ដោយ វុត្ថា
ភ្នំពេញ៖ មហាសេដ្ឋីភាគច្រើននៅក្នុងពិភពលោក គឺជាបុរសភេទ ដែលបានកាន់កាប់លើមុខជំនួញ និងក្រុមហ៊ុនជាច្រើន ដោយមិនសូវសម្បូរសេដ្ឋីនីច្រើននោះទេ ។
គេហទំព័ត៌មានអចលនទ្រព្យ propertyarea.asia នឹងណែនាំឱ្យស្គាល់សេដ្ឋនី អលចនទ្រព្យមួយរូប ដែលមានសម្រស់ផូរផង់គឺលោកស្រី Yang Huiyan ដែលបាននិងកំពុងកាន់កាប់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសចិន។
លោកស្រី Yang Huiyan គឺជាស្រ្តីជើងខ្លាំងផ្នែកអភិវឌ្ឍអចលនទ្រព្យរបស់ចិនដ៏ល្បីល្បាញ និងមានភាគហ៊ុនប្រមាណ ៥៧ភាគរយនៅក្នុងក្រុមហ៊ុន Country Garden Holding ផងដែរ។ លោកស្រី Yang Huiyan កើតនៅក្នុងឆ្នាំ ១៩៨១ ដែលបច្ចុប្បន្នមានអាយុប្រមាណ ៣៨ឆ្នាំ បានទទួលកេរ្តិ៍មរតកពីឪពុករបស់លោកស្រី គឺលោក Yang Guoqiang នៅក្នុងឆ្នាំ ២០០៧ ដែលធ្វើឱ្យលោកស្រីក្លាយជាស្ត្រីដែលមានទ្រព្យច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ី។
ឪពុករបស់លោកស្រី បានចាប់ផ្តើមបើកក្រុមហ៊ុនអចលនទ្រព្យ ឈ្មោះថា Country Garden នៅក្នុងឆ្នាំ ១៩៩៧ ហើយបានផ្ទេរភាគហ៊ុនទៅឱ្យលោកស្រីប្រមាណ ៧០ភាគរយមុនពេលដាក់លក់នៅក្នុងទីផ្សារភាគហ៊ុនជាសាធារណៈ (IPO) ។
ក្រុមហ៊ុន Country Garden រកចំណូលបានពីការលក់ភាគហ៊ុនបានចំនួន ១.៦ពាន់លានដុល្លារអាមេរិក ឬស្មើនឹងចំណូលរបស់ក្រុមហ៊ុន Google កាលពីឆ្នាំ ២០០៤ នៅក្នុងសហរដ្ឋអាមេរិក ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes របស់សហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ ២០១៩កន្លងមកនេះថា លោកស្រី Yang មានលុយប្រមាណ ២១,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

ទស្សនាវដ្តីនេះបន្តថា លោកស្រីគឺជាអនុប្រធានៃគណៈកម្មាធិការអភិបាលកិច្ចរបស់ក្រុមប្រឹក្សាក្រុមហ៊ុន Country Garden Holding ហើយបានជួយលក់ភាគហ៊ុនថ្មីបានចំនួន ៤១០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០១៤ ។
លោកស្រីបានបញ្ចប់ការសិក្សា និងបានទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (Bachelor of Art/Science) ពីសាកលវិទ្យាល័យ Ohio State University ៕