លោក​ឧកញ៉ា​នួន​ រិទ្ធី​បង្ហើប​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការវាយតម្លៃ​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ការ​ធ្វើជំនួញ​លើ​វិស័យ​អចលនទ្រព្យ​ ការទិញ​-លក់​ ចាំបាច់​បំផុត​ត្រូវតែ​មានការ​វាយតម្លៃ​ឱ្យ​ត្រឹមត្រូវ​ និង​ត្រូវ​ធ្វើឲ្យ​ប្រាកដ​ថា​ អាច​ទទួល​បាន​ភាគ​ចំណេញ​ពី​ការ​វិនិយោគ​យ៉ាង​ប្រាកដ​។

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​បាន​? ចម្ងល់​នេះ​ត្រូវ​បាន​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បង្ហើប​ប្រាប់​ពី​គន្លឹះ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់​ ក្នុង​ការវាយតម្លៃ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal ​រូប​នេះ​បាន​លើកឡើង​ថា​ ការវាយតម្លៃ​ទៅលើ​អចលនទ្រព្យ​ ​គឺ​ត្រូវ​បាន​ធ្វើឡើង​តាមវិធី​សាស្ត្រ​ផ្សេងគ្នា​ជាច្រើន​ ទៅតាម​ជំនាញ​របស់​បុគ្គល​ ដែល​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ជាក់ស្ដែង​នៅ​លើ​ទីផ្សារ​រួម​។ លោក​បន្ត​ទៀត​ថា​ “បើ​ទោះជា​វិធីសាស្ត្រ​ ក្នុង​ការវាយតម្លៃ​អលន​ទ្រព្យ​មាន​ច្រើន​របៀប​យ៉ាងណាក៏ដោយ​ ប៉ុន្តែ​មាន៣ចំណុច​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ មិន​អាច​មើល​រំលង​បាន​។

ចំណុច​ទាំង៣នោះ​ ទី១ការប្រៀបធៀប​តម្លៃ​ទីផ្សារ​ (Corporation​ Approach​) ទី២​ សិក្សា​អំពី​លទ្ធភាព​ និង​ភាពល្អ​ប្រសើរ​ដែល​អាច​ទទួល​បាន​ពីអ​ចលនទ្រព្យ​ (Income​ Approach​) និង​ទី៣​ សិក្សា​ទៅលើ​ទំហំ​នៃ​ការ​ចំណាយ​ថ្លៃដើម​ ក្នុង​ទិញ​អចលនទ្រព្យ​ (Cost​ Approach​)។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បន្ត​ទៀត​ថា​ បន្ថែម​ពីលើ​មូលដ្ឋាន​គ្រឹះ​ទាំង៣ខាងលើ​នេះ​ ការវាយតម្លៃ​ក៏​ត្រូវ​ពិនិត្យ​ជាក់ស្ដែង​ ទៅលើ​កក្តា​ភូមិសាស្ត្រ​តំបន់​ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដែល​ស្ថិតនៅ​ជុំវិញ​ និង​តំបន់​ក្បែរ​គ្នា​ (ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មានស្រាប់​ និង​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នៅពេលអនាគត​) រួម​ជាមួយ​កក្តា​ប្រជាសាស្ត្រ​ផង​ដែរ​។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ទៀត​ថា​ បន្ទាប់ពី​ធ្វើការ​សិក្សា​ និង​ពិនិត្យ​យ៉ាង​លម្អិត​ទៅលើ​ចំណុច​ទាំងអស់​នេះ​ហើយ​ អ្នក​វាយតម្លៃ​ត្រូវ​ធ្វើការ​ប្រៀបធៀប​ ពីរ​វាង​សក្ដានុពល​ក្នុង​តំបន់​ ដែល​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​វិនិយោគ​។ អ្វី​ដែល​សំខាន់​ ការវាយតម្លៃ​អាច​មាន​ភាព​សុក្រឹត​ទៅ​បាន​ វា​ក៏​អាស្រ័យ​ទៅលើ​កត្តានយោបាយ​ កត្តា​សេដ្ឋកិច្ច​ និង​កត្តា​សង្គម​ផង​ដែរ​ ដែល​កត្តា​ទាំង៣​ នេះ​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការវាយតម្លៃ​។

​លោក​បាន​លើក​ជាឧទាហរណ៍​ថា​ ជា​ធម្មតា​ការ​បណ្តាក់​ទុន​របស់​វិនិយោគិន​បរទេស​ លុះត្រាតែ​មាន​ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​ មាន​កំណើន​សេដ្ឋកិច្ច​ល្អ​ទើប​មានការ​បណ្តាក់​ទុន​ច្រើន​ ដែល​នេះ​ជាច​លក​រធ្វើ​ឱ្យ​តម្លៃ​ដី​ ឬតម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here