CREA​ សហការ​ជាមួយ​សមាគម​អចលនទ្រព្យ​សិង្ហបុរី​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ (CREA​) សហការ​ជាមួយ​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​សិង្ហបុរី​ (Singapore​ Estate​ Egents​ Association​) ដើម្បី​ពង្រឹង​កិច្ចសហការ​លើ​វិស័យ​នេះ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ប្រព័​ន្ឋ​តេឡេ​កក្រាម​កាលពី​ល្ងាច​ថ្ងៃទី៣០​ ឧសភា​ពី​ប្រទេស​សិង្ហបុរី​មក​ថា​ លោក​បាន​ចុះហត្ថលេខា​ជាមួយ​លោក​ Thomas​ Tan​ ប្រធាន​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​សឹង្ហ​បុរី​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​ ពិសេស​យើង​នឹង​សហការ​គ្នា​ លើក​កំពស់​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​នៅ​សឹង្ហ​បុរី​។

លោក​បន្ត​ថា​ “អ្វី​ដែល​សមាគម​ផ្តោត​សំខាន់​ គឺ​ជំរុញ​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ និង​កម្មវិធី​សិក្សា​ពី​ប្រទេស​សិង្ហបុរី​មកកាន់​កម្ពុជា​ ដោយសារ​ប្រទេស​សឹង្ហ​បុរី​ជា​ប្រទេស​អភិ​វឌ្ឈ​ន៍​មួយ​ និង​មានបទពិសោធន៍​លើ​វិស័យ​នេះ​យូរឆ្នាំ​ជាង​កម្ពុជា​”។ លោក​បន្ត​ថា​ “យើង​អាច​រៀនសូត្រ​ពី​គេ​បាន​ច្រើន​ ដើម្បី​យក​មក​កែ​លំ​អរ​ប្រទេស​យើង​ ប៉ុន្តែ​អ្វី​ដែល​យើង​យក​ពី​គេ​មក​ នឹង​យក​មក​ធ្វើ​ឲម្យ​ស្របតាម​បរិបទ​សេដ្ឋកិច្ច​ សង្គម​ វប្ប​ធ៌​មរ​បស់​កម្ពុជា​”។

លោក​ឃាង​ ពុទ្ឋី​បាន​បន្ត​ថា​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ ពិសេស​ធនធានមនុស្ស​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ និង​ចូលរួម​ទាក់ទាញ​ការ​វិនិយោគ​ ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ឲ្យ​មាន​សុខភាព​ល្អ​។ លោក​បន្ត​ថា​ ដោយសារ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីកចម្រើន​លឿន​ ដែល​ធ្វើឲ្យ​កម្ពុជា​ប្រឈម​នឹង​កង្វះ​ធនធានមនុស្ស​យ៉ាង​ខ្លាំង​ ដែល​ធ្វើឲ្យ​ក្រុមហ៊ុន​បរទេស​នានា​បាន​យក​ធនធានមនុស្ស​របស់​ពួកគេ​មក​បំពេញការងារ​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ “ទោះជា​មានការ​នាំ​យក​ធនធានមនុស្ស​ ពីក្រៅ​ប្រទេស​ចូល​មក​កម្ពុជា​ក្តី​ តែ​កម្ពុ​នៅតែ​ត្រូវការ​សហការ​ជាមួយ​ដៃគូ​បរទេស​ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែម​ទៀត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here