ដោយ គង់ សូរិយា
ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យ អាចជួបនូវហានិភ័យជាច្រើន ប្រសិនជាការវិនិយោគនោះមិនមានគោលដៅ និងចំណេះដឹងច្បាស់លាស់ ហេតុនេះតើអចលនទ្រព្យបែបណាជាទ្រព្យ និងអចលនទ្រព្យបែបណាជាបំណុល?។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោកជឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងថា ការវិនិយោគអចលនទ្រព្យដែលមិនត្រឹមត្រូវ នឹងធ្វើឲ្យយើងក្លាយជាអ្នកក្រលឿន និងជាប់គុននឹងបំណុល ហេតុនេះយើងគួរស៊ូជាមួយការធ្វើអ្នកមានយឺតៗ ជាជាងធ្វើអ្នកក្រឆាប់រហ័ស។
-->
លោកបន្តថា “ការវិនិយោគអចលនទ្រព្យ ដែលទទួលបានផលត្រលប់មកវិញចាប់ពី០,៧ភាគរយឡើងក្នុងមួយខែ អចលនទ្រព្យនោះជាទ្រព្យ ប៉ុន្តែបើការទាញលុយត្រលប់់ពីការវិនិយោគបានក្រោម០,៧ភាគរយក្នុងមួយខែ វានឹងជាបំណុល”។
ឧទាហរណ៍បើទិញផ្ទះឬខុនដូតម្លៃ២០ម៉ឺនដុល្លារអាមេរិក បើសិនជាអាចជួលបានក្នុងតម្លៃ ១៤០០ដុល្លារក្នុងមួយខែ វាជាការវិនិយោគត្រឹមត្រូវ ឬមិនមែនជាទ្រព្យបំណល។
លោកឃាង ពុទ្ឋីបានបន្តថា ហេតុនេះការសិក្សាព៌តមានឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ពិតជាមានសារៈសំខាន់ណាស់ មុននឹងចាប់ផ្តើមវិនិយោគដោយលុយខ្លួនឯង ឬប្រើប្រាស់លុយរបស់ធនាគារនានា។លោកបន្តថា បើសិនជាធនាគារនៅកម្ពុជាមានអត្រាការប្រាក់ត្រឹម៣ទៅ៤ភាគរយក្នុងមួយឆ្នាំ ហើយស្ថានភាពអចលនទ្រព្យបែបនេះ វានឹងរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍប្រទេសរបស់យើង។

លោកបន្តថា “នៅពេលធនាគារធំៗចូលមកកាន់តែច្រើន នឹងធ្វើឲ្យការប្រកួតប្រជែងកើនឡើង ហើយអត្រាការប្រាក់នឹងធ្លាក់ចុះ ប៉ុន្តែស្ថានភាពអត្រាការប្រាក់បច្ចុប្បន្នយើងមិនអាចយកប្រាក់ពីធនាគារទាំងស្រុង ដោយគ្មានចរន្តលំហូរសាច់ប្រាក់ច្បាស់លាស់យកមកប្រើប្រាស់បានឡើយ៕