ប្រេ​ននេះ​មក​កម្ពុជា​?​ ​តាម​ការ​ពិ​តប្រេន​ឆា​យស៍​ ​(​Franchise​)​ ​Century21​ ​ជា​ក្រុមហ៊ុន​ដែល​ជាប់​លំ​ដាប់់​ទី២១ ក្នុងចំណោម​ក្រុមហ៊ុន Franchise​ ​ល្បីឈ្មោះ​ទាំង ១០០ នៅ​សហរដ្ឋអាមេរិក​។​

​Century​ ​21​ ​បាន​បង្កើត​ឡើង​ក្នុងរយៈពេល ៤៧ឆ្នាំ​មក​ហើយ​ ​និង​មាន​សាខា ៨២ប្រទេស​នៅ​លើ​ពិភពលោក​។​ ​ហេតុនេះ​យើង​ត្រូវតែ​យក​ក្រុមហ៊ុន​ណា​ ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ ​ហើយ​មានការ​ទទួលស្គាល់​នៅ​លើ​ទីផ្សារ​ ​ជាពិសេស​ទីផ្សារ​ពិភពលោក​ ​ពីព្រោះ​នៅក្នុង​ស្រុកខ្មែរ​យើង​ ​មិនមែន​បំរើ​សេវាកម្ម​តែ​ក្នុង​ស្រុក​ទេ​ ​យើង​ត្រូវតែ​សហការ​ជាមួយ​ប្រទេស ជិត ខាង​យើង​ ​ឬក៏​ប្រទេស​នៅក្នុង​ពិភពលោក​ឲ្យ​គេ​ស្គាល់​យើង​។​ ​

​Property​: ​បន្ទាប់ពី​យក​ក្រុមហ៊ុន​នេះ​មក​ ​តើ​ក្រុមហ៊ុន​នេះ​បាន​ជួយ​លើក​កំពស់​​វិស័យ​នេះ​​និង​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ដូចម្តេច​លើឆាកអន្តរជាតិ​?​

​Grace​: ​កាលមុន​គេ​អត់​សូវ​ស្គាល់​យើង​ ​យើង​ស្គាល់​គេ​ ​ហើយ​ទង់ជាតិ​យើង​ក៏​គេ​អត់​សូវ​ស្គាល់​ដែរ​ ​ប៉ុន្តែ​រាល់ថ្ងៃ​នេះ​គេ​មិន​ត្រឹមតែ​ស្គាល់​ទេ​ ​គេ​ចង់​មករ​ក​យើង​បន្ថែម​ទៀត​ ​ដោយសារ​មាន​ឱកាស​។​ ​ហេតុនេះ​ហើយ​បាន​ជា​លោក​គុយ​ ​វ៉ា​ត​ ​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន Century21​ ​Cambodia​ ​បាន​សម្រេ​ចិត្ត​យក​វា​មក​ជា​និមិត្តសញ្ញា​ ​ឬ​ជា​ប្រេន​មួយ​ដែល​មានទំនុក​ចិត្ត​នៅក្នុង​ទីផ្សារ​។​ ​

​នៅក្នុងចំណោម​ទាំងអស់​ហ្នឹង​!​ ​មួយទៀត​គឺ​ហៅថា​ ​និ​មិញ្​ញា​កសាង​ទំនុកចិត្ត​។​ ​ទំនុកចិត្ត​ហ្នឹងហើយ​ ​ដែល​ធ្វើអោយ​យើង​មិន​ត្រឹមតែ​អាច​រក​អ្នក​វិនិយោគ​ ​នៅក្នុង​ស្រុក​បានទេ​ ​គឺ​អាច​ស្វែងរក​នៅ​ក្រៅប្រទេស​ ​ដើម្បី​ចាប់ដៃ​សហការ​នៅក្នុង​ស្រុក​យើង​បាន​បន្ថែម​ទៀត​។​ ​ពិតប្រាកដ​ហើយ​នៅក្នុង​ទីផ្សារ​ស្រុកខ្មែរ​ ​ប្រជាជន​ខ្មែរយើង​ចាប់ផ្តើម​យល់​កាន់តែ​ច្បាស់​ទាក់​ទិន​ទៅ​នឹង​និមិត្តសញ្ញា​ ​នៅពេល​ដែល​យើង​ផ្តល់​សេវាកម្ម​អោយ​ពួកគាត់​ ​ដូចជា​ ​ក្រុមហ៊ុន​យើង​រាល់ថ្ងៃ​ហ្នឹង​។​

​ក្រុមហ៊ុន​នេះ​ ​បាន​ពង្រីក​រហូតដល់ ២៣ការិយាល័យ​ ​ដែល​អតិថិជន​ទាំង​អ្នកទិញ​ ​និង​អ្នកលក់​ ​គាត់​នឹង​ស្គាល់​ថា​និមិត្ត​សញ្ញា​​របស់ Century21​ ​គឺជា​ក្រុមហ៊ុន​ដែល​អាច​ផ្តល់​នៅ​សេវាកម្ម​ជា​កញ្ចប់​។​

​Property:​ ​តើ​អ្វី​ជា​សេវាកម្ម​ជា​កញ្ចប់​?​

​Grace:​ ​សេវាកម្ម​ជា​កញ្ចប់​ ​យើង​មាន​អ្វីខ្លះ​ដែល​ជូន​គាត់ ​(​អតិថិជន​)​ មានន័យថា​ ​យើង​មិន​ត្រឹមតែ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ទិញ​លក់​ ​និង​ជួល​នោះ​ទេ​ ​ប៉ុន្តែ​យើង​ផ្តល់​សេវា​ជា​កញ្ចប់​ ​រួមមាន​ ​ទាំង​ការ​ជួយ​ធ្វើ​ឯកសារ​តាមផ្លូវ​ច្បាប់​ ​កាត់​ប្លង់​ ​ណែនាំ​ដល់​កម្ចី​ជាមួយ​ធនាគារ​ ​ដែល​គាត់ ​(​អតិថិជន​)​ មិន​ចាំបាច់​ឈឺ​ក្បាល់​ក្នុង​ការ​លើក​ទូរស័ព្ទ​ ​ឬ​បញ្ហា​ផ្សេង​នោះ​ទេ​។​

​យើង​ជួយ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​ ​ដូចជា​ ​ទី​១​ ​យើង​ពិនិត្យ​ទៅលើ​ប្លង់​ ​ប្លង់​ស្របច្បាប់​ ​មានការ​កាត់​ប្លង់​ឈ្មោះ​គាត់​ ​(​អតិថិជន​)​ ទី២​ ​ជួយ​រៀបចំ​ឯកសារ​ដាក់​ជូន​មេធាវី​ដែល​មាន​កុងត្រា​ស្របច្បាប់​ ​កាត់បន្ថយ​ហានិភ័យ​ ​ហើយ​ជួយ​កាត់​ប្លង់​ជាមួយ​បណ្តា​ក្រសួង​ដែល​ពាក់ព័ន្ធ​ ​និង​ទី៣​ ​អាច​ជួយ​រៀបចំ​កម្ចី​ជាមួយ​ធនាគារ​ ​។​

​ភាគច្រើន​ប្រជាជន​ខ្មែរយើង​ ​អត់​ចេះ​រៀបចំ​ឯកសារ​កម្ចី​បានទេ​ ​ហើយ​ឥឡូវនេះ​ ​៩៨ភាគរយ​ ​បងប្អូន​ខ្មែរយើង​ទិញ​ផ្ទះ​តាម​កម្ចី​ធនាគារ​ ​ចឹង​ពួក​យើង​មាន​សេវាកម្ម​ជា​កញ្ចប់​ ​ហើយ​បន្ទាប់មក​ផ្តល់​សេវាកម្ម​តាំងពី​ដំណើរការ​នៃ​ការ​លក់​ ​រហូតដល់​ចប់​នៃ​ការ​លក់​ក៏​នៅតែ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​ទាំងសងខាង​ផង​ដែរ​។​

​​នេះ​មិនមែន​មានន័យថា​យើង​លក់​ហើយ​ ​បានតែ​កម្រៃ​ជា​ថវិកា​ ​ដែល​ជា​សេវាកម្ម​របស់​យើង​នោះ​ទេ​ ​គឺ​យើង​ផ្តល់​សេវាកម្ម​បន្ថែម​រហូតដល់​ចប់​ដំណើរការ​បញ្ជាទិញ​ឲ្យបាន​ច្បាស់លាស់​ ​ហើយ​មាន​ទាំង​កាត់​ប្លង់​នី​មួយ​ៗ​ថែមទៀត​។​ ​ដូច្នេះ​ម្ចាស់ ទ្រព្យ​ ​និង​អ្នកទិញ​ពេលខ្លះ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ច្រើន​ ​ដែល​គាត់​ត្រូវលើ​ក​ទូរស័ព្ទ​មួយ​ថ្ងៃ​ៗ​ដែល​មានការទាក់ទង​មក​ ​ហើយ​ម្ចាស់ទ្រព្យ​មិន​ចាំបាច់​ដើរទៅ​គ្រប់​ទីកន្លែង​ទៅ​ភ្នំពេញ​ ​ឬទៅ​តាម​បណ្តា​ខេត្ត​នោះ​ទេ​។​

​ដូច្នេះ​ការ​មិនដឹង​ថា​ ​តើ​ត្រូវ​មើល​ប្លង់​ស្របច្បាប់​ឬ​អត់​មិនមែន​ជា​បញ្ហា​ទេ​ ​គឺ​យើង​ជួយ​រៀបចំ​និង​ផ្តល់​ភាព​កក់ក្តៅ​ ​និង​អនុវត្តន៍​តាម​និ​តិ​វិធី​ច្បាប់​ជូន​ពួកគាត់​។​

​Property​:​ ​ចាប់់​តាំងពី​យក​ ​Master​ ​Franchiseមក​ ​តើ​អ្វី​ដែល​ក្រុមហ៊ុនមេ​ផ្តល់​ជូនCentury21​ ​Cambodiaនៅ​ទីនេះ​?​

​Grace​:​ ​៥ចំ​ណុច​ធំៗ​ដែល Century21​ ​នៅ​អាមេរិក​ផ្តល់​ឲ្យ​យើង​ ​ដូចជា​ ​ទី១​ ​និមិត្តសញ្ញា​ ​ឬ​ប្រេន​ហ្នឹងហើយ​ ​ពីព្រោះ​យើង​ធ្វើការ​ចុះ​បញ្ជី​រនៅ​ក្នុង​ស្រុក​ ​បន្ទាប់មក​នៅពេល​ដែល​យើង​ទៅ​ស៊ី​ញ៉េ​ ​យើង​អាច​បំពាក់​សេវាកម្ម​របស់​យើង​ជាមួយ​ស្តង់ដារ​អន្តរជាតិ​ ​(​International​ ​Rank​)​ ​ទី២​ ​ការ​បណ្តុះបណ្តាល​ ​ទោះបីជា​យើង​ជា​គ្រូប​ហ្វឹក​ក៏ដោយ​ ​ក៏​ត្រូវ​មានការ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​នៅ​ទី​ស្នាក់​កណ្តាល​ ​ទើប​អាច​បណ្តុះបណ្តាល​ភ្នាក់ងារ​នៅក្នុង​ស្រុក​បាន​។​ ​

​ទី៣​ ​Marketing​ ​Material​ ​គឺ​សំខាន់​ ​ក្នុង​ការ​ច្នៃប្រឌិត​បំរើ​នៅក្នុង​ទីផ្សារ​ ​ដើម្បីឲ្យ​អតិថិជន​របស់​យើង​ស្គាល់​យើង​។​ ​ទី​ ​៤​ ​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​ហើយ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ​សំខាន់​ក្នុង​គ្រប់គ្រង​អចលនទ្រព្យ​ ​ក្នុង​ការគ្រប់គ្រង​ភ្នាក់ងារ​ ​និង​ការ គ្រប់គ្រង​ទិ​ន្ន័​យ​ ​និង​ទី​ ​៥​ ​គឺជា​ ​Network​ ​នេះ​ពិតជា​មាន​សារៈសំខាន់​ ​នៅពេល​ដែ​លយើងសញ្ញេ​កុងត្រា​ជាមួយ​ ​Century​ ​21​ ​ដែល​ជា​ប្រេន​ឆា​យស៍​នៅ​សហរដ្ឋអាមេរិក​ហើយ​ ​ឬ​អ្នកទិញ Franchise បន្ត​ពី​យើង​ ​គឺ​មានន័យថា​ ​ពួកគាត់​មិនមែន​នៅ​ម្នាក់ឯង​ទៀត​ទេ​។​

​បើ​គាត់​បើក​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​គាត់​ពិតជា​ម្នាក់ឯង​ ​ប៉ុន្តែ​នេះ​គាត់​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ ៨១ប្រទេស​។​ ​គាត់​អាច​ទៅ​ស្គាល់​គេ​ ​គាត់​ធ្វើការ​សហ​កា​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ដែល​មាន​សមាជិក​ ​ព្រោះ​បើ​ទៅ​នៅ​សហរដ្ឋអាមេរិក​ក៏ដោយ​ ​នៅ​ជប៉ុន​ក៏ដោយ​ ​នៅ​ចិន​ក៏ដោយ​ ​យើង​ហៅ​មួយ​មាត់​គឺជា​ក្រុម​គ្រួសារ​ ​ជា Family​។​ ​ចឹង​ ​Family​ ​ពេល​ចង់ទៅ​ប្រទេស​ណា មួយ​ ​គាត់​បើក​ទ្វា​ស្វាគមន៍​យើង​ ​គាត់​បើក​សៀវភៅ​អោយ​យើង​មើល​ ​គាត់​សហការ​ជាមួយ​យើង​ ​ដូចជា​ ​ក្រុម​គ្រួសារ​មួយ​នៅ​ក្នុង​ផ្ទះ​ចឹង​ដែរ​ ​។​ នេះ​ ​Network នៅ​ក្រៅប្រទេស​។​ ​

​Network​ ​មួយទៀត​ ​គឺ​បងៗ​ដែល​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ប្រទេស​អាមេរិក​ ​ទោះ បី​​មាន​លុយ​មិន​ប្រាកដ​ទៅ​បាន​នោះ​ទេ​ ​តែ​នៅពេល​ដែល​ពួកគាត់​បាន​ទិញ Franchise ពី​យើង​ ​ពួកគាត់​អាច​ទៅលេង​សហរដ្ឋអាមេរិក​ ​ដោយមាន​ការធានា​ចេញពី​ការិយាល័យ​កណ្តាល​។​ ​មាន​សំបុត្រ​អញ្ជើញ​ពី​ការិយាល័យ​កណ្តាល​ ​គាត់​អាច​ធ្វើដំណើរ​ទៅ​ប្រទេស​ហរ​ដ្ឋ​អាមេរិក​ ​បាន​ទាំង​គ្រួ​រសារ​ ​ឬក៏​អាច​ទៅកាន់​ប្រទេស​ផ្សេង​ៗ​ដែល​មាន៨១ប្រទេស​បាន​។​

​Property​:​ ​គិត​ចាប់តាំងពី​ឆ្នាំ២០១៣រហូត​ ​ដល់២០១៩​ ​គឺ​មាន​រយៈពេល​ ​៦ឆ្នាំ​ ​ក្រុមហ៊ុន​នេះ​បាន​មកកាន់​ទីផ្សារ​កម្ពុជា​មុនគេ​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក​។​ ​តើ​យើង​បាន​បញ្ជ្រាប​ខ្លួន​ចូល​ទីផ្សារ​បាន​យ៉ាងម៉េច​?​ ​

​Grace​:​ ​បន្ទាប់ពី​ចូល​មក​កម្ពុជា​ ​ហើយ​ក្រុមហ៊ុន​ដែល​បាន​ទិញFranchiseទាំងអស់​ ​ពួកគេ​បាន​ចុះបញ្ជី​ការ​ ​ជាមួយ​អាជ្ញាធរ​ក្នុង​ស្រុក​ដែលគេ​ហៅថា​ ​ក្រសួង​ពាក់ព័ន្ធ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ ​បើ​ទោះបីជា​វា​ជា​ក្រុម​ហ៊ុន​ប្រែ​ន​ឆា​យស៍​អន្តរជាតិ​។​ ​យើង​ត្រូវ​ធ្វើឲ្យ​ស្របច្បាប់​ក្នុង​ស្រុក​ទាំងអស់​ ​(​Local​ ​Procedures​)​ ​នៅពេល​មានការ​ចុះបញ្ជី​។​ ​

​នេះ​ជា​ចំណុច​សំខាន់​ដែរ​ ​បងៗ​ដែល​ជា​ម្ចាស់ទ្រព្យ​ ​ឬក៏​អ្នកទិញ​គួរ​ដឹង​ថា​ ​ក្រុមហ៊ុន​ខ្លះ​មាន​ការ​ចុះ​ចញ្ជី​តែ២ស្ថាប័ន​ទេ​ ​គឺ​នៅ​ក្រ​សួង​ពាណិជ្ជ​ម្ម​ ​និង​នៅ​ពន្ធដារ​ ​គាត់​អត់​បាន​ទៅ​យក​អាជ្ញាប័ណ្ណ​មួយទៀត​ ​ដែល​ចេញពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​ ​ចឹង​ស្មើរ​នឹង​អត់​ស្របច្បាប់​ ​តែ​ពួក​យើង​ទាំង២៣ការិយាល័យ​ ​ដូចជា​ ​ការិយាល័យ​ថ្មី​ដែល​ទើបនឹង​ស៊ី​ញ៉េ​ទិញ​ក៏ដោយ​ ​ក៏​កំពុង​ដំណើរការ​យក​អាជ្ញាប័ណ្ណ​ចេញពី​ក្រ​សួង​សា្ថ​ប័ន​ទាំង​ ​៤​ ​ដោយមាន​ក្រសួង​យុត្តិធម៌​មួយទៀត​ដើម្បី​ធ្វើ​លិខិត​ថ្កោល​ទោស​។​ ​

​កាលពី១៥ឆ្នាំមុន​ ​ដែល​កាលនោះ​ ​ខ្ញុំ​ក៏​ចាប់ផ្តើម​រកស៊ី​ហើយ​ដែរ​ ​តែងតែមាន​ភ្ញៀវ​ចេញពី​ប្រទេស​សឹង្ហ​បុរី​ ​ហុងកុង​ ​និង​ម៉ាឡេស៊ី​មកកាន់​កម្ពុជា​។​ ​នៅពេល​ដែល​ចូល​មក​ក្នុង​ទីផ្សារ​ស្រុកខ្មែរ​យើង​ ​ពេលខ្លះ​ពួកគាត់​តែង​ជួប​អ្នក​គួ​ក​ជេ​ ​ហើយ​អត់មាន​ច្បាប់​ ​និង​មិនដែល​ធ្លាប់​ឆ្លងកាត់​បណ្តុះបណ្តាល​ ​គាត់​អត់មាន​ការចុះបញ្ជី​ក្រុមហ៊ុន​ច្បាស់លាស់​។​ ​អ្នកខ្លះ​មិនដែល​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ទេ​ ​គាត់​ធ្លាប់​ជា​អ្នក​បើកឡាន​ ​ម៉ូតូឌុប​ ​ឬក៏​លក់​អី​នៅ​តាម​ផ្សារ​ ​ប៉ុន្តែ​គាត់​ហៅ​ក្រុម​របស់​គាត់​ថា​ ​ជា​អ្នក​គួ​ក​ជេ​។​ ​

​នៅពេល​វិនិយោគិន​មក​ពី​ខាងក្រៅ​ចង់​ធ្វើការ​វិនិយោគ​ដី​ ​ឬក៏​អគារ​ណាមួយ​ ​ពេល​ដែល​អត់​បាន​ជួប​ជាមួយ​ភ្នាក់ងារ​ ​ដែល​អត់មាន​អ​ជ្ញា​ប័ណ្ណ​ច្បាស់លាស់​ ​សមាជិក​ក្រុមហ៊ុន​អន្តរជាតិ​ដែលគេ​ទទួលស្គាល់​ក្នុង​ពិភពលោក​ ​ទទួល​បាន​បទពិសោធន៍​អត់​ល្អ​ ​ហើយ​គាត់​បាន​វាយតម្លៃ​អ្នក​ក្នុង​វិស័យ​នេះ​ទាំងមូល​ថា​ ​មិនល្អ​តែម្តង​ ​និង​បាន​និយាយ​ថា​ ​ទីផ្សារ​នៅក្នុង​ស្រុកខ្មែរ​មិន​អាច​ជឿជាក់​បានទេ​។​

​​នេះ​ហើយដែល​គ្រោះថ្នាក់​បំផុត​ ​ប៉ុន្តែ​នៅពេល​ដែល Century​ ​21​ ​ឈានជើង​ចូល​មក​រយៈពេល​ជាង៥ឆ្នាំនេះ​ ​អោយ​តែ​ក្រុមហ៊ុន​អន្តរជាតិ​បាន​ជួប​ជាមួយ​ពួក​យើង​គាត់​តែងតែមាន​ពាក្យ​ពេជ្រ​ល្អ​ៗ​ត្រឡប់មកវិញ​។​

​ពួកគេ​បាន​និយាយល្អ​ ​និង​ខុសពី​លើក​មុន​ដោយ​ពួកគេ​និយាយ​ថា​ ​ប្រទេស​កម្ពុជា​មាន​ឪ​កាស​អាច​វិនិយោគ​បាន​ ​ហើយ​ឪ​កាស​អាច​ចំណេញ​បាន​ ​ហើយ​ចំណេញ​ដោយ​សុវត្ថិភាព​ទៀត​។​

​Property​:​ ​ការ​ទទួល​បាន​មតិ​ល្អ​ៗ​ពីអ​តិថិ​ជន​នេះ​គឺ​ដោយសារ​ ​Master​ ​Franchise​ ​ឬ​?​

​Grace​:​ ​ចា៎​!​ ​យើង​បាន​ក​សាង​កេរ្​ត៍​ឈ្មោះ​ ​និង​កសាង​ទំនុកចិត្ត​ជាមួយ​និមិត្តសញ្ញា​ដែល​បាន​យក​មក​ ​ហើយ​ភ្នាក់ងារ​របស់​ពួក​យើង​ ​បាន​ទទួលការ​សិក្សា​លើ​វិស័យ​អចលនទ្រព្យ​ច្បាស់លាស់​ ​ក្នុង​ការ​ជួយ​ណែនាំ​ជូន​ម្ចាស់ទ្រព្យ​។​

Property​:​ ​មានន័យថា​ ​យើង​មិនគ្រាន់​តែ​បង្កើត​រូបភាព​ ​(​Image​)​ ​ល្អ​នៅក្នុង​ស្រុក​នោះ​ទេ​ ​តែ​យើង​បាន​ជួយ​ឲ្យ​កម្ពុជា​ល្បី​លើឆាកអន្តរជាតិ​ទៀត​មែនទេ​?​ ​

​Grace​: ​ចា៎!​ ​គឺ​យើង​បាន​ជួយ​ធ្វើឲ្យ​ទីផ្សារ​ក្នុង​ស្រុក​កាន់តែ​មានទំនុក​ចិត្ត​ ​ហើយ​ខាងក្រៅ​គេ​មានការ​ទំនុកចិត្ត​ ​ដោយសារ​ក្រុមហ៊ុន​របស់​យើង​មាន​អ​ជ្ញា​ប័ណ្ណ​ច្បាស់លាស់​ ​ហើយក៏​ជា​ក្រុមហ៊ុន​មាន​និមិត្តសញ្ញា​ទទួលស្គាល់​ក្នុង​ពិភពលោក​។​

​Property​:​ ​តើ Century21​ ​Cambodia​ ​ធ្វើឲ្យ​មានការ​ប្រែប្រួល​ដូចម្តេច​ ​ពិសេស​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ទស្សនទាន​រវាង​អាស៊ី​ ​និង​អាមេរិក​នៅ​ក្នុង​ប្រព័​ន្ឋ​ការងារ​ជាក់ស្តែង​?​ ​

​Grace​:​ ​ចា៎​!​ ​តាមពិត​ប្រទេស​អាមេរិក​ ​ពិភពលោក​ស្គាល់​គាត់​ជា​ប្រទេស​មហាអំណាច​។​ ​ឲ្យតែ​ផលិតផល​មក​ពី​អាមេរិក​ ​មានន័យ​ផលិតផល​នឹង​មានការ​ជឿជាក់​ ​ឆ្លងកាត់​ត្រួតពិនិត្យ​គុណភាព​ ​ច្បាស់លាស់​រួចហើយ​ ​បាន​អាច​ទំលាក់​មក​លើ​ទីផ្សារ​បាន​។​ ​ចឹង​មហាអំណាច​នេះ​ ​គាត់​អាច​គ្រប់គ្រង​បាន​ទូទាំង​ពិភពលោក​ទាំងមូល​ ​ប៉ុន្តែ​បច្ចុប្បន្ន​ខ្លា​ពីរ​ (​អាមេរិក​ ​ចិន​)​កំពុង​វ៉ៃ​គ្នា​។​

​វប្បធម៌​លោកខាងលិច​ ​និង​វប្បធម៌​លោក​ខាងកើត​មានការ​ខុសគ្នា​ ​ប៉ុន្តែ​យើង​មិន​អាចប​ដិ​សេ​ធ​ថា​ ​វប្បធម៌​លោកខាងលិច​ ​យក​មក​ដាក់​នៅ​លោក​ខាងកើត​ ​ប្រើការ​អត់​បាន​នោះ​ទេ​។​ ​ពួក​យើង​យក​មក​ប្រើការ​អ្វី​ ​ដែល​ជា​ចំណុចខ្លាំង​របស់​លោក​ខាងលិច​មក​លោក​ខាងកើត​។​ ​យើង​មានការ​កែសម្រួល​ ​ទៅតាម​វប្បធម៌​របស់​យើង​បន្ថែម​ទៀត​ដើម្បីឲ្យ​ទីផ្សារ​ស្រុកខ្មែរ​ ​ជាពិសេស​ម្ចាស់ទ្រព្យ​មានការ​ទទួលយក​ពី​របស់​យើង​ផ្ទាល់​តែម្តង​។​ ​

​ដូច្នេះហើយ​ភ្នាក់​ងា​របស់​យើង ១០០ភាគរយ​ ​អត់មាន​ភ្នាក់ងារ​បរទេស​ទេ​ ​គឺជា​ជនជាតិ​ខ្មែរ​ ​តែ​អាច​និយាយ​បាន ៤ភាសា​ ​មាន​ភាសាអង់គ្លេស​ ​ភាសា​ចិន​ ​ភាសាខ្មែរ​ ​និង​ភាសា​ជប៉ុន​។​ ​ដូច្នេះ​នៅពេល​ដែល​យក​មក​ ​យើង​យក​ចំណុចខ្លាំង​ពី​លោក​ខាងលិច​មក​កែសម្រួល​ឲ្យ​សមស្រប​តាម​បរិបទ​សង្គម​របស់​យើង​។​

​Property​:​ ​ឥឡូវនេះ​ក្រុមហ៊ុន​នៅក្នុង​ស្រុក​កើនឡើង​ ​ដោយសារ​វិស័យ​នេះ​កំពុង​រីកចម្រើន​ខ្លាំង​ ​ក្នុង​នោះ​មា​នប្រេន​ឆា​យស៍​ថ្មី​ៗ​ក៏​ចូល​មក​កម្ពុជា​ច្រើន​ ​តើ Century​ ​21​ ​Cambodia​ ​មាន​គោលជំហរ​ដូចម្តេច​នៅក្នុង​រក្សា​ឧត្តមភាព​?​

​Grace​:​ ​ភាព​ជឿជាក់​គឺជា​គ្រឹះ​ ​ឬក៏​ជំនឿ​នៅក្នុង​ការ​ធ្វើអាជីវកម្ម​របស់​ពួក​យើង​ក្នុងនាម​ជា Century​ ​21​ ​Cambodia​ ​សមាជិក​មហា​គ្រួសារ​យើង​ ​ដែល​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ២០១៣​ ​រហូតមកដល់​ពេលនេះ​ ​យើង​មាន​អនាគត​។​ ​យើង​អត់​ដែល​ធ្វើការ​ប្រកួតប្រជែង​គ្នា​ទេ​។​

មួយម៉ាត់​គត់​ ​គឺ​យើង​ចង់​សហការ​ជាមួយគ្នា​ ​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ ​អត់​ចង់​យកពេល​ដែល​ទៅ​ប្រកួតប្រជែង​គ្នា​ ​ដើម្បី​វ៉ៃ​យក​ទីផ្សារ​តែម្នាក់ឯង​ទេ​ ​ប៉ុន្តែ​ជា​ទស្សនៈ​ ​(​Philosophy​)​ ​របស់​យើង​គឺ​សហការ​គ្នា​ឈ្នះ​ ​ឈ្នះ ​(​win​ ​win​)​ ​ទាំងសងខាង​។​ ​

ចំណេញ​ទាំងសងខាង​ ​អភិវឌ្ឍ​ទីផ្សារ​ជាមួយគ្នា​ ​ទោះបីជា​ក្រុមហ៊ុន​គាត់​តូច​ក៏ដោយ​ ​ក្រុមហ៊ុន​ធំប៉ុន​មហាយក្ស​ក៏ដោយ​ ​ដែល​ឈាន​ចូល​មកកាន់​ទីផ្សារ​នេះ​ ​ក៏​យើង​ស្វាគមន៍​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here