លោក​កាង​ សុធី៖ មុន​ពេល​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ត្រូវ​សិក្សា​ពី​អ្នក​ជោគជ័យ​ និង​អ្នក​បរាជ័យ​ជាមុន​សិន​

0
លោក កាង សុទ្ធី អគ្គនាយកក្រុមហ៊ុន Century21 Land Station

ដោយ​៖ រ៉ា​ណេត​

ភ្នំ​ពេញ៖ អ្នកជំនាញ​អចលនទ្រព្យ​ ពិសេស​អ្នកមាន​ជំនាញ​ផ្នែក​ដីធ្លី​ លោក​ កាង​ ​សុធី អគ្គនាយក​ក្រុមហ៊ុន ​Century21​ Land​ Station​ បាន​លើកឡើង​ថា​ មុន​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ អ្នក​ត្រូវ​សិក្សា​ពី​អ្នកទទួល​ជោគជ័យ​ និង​អ្នក​បរាជ័យ​ជាមុន​សិន​ ដើម្បី​អាច​ឈរជើង​ក្នុង​វិស័យ​នេះ​។

លោក​បាន​មានប្រសាសន៍​ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​ កាលពី​ថ្ងៃទី១៣​ មិថុនា​កន្លងមក​ថា​ ពាក្យ​ថា​ CEO​ ដែល​ជាមុ​ខ​តំណែង​មួយ​ដ៏​ខ្ពង់ខ្ពស់​ និង​មាន​កិត្តិយស​ក្នុងនាម​ជានា​យក​គ្រប់គ្រង​ និង​ប្រតិបត្តិ​ការ​នៅក្នុង​ក្រុមហ៊ុន​ទាំងស្រុង​ ប្រកប​ដោយ​ភាព​ជោគជ័យ​ វា​គឺជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​ទូទៅ​ ជាពិសេស​ចំពោះ​ដែល​ចូល​ប្រឡូក​នៅក្នុង​វិស័យ​ជំនួញ​ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ប្រកួតប្រជែង​នៅ​លើ​ទៅ​ផ្សារ​រួម​។ ប៉ុន្តែ​តត្រូវ​ដឹង​ថា​ ក្រុមហ៊ុន​អាច​ដំណើរការ​ល្អ​ ឬក្ស័យ​ធន​ គឺ​ស្ថិតនៅ​ក្រោម​កណ្តាប់​ដៃ​នៃ​ការដឹកនាំ​របស់​ CEO​ តែម្នាក់​គត់​។

លោក​បាន​មានប្រសាសន៍​ថា​ “មុន​ពេល​ និង​ក្រោយពេល​បើក​អាជីវកម្ម​អ្វីមួយ​ អ្វី​ត្រូវ​សិក្សា​ឱ្យ​លម្អិត​គឺ​ចំណុច​បរាជ័យ​ និង​ភាព​ជោគជ័យ​របស់​អ្នកជំនួញ​ ដែល​ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​”។ លោក​បន្ត​ទៀត​ថា​ “បើ​អ្នក​ចង់​ធ្វើជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ក្រៅពី​មាន​ដើមទុន​បម្រុង​ សម្រាប់​ដំណើរ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ អ្នកចាំ​បាច់​ត្រូវតែ​សិក្សា​ទៅលើ​២​ចំណុច​ជា​សំខាន់​”។

លោក ​កាង​ សុធី ​បាន​បន្ត​ទៀត​ថា​ “មុន​ពេល​អ្នកចាប់​ផ្តើម​ធ្វើជំនួញ​ អ្នក​ត្រូវតែ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​ទៅលើ​ជន​ដែល​ជួប​ភាព​បរាជ័យ​ តើ​ហេតុអ្វីបានជា​គេ​បរាជ័យ​”។ លោក​បន្ត​ថា​ “នៅពេល​ដឹង​ច្បាស់​ពី​មូលហេតុ​ដែលគេ​បរាជ័យ​ យើង​ត្រូវ​យក​មក​ចង់​ធ្វើជា​ក្បួនតម្រា​ ជៀសវាង​ការអនុវត្ត​ដូច​អ្នក​បរាជ័យ​”។

លោក កាង​ សុធី​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ក្រោយពេល​អ្នកចាប់​ផ្តើម​ធ្វើជំនួញ​ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើជា​ចាំបាច់​ ការសិក្សា​លម្អិត​ទៅលើ​វិធីសាស្ត្រ​ ដែល​អ្នក​ជោគជ័យ​គេ​អនុវត្ត​។ លោក​បន្ត​ទៀត​ថា​ ក្រោយពេល​បានដឹង​ពី​វិធី​សា​ស្ត្រល្អៗ​ ដែល​ត្រូវ​អនុវត្ត​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ និង​ការរៀបចំ​ផែនការ​ក្នុង​ការគ្រប់គ្រង​ ក្នុងនាម​ជា ​CEO​ អ្នក​ក៏​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​គោលគំនិត​ស្មោះត្រង់​។

លោក​បន្ត​ថា​ “ភាព​ស្មោះត្រង់​ត្រូវ​ធ្វើឡើង​ជាមួយ​សមាជិក​ជា​បុគ្គលិក​ ដែល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​ ស្មោះត្រង់​ជាមួយ​អតិថិជន​ ជាពិសេស​ស្មោះត្រង់​ជា​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​សហការ​ជាមួយគ្នា​”។

លោក​បាន​បញ្ជាក់​ថា​ “ពាក្យ​ថា​ CEO​ អាច​មានន័យ២​ គឺ​នៅពេល​ដែល​អ្នកដឹកនាំ​ក្រុមហ៊ុន​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ នោះ​ពាក្យ​ CEO​ នឹង​ប្រែថា​ នាយក​ប្រតិបត្តិ​និង​គ្រប់គ្រង​ (Chief​ Executive​ Officer​) ។ ប៉ុន្តែ​បើ​អ្នកដឹកនាំ​ក្រុមហ៊ុន​ឱ្យ​ជួប​ភាព​បរាជ័យ​ នោះ​ពាក្យ​ CEO​ នឹង​ប្រែថា​ បិទ​សេដ្ឋកិច្ច​ទ្រព្យធន​ម្ចាស់​ជំនួញ​ (Close​ Economic​ Owner​) អ្នក​ត្រូវ​ចាំ​ទាំងពីរ​នេះ​ពាក្យ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here