អ្នកជំនាញ​ថា​ទោះបី​ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​កើនឡើង​ច្រើនតែ​មិនទាន់​គ្រប់​តម្រូវការ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទោះបីជា​ទំហំ​និង​ចំនួន​ផ្សារ​ទំនើប​បន្ត​កើនឡើង​ក្តី​ ប៉ុន្តែ​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​បាន​អះអាង​ថា​ ការ​ផ្គត់ផ្គង់​ផ្សារ​ទំនើប​បច្ចុប្បន្ន​ នៅ​មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​គ្រប់គ្រាន់​នៅឡើយ​ទេ​។

ជាមួយគ្នា​នេះ​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩ខាងមុខនេះ​ ផ្សារ​ទំនើប​ដ៏​ធំ​ និង​ស៊ីវិល័យ​ថ្មី​មួយ​ Olympia​ Mall​ ជា​ផ្សារ​ទំនើប​ធំ​មួយ​ នឹង​បើក​ដំណើរការ​ ដែល​ផ្សារ​នេះ​ស្ថិត​ ក្នុងចំណោម​ផ្សារ​ទាំង៩​ ដែល​នឹង​ត្រូវ​ដាក់​ចូល​នៅក្នុង​ទីផ្សារ​ នា​បំណាច់​ឆ្នាំ២០១៩នេះ​ ​OLYMPAI​ MALL​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ ដើម្បី​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​នា​ពេល​ពេល​បច្ចុប្បន្ន​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Real​ Estate​ លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ បើ​ទោះជា​ផ្សារ​ទំនើប​នៅ​បាន​បង្កើន​វត្តមាន​ជាបន្តបន្ទាប់​ដូច​ពេល​បច្ចុប្បន្ន​នេះ​ក៏ដោយ​ ប៉ុន្តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​ទៅ​នឹង​តម្រូវការ​នៅឡើយ​នោះ​ទេ​។

លោក​បណ្ឌិត​បន្ត​ទៀត​ថា​ “នៅពេល​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ វា​បាន​ឆ្លុះ​បញ្ជាំ​ងពី​កម្រិតជីវភាព​របស់​ប្រជាជន​ មានន័យថា​ជីវភាព​ប្រជាជន​កាន់តែ​ធូរ​ធា​ច្រើន​”។ លោក​បន្ត​ទៀត​ថា​ “ ជា​ធម្មតា​នៅក្នុង​បរិបថ​នៃ​ភាព​រីកចម្រើន​មួយ​ គឺ​តែងតែមាន​ការផ្លាស់ប្ដូរ​ កែប្រែ​នូវ​អ្វី​ដែល​មិន​រីក​ល្អ​ទៅជា​ល្អ​ប្រសើរ​វិញ​”។

​លោក​បន្ត​ទៀត​ថា​ “នៅពេល​ដែល​ផ្សារ​ទំនើប​កាន់តែ​រីក​ដុះ​កាល់​ច្រើន​ វា​អាច​នឹង​ជះ​ឥទ្ធិ​លដល់​បណ្តា​ផ្សារ​បែប​ប្រពៃណី​ ឬផ្សារ​បុរាណ​ ដោយសារតែ​មនុស្សជា​ច្រើន​ដែល​មាន​ជីវភាព​សមរម្យ​ និង​ល្អ​ប្រសើរ​នឹង​ងាក​ទៅកាន់​ទីផ្សារ​ទំនើប​ជា​ស្វ័យប្រវត្តិ​”។ លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ “ តាម​ការ​គិត​របស់ខ្ញុំ​ ទៅ​ថ្ងៃ​អនាគត​ នៅពេល​ដែល​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​ កំណើន​ជីវភាព​ប្រជាជន​កាន់​ល្អ​ប្រសើរ​ នោះ​ផ្សារ​បែប​បុរាណ​ដូច​ពេល​បច្ចុប្បន្ន​ រួមមាន​ដូចជា​ផ្សារដើមគរ​ ឬផ្សារ​ច្បារអំពៅ​ជាដើម​ នឹង​មានការ​វិនិយោគ​ពីសំណាក់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ឬក្រុមហ៊ុន​បរទេស​ ប្រែក្លាយ​ទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដែល​តម្រូវ​ទៅតាម​ជំ​ហ៊ាន​ទីផ្សារសេរី​”។

លោក​បណ្ឌិ​តគីម​ ហ៊ា​ងបាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ មិនថា​ចំពោះតែ​ផ្សារ​បែប​បុរាណ​ ឬផ្សារ​បែប​ប្រពៃណី​នោះ​ទេ​ដែល​បាត់បង់​ សូម្បីតែ​ផ្សារ​ទំនើប​ខ្នាត​តូច​មួយចំនួន​ក៏​ត្រូវតែ​មានការ​កែប្រែ​ និង​ពង្រីក​ខ្លួន​នោះ​ដែរ​ បើមិនដូច្នោះទេ​ នឹង​ប្រឈម​នឹង​ការបាត់បង់​ទីផ្សារ​។

លោក​បណ្ឌិត​បន្ត​ថា​ វត្តមាន​នៃ​ផ្សារ​ទំនើប​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​មិនទាន់​គ្រាប់​គ្រាន់​នៅឡើយ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បន្ថែម​ទៀត​។ ព្រោះ​បច្ចុប្បន្ន​នេះ​ ផ្សារ​ទំនើប​ភាគច្រើន​ យើង​ឃើញ​មានតែ​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ​ ដែល​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ហាក់​នៅ​មិនទាន់​មាន​ផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់គ្រាន់​នៅឡើយ​។

លើកឡើង​ស្រដៀងគ្នា​នេះ​ អ្នកនាង​ អាន​ សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​នៃ​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ការ​កើនឡើង​នៃ​វត្តមាន​ផ្សារ​ទំនើប​នៅ​កម្ពុជា​ មិនទាន់​លើស​តម្រូវការ​នោះ​ទេ​ ដោយសារ​អ្នក​វិនិយោគ​បាន​ចាប់​យក​ចំណែក​អតិថិ​ជន​ខុស​ៗគ្នា​។

អ្នកនាង​បន្ត​ថា​ ការ​វិនិយោគ​បែបនេះ​មានផល​ចំណេញ​ខ្ពស់​ ដោយ​អ្នក​វិនិយោគ​អាច​រក​ផល​ចំណេញ​ ពី​ការ​រវិ​និ​យោគ​បាន​ល្អ​ប្រសើរ​ ប៉ុន្តែ​ទាមទារ​ឲ្យ​អ្នក​អភិវឌ្ឍន៍​ត្រូវ​ធ្វើការ​កែ​លំ​អរ​ផ្សារ​រៀងរាល់៥ឆ្នាំ​ម្តង​ ដើម្បីឲ្យ​មាន​ភាព​ទាក់ទាញ​សំ​រាប់់​ផ្សារ​របស់​ខ្លួន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here