ដោយវ៉ាន់ ណេត
ភ្នំពេញៈ ឧកញ៉ាមួយរូបបានវិនិយោគសាងសង់បុរីលំនៅដ្ឋាន នៅតំបន់ទួលពង្រ ដែលជាតំបន់កពុងមានការរីកចម្រើនផ្នែកលំនៅដ្ឋាន និងឥទ្ឋិពលនៃការពង្រីកទីក្រុង ក៏ដូចជាកំនើនប្រជាសាស្រ្តកើនឡើងនៅតំបន់នោះ។
បុរីឧកញ៉ាដួង ងៀបស្ថិតនៅផ្លូវទួលពង្រ ភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-->
បុរីនេះត្រូវបានសាងសង់ដោយផ្តោតលើគុណភាព សោភ័ណភាពផ្នែកសំណង់ និងមានហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ដែលផ្តល់ផាសុខភាពដល់អ្នករស់នៅ និងអាចប្រកបអាជីវកម្មបាន។
បុគ្គលិកផ្នែកទីផ្សារនៃបុរីឧកញ៉ាដួង ងៀបបានមានប្រសាសន៍ឲ្យដឹងថា បុរីនេះមានចំណុចពិសេសជាច្រើនដូចជា ទី១ សំណង់បានបញ្ចប់ការសាងសង់ពី៩០% ដល់១០០% អាចចូលនៅបានភ្លាមៗ ទី២លក្ខខ័ណ្ឌបង់ប្រាក់តែ៣០% សល់៧០% គឺធនាគារជាអ្នកអោយខ្ចីបាន២០ឆ្នាំ ការប្រាក់៧.៥០%។ ទី៣ ថ្លៃសុរិយោលដីក្នុងការផ្ទេរឈ្មោះ និងការបង់ពន្ធប្រថាប់ត្រា៤% ត្រូវបានបង់ដោយបុរី។
ទី៤ សល់ចំណីដីនៅមុខផ្ទះ ចាប់ពី៩ម៉ែត្រដល់១៣ម៉ែត្រ សម្រាប់ការចយានយន្តនិងម៉ូតូ ទី៥ ស្ថិតនៅលើផ្លូវធំទូលាយ ដែលមានទទឹង៣០ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ទទឹង៤០ម៉ែត្រ សំណង់មានគុណភាពខ្ពស់ សម្ភារះប្រើប្រាស់ក្នុងផ្ទះទំនើប និងទាន់សម័យ។ ទី៦ មានភ្លើងបំភ្លឺនៅពេលរាត្រី និងមានសន្តិសុខយាម២៤ម៉ោង លើ២៤ម៉ោង និងទី៧ នៅជាប់បុរីមានផ្សារទំនើប ភោជនីយដ្ឋាន សួនកុមារ ធនាគារ និងក្រុមហ៊ុន និងមានការលក់បញ្ចុះថ្លៃពិសេសចាប់ពី ៣% ដល់ ៨%សម្រាប់១០ផ្ទះដំបូង។

បើកលក់ក្នុងថ្ងៃនេះ! បញ្ចុះថ្លៃពិសេសរហូតដល់ 12% សម្រាប់5ផ្ទះប៉ុណ្ណោះ! 016 96 2000/ 089 96 2 000៕


