អ្នក​វិនិយោគ​ចិន​ចាប់អារម្មណ៍​ទិញ​គម្រោង​ខុន​ដូ​នៅ​ប្រទេស​កម្ពុជា​ជាង​ប្រទេស​ថៃ​

0

​ដោយ​ ​Donald​ ​Lee​

​ភ្នំ​ពេញៈ​ ​ខណៈ​កម្ពុជា​បន្ត​ទទួល​បានការ​វិនិយោគទុន​ដ៏​ច្រើន​ពី​ចិន​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ពិសេស​ខុន​ដូ​ ​បាន​ធ្វើឲ្យ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ ​ចាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ច្រើនជាង​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​ ​ដែល​ទីផ្សារ​អចលនវត្ថុ​កំពុង​ធ្លាក់ចុះ​។​

​យោង​តាម​ក្រុមហ៊ុន​ ​Knight​ ​Frank​ ​Cambodia​ ​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​វិស័យ​អចលនទ្រព្យ​ដែល​រួមមាន​ ​ការ​អភិវឌ្ឍ​ខុន​ដូ​ក្នុង​កម្ពុជា​ ​បាន​កើនឡើង​ដោយក្រុម​ហ៊ុន​ចិន​បាន​វិនិយោគ​ប្រមាណ៣,៨ពាន់​លាន​ដុល្លារ​ ​ក្នុង​វិស័យ​អចលនទ្រព្យ​កាលពី​ឆ្នាំមុន​។​ ​ការពិត​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​អនុម័ត​គម្រោង​អចលនទ្រព្យ​ចំនួន​គិតជា​ទឹកប្រាក់២,៧ពាន់​លាន​ដុល្លារ​ ​ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​។​

​ប៉ុន្តែ​នៅក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិតខាង​ ​វិស័យ​អចលនទ្រព្យ​ជាពិសេស​ការ​លក់​ខុន​ដូ​ ​កំពុង​ជួបប្រទះ​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​ជាមួយ​វិនិយោគិន​មក​ពី​ប្រទេស​ចិន​។​

​កត្តា​ចម្បង​ពីរ​ដែល​នាំឲ្យ​វិនិយោគិន​ចិន​ចេញ​ ​ពីទី​ផ្សារ​ខុន​ដូ​របស់​ប្រទេស​ថៃ​ ​មាន​ដូចជា​ ​ទី១​ ​ការ​ពង្រឹង​ប្រាក់​បាត​ដែល​មាន​កំណើន​រហូតដល់​ទៅ២០ភាគរយ​ ​ថ្លៃជាង​ប្រា​ក់យ័ន​ចិន​ ​ដែល​ធ្វើឲ្យ​ការទិញ​អចលនទ្រព្យ​កើនឡើង​ជិត១៥ភាគរយ​ ​ថ្លៃជាង​កាលពី៥ឆ្នាំមុន​។​

​ទី២​ ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ក្នុង​វិស័យ​ខុន​ដូ​ ​នៅ​ក្រុង​បាងកក​ ​ដែល​បាន​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​ធ្លាក់ចុះ​ស្ទើរតែ​គ្រប់​ផ្នែក​។​ ​

​យោង​តាម​ក្រុមហ៊ុន​ ​Knight​ ​Frank​ ​ប្រទេស​ថៃ​បាន​ឲ្យដឹង​ថា​ ​វិស័យ​អចលនទ្រព្យ​នៅ​បាងកក​ ​បាន​ជួបប្រទះ​នឹង​ការ​ធ្លាក់ចុះ​តម្លៃ​ជា​មធ្យ៦ភាគរយ​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។​ ​កាលពី៥ឆ្នាំមុន​ការ​ផ្គត់ផ្គង់​ខុន​ដូ​ ​នៅ​ទីក្រុង​បាងកក​បាន​កើន​ឡើង​៧ភាគរយ​ ​ប៉ុន្តែ​ឥឡូវនេះ​បាន​ធ្លាក់ចុះ​ពី២​ ​ទៅ៤​ ​ភាគរយ​។​

​លោក​ ​Simon​ ​Lee​ ​ជា​សហ​ស្ថាបនិក​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​Angel​ ​Real​ ​Estate​ ​Consultancy​ ​Co​ ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ ​“​អ្នកទិញ​ជនជាតិ​ចិន​មិន​សប្បាយចិត្ត​ទេ​ ​នៅពេល​ពួកគេ​ដឹង​ថា​ ​អ្នក​អភិវឌ្ឍន៍​បាន​លក់​ខុន​ដូ​ ​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​លក់ដូរ​ដែល​ពួកគេ​បាន​ចំណាយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ខណៈ​អ្នក​អភិវឌ្ឍន៍​ចង់​លក់​ខុន​ដូ​យូនី​ត​ដែល​នៅ​សល់​ទាំងអស់​របស់​ពួកគេ​”​។​ ​

​ទីផ្សារ​ខុន​ដូ​កម្ពុជា​នៅតែ​រឹងមាំ​ ​ខណៈ​ដែល​អ្នក​អភិវឌ្ឍន៍​កំពុង​មើលឃើញ​ផល​ចំណេញ​ពី​ទាំង​អ្នកទិញ​ក្នុង​ស្រុក​ ​និង​បរទេស​។​

​លោក​ ​James​ ​Hodge​ ​នាយករង​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ថា​ ​“​ការ​អភិវឌ្ឍ​ចុងក្រោយ​គេ​ ​គឺ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​អ្នក​វិនិយោគ​ចម្រុះ​ ​ដូចជា​ ​អ្នកមាន​ទ្រព្យសម្បត្តិ​ក្នុង​ស្រុក​ ​និង​អ្នកបរទេស​ជាច្រើន​ ​ដែល​បាន​យក​កំណត់​គោលដៅ​ ​គុណភាព​ ​និង​ការ​យកចិត្ត​ទុក​ក្នុង​ទីផ្សារ​យ៉ាង​ច្បាស់លាស់​របស់​អ្នក​អភិវឌ្ឍ​”​។​

​លោក​បាន​បន្ត​ថា​ ​“​ការទិញ​ខុន​ដូ​យូនី​ត​ជាទូទៅ​គឺជា​រឿង​ធម្មតា​ ​ហើយ​ជា​រឿយ​ៗ​វា​នឹង​កើតឡើង​នៅក្នុង​គ​ម្រោ​ង​ធំៗ​ ​ដែល​អ្នក​អភិវឌ្ឍន៍​គួរតែ​ពង្រីក​វិសាលភាព​បន្ថែម​ទៀត​ដើម្បី​កែសម្រួល​តម្លៃ​ដើម្បី​ទាក់ទាញ​អ្នកទិញ​ច្រើន​ ​ប៉ុន្តែ​វា​ក៏អាច​កើតឡើង​នៅក្នុង​ការ​អភិវឌ្ឍ​តូចតាច​ដែរ​ ​ប្រសិនបើ​គោលដៅ​របស់​អ្នកទិញ​ ​សមស្រប​ជាមួយនឹង​ការ​ផ្តល់​ជូន​វិនិយោគ​នៃ​ការអភិវឌ្ឍន៍​នេះ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here