ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ លោកឧកញ៉ាម៉ុង ឬទ្ឋីដែលជាសតេចកសិកម្មបានឈានជើងចូលប្រឡូកក្នុងវិស័យអចលនទ្រព្យជាថ្មី ដោយលោកបាននិងកំពុងវិនិយោគលំនៅដ្ឋានបែបលំហែរកាយធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ។

ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ លោកឧកញ៉ាម៉ុង ឬទ្ឋីដែលជាសតេចកសិកម្មបានឈានជើងចូលប្រឡូកក្នុងវិស័យអចលនទ្រព្យជាថ្មី ដោយលោកបាននិងកំពុងវិនិយោគលំនៅដ្ឋានបែបលំហែរកាយធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ។

គម្រោងអភិវឌ្ឍលំនៅដ្ឋានលំហែរកាយក្នុងតំបន់កសិកទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យដែលគ្រោងសាងសង់មានលំនៅដ្ឋានត្រឹម១១៦ខ្នង ពេលនេះបានបង្កើនរហូតដល់ ២៦៥ ខ្នង ខណៈដែលការគាំទ្រពីសំណាក់អតិថិជនបានបន្តកើនឡើងជាលំដាប់។
ក្នុងគោលបំណងនៃការចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ ក៏ដូចជាបង្កើននូវចំណូលសេដ្ឋកិច្ចជាតិ ជាពិសេសដើម្បីកែប្រែវិស័យលំនៅដ្ឋានប្រជាជន ដែលរស់នៅតំបន់ទីជនបទ ឱ្យក្លាយទៅជាលំនៅដ្ឋានប្រកបដោយផាសុកភាព លោកឧកញ៉ា ម៉ុង ឫទ្ធី បាន និងកំពុងតែជម្រិញសកម្មភាព នៃការសាងសង់សំណង់លំនៅដ្ឋានលំហែរកាយកម្រិតមធ្យមឱ្យកាន់តែឆាប់រហ័ស ដើម្បីតម្រូវតាមការចង់បានរបស់អតិថិជន។
លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បានមានប្រសាសន៍ប្រាប់ថា គំរោងលំនៅដ្ឋាននេះ សាងសង់នៅលើផ្ទៃដី ១២០០ម៉ែត្រការ៉េ សម្រាប់ផ្ទះមួយខ្នងៗ ដែលរួមបញ្ចូលនូវដំណាំមួយចំនួនដូចជា ឈើហូបផ្លែ មានទឹក ភ្លើង ប្រព័ន្ធសុវត្ថិភាព មានផ្លូវប្រវែងជាង៤០គីឡូម៉ែត្រសម្រាប់ដើរ ឬជិះកង់ហាត់ប្រាណប្រកបដោយសុវត្ថិភាព”។
លោកឧកញ៉ាបានបន្តទៀតថា “នៅទីនេះមានភ្នំដែលខ្ញុំបានថែរក្សាទុក មានដើមឈើប្លែកៗរាប់លានដើមជាច្រើនប្រភេទ ដើមឈើមួយចំនួនបានបញ្ចេញផ្កា ទៅតាមរដូវកាលគួជាទីគយគន់ មានសត្វព្រៃជាច្រើនប្រភេទសត្វស្លាប មាន់ព្រៃ ក្ងោក ជ្រូកព្រៃជាដើម”។
លោកឧកញ៉ាបន្តទៀតថា ក្រៅពីនេះនៅមានដើមឈើមួយចំនួនដុះ នៅតំបន់ភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទាំងដី ទាំងផ្ទះ និងការរៀបចំឱ្យមានសោភ័ណភាពស្រស់បំព្រង មានតម្លៃមិនលើសពី ១០ម៉ឺនដុល្លារនោះទេ។
អ្នកតំណាងផ្នែកលក់នៃគម្រោងលំនៅដ្ឋានលំហែរកាយកម្រិតមធ្យម នៃតំបន់កសិកទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ បានបង្ហើបប្រាប់ឱ្យដឹងថា ពេលនេះគម្រោងអភិវឌ្ឍលំណោដ្ឋាននេះ ក្រុមហ៊ុននៅមិនទាន់ប្រកាសបើកលក់ជាផ្លូវការនៅឡើយនោះទេ ប៉ុន្តែអាស្រ័យដោយមានការពេញចិត្ត និងគាំទ្រពីសំណាក់អតិថិជនដែលចូលចិត្ត និងស្រលា ញ់ជីវភាពរស់នៅបែបធម្មជាតិ និងព្រៃភ្នំនោះ មានអតិថិជនមួយចំនួនសុំទិញជាបន្តបន្ទាប់រួចខ្លះទៅហើយ។
តម្លៃនៃលំនៅដ្ឋាន១ខ្នង មានតម្លៃចាប់ពីជាង ៩ម៉ឺនដល់ ១០ម៉ឺនដុល្លារ ប្រសើនបើអតិថិជនទិញបង់ផ្តាច់ នឹងទទួលបានការបញ្ចុះតម្លៃ៥ភាគរយ ប៉ុន្តែបើជាការបង់រំលស់គឺអាចលើស ១០ម៉ឺនបន្តិចបន្តួច។
គម្រោងអភិវឌ្ឍលំនៅដ្ឋានក្នុងតំបន់កសិទេសចរណ៍ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ មានចម្ងាយ ៤៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅក្នុងគម្រោងមួយនេះ ក៏មានការរៀបចំជាសួនសត្វព្រៃ និងគម្រោងសាងសង់ទីលានប្រណាំងរថយន្តកម្រិតអន្តរជាតិផងដែរ នៅពេលអនាគត៕