ដោយគង់ សូរិយា
ភ្នំពេញៈ មន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យចដឹងថា ការពង្រីកនិងចាក់កៅស៊ូបន្ថែមលើផ្លូវជាតិលេខ៤ ដែលមានប្រវែង២២៤គីឡូម៉ែត្រ នឹងបើកការដ្ឋានដំណើរការនៅចុងឆ្នាំនេះហើយ ជាមួយនឹងការចំណាយទឹកប្រាក់រហូតដល់១០០លានដុល្លារអាមេរិក។
លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១០ មិថុនានេះថា លោកបានជួបជាមួយថ្នាក់ដឹកនាំក្រសួង ហើយលោកបញ្ជាក់ថាការចាក់កៅស៊ូបន្ថែម និងលើកកំពស់តួផ្លូវជាតិលេខ៤ នឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំនេះហើយ។លោកបន្តថា គំរោងនេះត្រូវចំណាយអស់ថវិកា១០០លានដុល្លារអាមេរិក ដែលជាជំនួយរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។







