ដោយម៉ា ណេត
ភ្នំពេញៈ អ្នកវិនិយោគក្នុងវិស័យដីធ្លី តែងចង់បានផលចំណេញពីការវិនិយោគខ្លួន ប៉ុន្តែដើម្បីទទួលបានផលចំណេញ អ្នកវិនិយោគត្រូវការអ្នកជំនាញក្នុងវិស័យនេះ ក្នុងការប្រឹក្សានិងចង្អុលបង្ហាញដើម្បីទាញយកផលលាភពីការវិនិយោគ។
អ្នកជំនាញផ្នែកទិញលក់ដីធ្លី លោក កាង សុធី អគ្គនាយកក្រុមហ៊ុនC entury21 Land Station បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ភាពស្មោះត្រង់ពីអ្នកជំនាញ និងទំនុកចិត្តពីអតិថិជនជាគោលមួយ ក្នុងការរកស៊ីក្នុងវិស័យដីធ្លី ដើម្បីទទួលបានផលចំណេញ។ ផ្ទុយទៅវិញវាអាចមានហានិភ័យ បើទិញដីផ្តេសផ្តាស។
-->
លោកបន្តពន្យល់ថា ទី១ អ្នកជំនាញ ត្រូវមានភាពស្មោះត្រង់ជាមួយអតិថិជន ទី២ អ្នកជំនាញត្រូវផ្តល់ទំនុកចិត្តដល់អ្នកទិញ ដែលអាចឲម្យអ្នកទិញទុកចិត្តឲ្យគាត់ទិញ ហើយផ្ទេរកម្មសិទ្ធិដល់គាត់។ ទី២ បើគាត់ជាអ្នកជំនាញមែន គាត់អត់ចង់កម្រៃជើងសារ៣ភាគរយទេ ព្រោះបើយើងមើលឃើញដីនោះអាចមានហានិភ័យ យើងអត់ចង់បានកម្រៃជើងសារ៣ភាគរយជាដាច់ខាត ព្រោះបើទិញទៅគាំងលក់មិនចេញ ដីមិនឡើងថ្លៃ គេនឹងមិនមករកយើងទៀតទេ។
លោកបន្តថា “អតិថិជនរបស់យើងជាលំហូរសាច់ប្រាក់ដ៏ល្អមួយ (Cash Flow) ដែលយើងយកមកវិនិយោគ ព្រោះបើយើងទិញឲ្យគេ យើងអាចផ្តល់ផលចំណេញដល់គេ គេនឹងពឹងយើងឲ្យទិញដីឲ្យពួកគេម្តងទៀត”។ លោកបន្តថា “បើយើងជួបអ្នកអត់ជំនាញច្បាស់លាស់ គាត់ចង់បានតែផលចំណេញពីអតិថិជន នឹងធ្វើឲម្យគាត់អាចមានហានិភ័យ ដោយសារគា្មនល័ក្ខខណ្ឌច្បាស់លាស់ក្នុងការជួយលក់ ហើយអាចធ្វើឲ្យអចលនទ្រព្យនៅជាប់គាំង។ សម្រាប់ខ្ញុំ ខ្ញុំមានវិធីសាស្រ្តរបស់ខ្ញុំក្នុងការទិញ ខ្ញុំផ្តល់ទំនុកដល់អតិថិជន”។
ឧទាហរណ៍ អតិថិជនបោះទុនវិនិយោគក្នុងជំហានដំបូង១លានដុល្លារ ហើយខ្ញុំទទួលបានកម្រៃជើងសារ៣ម៉ឺនដុល្លារ ហើយខ្ញុំជួយលក់ឲ្យអតិថិជនខ្ញុំបាន៣ភាគរយទៀត ហើយពេលអតិថិជនទទួលបានផលចំណេញពីការដែលយើងណែនាំ ពួកគេនឹងមករកយើងបន្តទៀត ហើយយើងអាចទទួលបានកម្រៃ៣ភាគរយទៀត ដែលនេះជាប្រភេទលំហូរសាច់ប្រាក់ ដែលយើងទទួលបានពីជំនាញ ពីភាពស្មោះត្រង់ និងការកសាងទំនុកចិត្តរបស់ខ្ញុំ៕នេះបើតាមលោកកាង សុធីបញ្ជាក់ឲ្យដឹង៕