គម្រោ​ងធំៗ​ចំនួន៣កំពុង​ផ្លាស់​ប្តូរ​មុខមាត់​ខេត្ត​កំពង់ស្ពឺ​

0

ដោយ​នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ ខេត្ត​កំពង់ស្ពឺ​នា​ពេល​បច្ចុប្បន្ន​កំពុង​ចាត់​ផ្តើម​ប្រែ​មុខ​ប្រែ​មាត់​ តាមរយៈ​គម្រោង​អភិ​វឌ្ឍ​ធំៗ​ជាច្រើន​បាន​ នឹង​កំពុង​បន្ត​ហូរ​ចូល​ទៅ​អភិវឌ្ឍន៍​ ក្នុង​ខេត្ត​ក្នុង​មួយ​នេះ​មាន​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ តំបន់ឧស្សាហកម្ម​និង​ទេសចរណ៍​ និង​អគារ​ឧស្សាហកម្ម​ទំនើប​។

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​កំពង់ស្ពឺ​បាន​ទទួ​លនូ​គវម្រោង​វិនិយោគ​ទាំង​តូច​ទាំង​ធំ​ជាច្រើន​ដោយ​ក្នុង​នោះ​ គម្រោង​វិ​យោ​គធំៗ​ចំនួន៣​ កំពុងតែ​ចាប់ផ្តើម​ប្រែ​មុខ​ប្រែ​មាត់​ខេត្ត​កំពង់ស្ពឺ​ ដែល​ធ្វើឲ្យ​អជ្ញា​ធរ​ខេត្ត​ និង​ប្រជាពលរដ្ឋ​មានការ​អបអរសាទរ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ក្នុង​ខេត្ត​មួយ​នេះ​ ដែល​កាលពីមុន​ខេត្ត​មួយ​នេះ​ហាក់​ត្រូវ​បាន​គេ​បំភ្លេច​ ឬទៅ​ហួស​មក​ហួស​។

១) គម្រោង​អភិវឌ្ឍ​អគារ​ភ្លោះ​ពាណិជ្ជកម្ម​

គម្រោង​វិនិយោគ​សាងសង់​អគារ​ភ្លោះ​ ដោយ​អគារ​ភ្លោះ​នេះ​ទី១​ មាន​កម្ពស់៣២​ ជាន់​ និង​ទី២មាន​កំពស់៦៤ជាន់​ ដោយ​មាន​នូវ​ផ្សារ​ទំនើប​ អាគារ​ការិយាល័យ​ និង​កន្លែង​កម្សាន្ត​ជាដើម​ តែ​មិនទាន់​បាន​បញ្ជាក់​ពី​ទំហំ​ថវិកា​ក្នុង​ការ​ចំណាយ​នោះ​ទេ​។

អាគារ​ភ្លោះ​នេះ​នឹង​ត្រូវ​សាងសង់​ នៅ​កណ្តាល​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​ ដោយ​វិ​និ​យោ​គគិ​នខ្មែរ​ ស្រប​ពេល​ដែល​ការសិក្សា​ពី​គម្រោង​ និង​ប្លង់​បាន​បញ្ចប់​រួចរាល់​ហើយ​ ដោយ​រង់ចាំ​តែ​ការសម្រេច​ ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​។

២) គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ

ក្រុមហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. សម្រេច​បោះទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ នៅ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ ដើម្បី​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

គម្រោង​ដ៏​ធំ​នេះ​នៃ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នេះ​ នឹងអាច​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ និង​បង្កើន​ចំណូល​សេដ្ឋកិច្ច​ជាតិ​ ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រាប់ពាន់​កន្លែង​។

៣) គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​

គម្រោង​ស្ពាន​អាកាស​ថ្មើរជើង​ដំបូងបង្អស់​ ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​ បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ពេល​ថ្មី​ៗ ក្រោម​អធិបតីភាព​លោក​វ៉ី​សំណាង​អភិបាល​នៃ​គណ:អភិបាលខេត្ត​កំពង់ស្ពឺ​។

ស្ពាន​នេះ​នឹង​ត្រូវ​សាងសង់​ត្រង់​ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​ ដោយមាន​ប្រវែង៣០ម៉ែត្រ​កម្ពស់៥​,២ម៉ែត្រ​ទទឹង៣ម៉ែត្រ​ ធ្វើ​ពី​បេតុង​អា​មេ​ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​លោកជំទាវ​សៀង​ ចាន់​ហេង​ អគ្គនាយក​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​ក្នុង​តម្លៃ​សាងសង់​៣៤ម៉ឺន​​ដុល្លារ​អាមេរិក​ ហើយ​ចំណាយពេល​សាងសង់​ជិត​មួយឆ្នាំ​។ វត្តមាន​ស្ពាន​អាកាស​ថ្មើរជើង​លើកដំបូង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​មួយ​នេះ​ គឺជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ​។

ខេត្ត​កំពង់ស្ពឺ​ បាន​ក្លាយជា​តំបន់ឧស្សាហកម្ម​យ៉ាង​ឆាប់រហ័ស​ ដោយមាន​វត្តមាន​រោងចក្រ​ សហគ្រាស​យ៉ាងច្រើន​ បាន​បើក​ដំណើរការ​នៅ​ខេត្ត​មួយ​នេះ​ ដែល​ថ្នាក់ដឹកនាំ​ខេត្ត​បាន​សម្តែង​ក្តី​រីករាយ​ និង​បាន​បង្ហើប​ថា​ឧស្សាហកម្ម​ក្នុង​ខេត្ត​នេះ​ បាន​ផ្តល់​ចំណូល២០លាន​ដុល្លារ​ក្នុង​មួយ​ខែ​ ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​។

បច្ចុប្បន្ន​ខេត្ត​មួយ​នេះ​បាន​ និង​កំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច​ បាន​កាន់តែ​ប្រសើរ​ជាង​មុន​ តាមរយៈ​លំហូរ​នៃ​អ្នក​វិនិយោគ​ជាច្រើន​ ដែល​បាន​សាង​ងស់​រោងចក្រ​ សហ​គ្រាស​ធំៗ​ ដែល​សរុប​មាន​ចំនួន១៣០ទីតាំង​ (រោងចក្រ​ស្បែកជើង​ និង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​)។

ដោយឡែក​សម្រាប់​សិប្បកម្ម​ខ្នាត​មធ្យម​ និង​ក្រោម​មធ្យម​ នៅ​តាម​មូលដ្ឋាន​ជា​លក្ខណៈ​គ្រួ​សារ​ផ្សេង​ៗ មាន​រហូតដល់​ប្រមាណ៤៦០០មូលដ្ឋាន​ដែល​អាច​អនុគ្រោះ​ និង​ផ្តល់​ការងារ​ជូន​កម្មករ​ និយោជិត​បាន​ប្រមាណ៩១​,០០០នាក់​ និង​ក្រៅ​ក្របខណ្ឌ​បាន​ប្រមាណ​ជិត៤០​,០០០នាក់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here