ដោយ ម៉ាណេត
ភ្នំពេញៈ ខណ្ឌទួលគោកបាននិងកំពុងទាក់ទាញការវិនិយោគកាន់តែច្រើន លើអាគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារតំបន់នេះបានប្រែក្លាយពីតំបន់លំនៅដ្ឋានមកជាតំបន់ដែលមានសកម្មភាពពាណិជ្ជកម្មកាន់តែរស់រវើក។

ដោយ ម៉ាណេត
ភ្នំពេញៈ ខណ្ឌទួលគោកបាននិងកំពុងទាក់ទាញការវិនិយោគកាន់តែច្រើន លើអាគារសហកម្មសិទ្ធិ (ខុនដូ) ដោយសារតំបន់នេះបានប្រែក្លាយពីតំបន់លំនៅដ្ឋានមកជាតំបន់ដែលមានសកម្មភាពពាណិជ្ជកម្មកាន់តែរស់រវើក។

ជាមួយនឹងការវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ គម្រោងខុនដូថ្មីមួយ គឺខុនដូ HCN Mall and Residence ដែលបោះទុនវិនិយោគដោយវិនិយោគិនខែ្មរ និងបាននិងកំពុងសាងសង់យ៉ាងសកម្ម និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ ខាងមុខ ពិសេសគម្រោងនេះបាននិងកំពុងទទួលចំណាប់អារម្មណ៍ពីអ្នកវិនិយោគក្នុងស្រុកច្រើន។
កញ្ញា ឃិន លីដា តំណាងផ្នែកលក់នៃគម្រោងខុនដូ HCN Mall and Residence បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៩ មិថុនា កន្លងមកថា HCN Mall and Residence របស់យើងមានកម្ពស់ចំនួន ២៣ជាន់ ដែលវានឹងប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន ដោយចាប់ពីជាន់ទី១ដល់ទី៤ វាជាផ្សារទំនើប ដែលមានរោងភាពយន្ត និងកន្លែងលក់អីវ៉ាន់ ហើយជាន់ទី៥ ជាកន្លែងសម្រាប់កីឡា ដែលមានអាងហែលទឹកធំ កន្លែងហាត់ប្រាណ ស្ទីម និងសោនា និងចាប់ពីជាន់ពី៦ ឡើងទៅ ជាយូនីតខុនដូសុទ្ធ។ គម្រោងនេះមានផ្ទះសរុបចំនួន ៧២០យូនីត។
ជាមួយនឹងការអភិវឌ្ឈដោយទំនួលខុសត្រូវ ក្រុមហ៊ុនវិនិយោគគម្រោងនេះ ក៏យកចិត្តទុកដាក់លើចំណតរថយន្ត ដែលមានធំទូលាយសម្រាប់អតិថិជនផងដែរ។
គម្រោងខុនដូ HCN Mall and Residence ចាប់ផ្តើមសង់នៅពាក់កណ្តាលឆ្នាំ ២០១៨ ហើយបច្ចុប្បន្ននេះគម្រោងនេះ សាងសង់បានទីជាន់១៤ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០ខាងមុខ ហើយគម្រោងនេះនឹងប្រគល់បន្ទប់ជូនអតិថិជន ខែធ្នូ ឆ្នាំ ២០២០។ ខណៈផ្សារទំនើបក្នុងគម្រោងនេះរំពឹងថា នឹងបើកដំណើរការពាក់កណ្តាលឆ្នាំក្រោយ។
កញ្ញា លីដាបានឲ្យដឹងទៀតថា “យើងមានប្រភេទបន្ទប់ជា Studio Room និង Two Bedroom ហើយតម្លៃចាប់ពី១,១០០ ដុល្លារក្នុងមួយម៉ែតការ៉េ អាស្រ័យលើប្រភេទបន្ទប់ និងទីតាំងរបស់បន្ទប់”។ កញ្ញាបានបន្តថា “បច្ចុប្បន្នយើងដាក់លក់ខុនដូចាប់ជាន់ទី ៦ទៅជាន់ទី១៧ ស្មើ៤៤០យូនីត ហើយយើងទើបតែបានចាប់ផ្តើមលក់កាលពីខែ មេសា ឆ្នាំ ២០១៩ នេះ ខណៈអ្នកទិញភាគច្រើនជាជនជាតិខ្មែរ ព្រោះយើងយកជនជាតិខ្មែរជាអតិថិជនទិសដៅរបស់យើង ហើតម្លៃដាក់លក់ និងការបង់ប្រាក់គឺស្របតាមអ្នកនៅស្រុកច្រើន”។
គម្រោងខុនដូ HCN Mall and Residence ស្ថិតនៅលើផ្លូវ៥១៦ សង្កាត់បឹងកក់ ១ ខណ្ឌ ទួលគោក ភ្នំពេញ។
កញ្ញាលីដាបានឲ្យដឹងទៀតថា សម្រាប់ទីតាំងនេះ អតិថិជនដើរមើលគម្រោងផ្សេងៗច្រើន តែគាត់ជ្រើសរើសគម្រោងយើង។ ហើយហេតុផលរបស់គាត់ឃើញចំណតរថយន្តយើងច្រើន សំណង់របស់យើងសាងសង់ឡើងជារៀងរាល់ថ្ងៃ ហើយតម្លៃរបស់យើងសមរម្យជាងគេបើធៀបគម្រោងៗក្នុងតំបន់នេះ ហើយទីតាំងរបស់យើងជាប់ផ្លូវធំ និងជិត ផ្សារទំបនើប TK។ ពិសេសជាងនេះទៀត យើងមានការផ្តល់ជួនគ្រឿងសង្ហារឹមមួយឈុតក្នុងនោះរួមមាន ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ និងទូរទស្សន៍ដែលនឹងរៀបចំរួចរាល់សម្រាប់អតិថិជន។
ជាមួយគ្នានេះលក្ខខណ្ឌបង់ប្រាក់របស់អតិថិជន ទិញគម្រោងនេះមានភាពងាយស្រួល ដោយក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់មុនត្រឹមតែ ២៥ភាគរយទេ ហើយអត្រាការប្រាក់យើងត្រឹមតែ ០.៨៣ ភាគរយក្នុងមួយខែ ប៉ុន្តែភាគច្រើនគម្រោងផ្សេងៗដែលអាគាររបស់គេសាងសង់ជិតបញ្ចប់ គេតម្រូវឲ្យបង់ប្រាក់មុន៤០ភាគរយ។
កញ្ញលីដាបានថ្លែង “នាពេលខាងមុខនេះការរស់នៅក្នុងខុនដូ នឹងកាន់តែពេញនិយម ដោយសារតែដីក្នុងទីក្រុងពិបាក រកសម្រាប់សាងសង់លំនៅដ្ឋាន ប្រជាជនផ្លាស់ប្តូរមករស់នៅខុនដូ ដោយចំណេញពេលវេលា ជិតកន្លែងការងារ និងមិនកកស្ទះចរាចរណ៍”។
លេខទូរស័ទ្ទទំនាក់ទំនង៖ 015 45 51 68, 017 45 51 68, 066 45 51 68។
ខណ្ឌទួលគោក បានប្រែក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ពាណិជ្ជកម្មកាលពី៥ឆ្នាំមុន ដោយសារខណ្ឌនេះមានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ផ្លូវធំទូលាយ លក្ខខណ្ឌភូមិសាស្រ្តល្អ ដែលធ្វើឲ្យបច្ចុប្បន្នមានគម្រោងវិនិយោគលើអាគារខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចន្លោះ៣០ទៅ៤០គំរោងបាននិងកំពុងបើកបើកដំណើរការ និងសាងសង់។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានមានប្រសាសន៍ថា កាលពីឆ្នាំមុនតម្លៃដីនៅខ័ណ្ឌទួលគោក បានកើនឡើងរហូតដល់៥៨ភាគរយ ជាកំណើនខ្ពស់ជាងបណ្តាខ័ណ្ឌដទៃទៀត ដោយសារតំបន់ទួលគោកបានប្រែក្លាយពីតំបន់លំនៅដ្ឋាន មកជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលធ្វើឲ្យមានភាពទាក់ទាញការវិនិយោគអន្តរជាតិកាន់តែច្រើន ពិសេសកំនើនប្រជាជន និងជនបរទេសកាន់តែច្រើនចូលទៅរស់នៅតំបន់នេះ។
អ្នកនាងបន្តថា “ទីផ្សារខុនដូនៅតំបន់នេះ ចាប់ផ្តើមមានការផ្គត់ផ្គង់កាន់តែច្រើន ខណៈតម្រូវការបាននិងកំពុងកើនឡើងជាប្រចាំ ពិសេសចំនួនអ្នករស់នៅខុនដូក្នុងចំណោមប្រជាជនខ្មែរបានកើនឡើងផងដែរ៕
