តើន​រណា​ជាម​ហា​សេដ្ឋី​អចន​ទ្រព្យ​ មាន​លុយ​ច្រើនជាង​គេ​នៅ​ប្រទេស​អារ៉ាប់រួម​?

0

ដោយ ​វុត្ថា​

អា​រ៉ាប់​រួមៈ​ ពេល​និយាយ​ដល់​ពិភព​អារ៉ាប់​ គេ​តែងតែ​នឹកឃើញ​ពី​ធនធាន​ប្រេង​ដ៏​សម្បូរ​បែប​ និង​ដឹង​ថា​មាន​អ្នកមាន​ច្រើន​ជាង​​គេ​ពី​ធនធាន​ប្រេង​ច្រើនជាង​គេ​ផង​ដែរ​ ប៉ុន្តែ​តើ​អ្នកណា​ជា​អ្នកមាន​ប្រាក់​ច្រើនជាង​គេ​នៅក្នុង​តំបន់​នេះ​?។

​លោក​ Majid​ Al​ Futtaim​ ជាម​ហា​សេដ្ឋី​អចលនទ្រព្យ​ដែល​មាន​លុយ​ច្រើនជាង​គេ​នៅក្នុង​ពិភព​អារ៉ាប់​ និង​ជា​ប្រធាន​ក្រុមហ៊ុន​ Majid​ Al​ Futtaim​ Group​ ដែល​ផ្តោម​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​ និង​អគារ​ជួល​ ដែល​មាន​គម្រោង​ជាច្រើន​រួមមាន​នៅ​តំបន់​អាស៊ី​ និង​អាហ្វ្រិក​។

កាលពី​ខែមីនា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ ត្រូវ​បាន​ទស្សនាវដ្តី​សារ​ព័រ​មាន​ Forbes​ របស់​សហរដ្ឋអាមេរិក​បាន​ចុះផ្សាយ​ថា​ លោក​មាន​លុយ​ប្រមាណ ៥.២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ និង​ជា​អ្នក​ដែល​មាន​លុយ​ច្រើនជាង​គេ​លំដាប់​ទី២នៅក្នុង​ប្រទេស​មជ្ឈិមបូព៌ា​។

លោក​ Majid​ Al​ Futtaim​ បាន​បង្កើត​ក្រុមហ៊ុន​លក់រាយ​ និង ​Majid​ Al​ Futtaim​ Holding​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ ក្រុមហ៊ុន​ MAF​ នៅ​ឆ្នាំ១៩៩២​ ។ ក្រុមហ៊ុន​ MAF​ ធ្វើ​ប្រតិបត្តិ​ការ​លើ​សណ្ឋាគារ​ចំនួន១២​ និង​ផ្សារ​ទំនើប​ចំនួន២២កន្លែង​ ដែល​រួមមាន​ Mall​ of​ the​ Emirates​ នៅ​ទី​ក្រុង​ឌូ​បៃ​និង​ Mall​ of​ Egypt​ ក្នុង​ទីក្រុង​ Cairo​។

ក្រុមហ៊ុន​នេះ​ ក៏​មាន​អាជ្ញាប័ណ្ណ​វិនិយោគ​ផ្តាច់​មុខ​ ក្នុង​ការ​ដំណើរការ​ផ្សារ​ទំនើប​ជាមួយ​ក្រុមហ៊ុន​បារាំង​Carrefour​ នៅ​ទូ​ទាំង​មជ្ឈឹ​មបូព៌ា​ អាហ្វ្រិក​ខាងជើង​ និង​អាស៊ី​កណ្តាល​ផង​ដែរ​។

ក្រុមហ៊ុន ​MAF ​រកចំណូល​ប្រមាណ​ ៨,៨ ពាន់​លាន​ដុល្លារ​ និង​ប្រាក់ចំណេញ ៦​00​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​៕

LEAVE A REPLY

Please enter your comment!
Please enter your name here