ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ទិញ​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​កាន់តែ​ច្រើន​

0

ដោយ ​ស៊ី​វ ម៉េង​

ភ្នំ​ពេញៈ​ ជាល​ទ្ឋ​ផល​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​ទិញ​ខុន​ដូ​សំរាប់​រស់នៅ​ពិសេស​ខុន​ដូ​ដែល​មានតម្លៃ​មធ្យម​ចន្លោះ​ពី៥០​,០០០ទៅ១០០​,០០០ដុល្លារ​អាមេរិក​។

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE Cambodia​ អ្នកនាង ​អាន​ សុធី​តា ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២១មិថុនា​នេះ​ថា​ទីផ្សារ​ខុន​ដូ​តម្លៃ​មធ្យម​ដែល​មានតម្លៃ​ចន្លោះ១២០០ទៅ២០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ​។អ្នកនាង​បន្ត​ថា​ជាមួយនឹង​ការ​កើនឡើង​នូវ​ការចាប់អារម្មណ៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​កាន់តែ​ច្រើន​បាន​ងាក​ទៅ​វិនិយោគ​ខុន​ដូ​ដែល​មានតម្លៃ​បែបនេះ​។

​អ្នកនាង​បន្ត​ថា​“ប្រជាពលរដ្ឋ​ខ្មែរ​ចាប់ផ្តើម​ទិញ​ខុន​ដូ​តម្លៃ​មធ្យម​ព្រោះ​ពួកគេ​មិន​អាចយ​កប្រាក់៥ទៅ១០ម៉ឺន​ដុល្លារ​ទិញ​ផ្ទះនៅ​ក្នុង​ក្រុង​បានទេ​បើ​ទិញ​បាន​ក៏​ជា​ផ្ទះ​ដែល​មានតម្លៃ​ឆ្ងាយ​ពីទី​ក្រុងភ្នំពេញ​”។

​យោង​តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ CBRE Cambodia​ បាន​ឲ្យដឹង​ថា​ដំណាច់​ត្រីមាស​ទី១ឆ្នាំនេះ​មាន​គំរោង​ខុន​ដូ​តម្លៃ​មធ្យម​ចំនួន៣បាន​សាងសង់​និង​មានផ្ទះ​សរុប​ចំនួន​ប្រមាណ២០០០យូនី​ត។

​ទោះជាយ៉ាងណា​កាលពី​ពេល​ថ្មី​ៗនេះ​ខុន​ដូ​តម្លៃ​មធ្យម​មួយចំនួន​បាន​សាងសង់​ផង​ដែរ​ដូចជា​គំរោង​ខុន​ដូ​របស់​ក្រុមហ៊ុន​ជីព​ម៉ុង​ដែល​ស្ថិតនៅ​ក្នុង​ខ័ណ្ឌ​សែនសុខ​គម្រោង​ខុន​ដូ ​Urban Village ​ដែល​ស្ថិតនៅ​ស្របតាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ជាដើម​។

ជាមួយនឹង​ការ​វិនិយោគ​កាន់តែ​ច្រើន​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​អន្តរជាតិ​គម្រោង​ខុន​ដូ​ថ្មី​មួយ​គឺ​ខុន​ដូ​ HCN​ Malland​ Residence​ ដែល​បោះទុន​វិនិយោគ​ដោយ​វិនិយោគិន​ខែ្មរ​និង​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ២០២០ខាងមុខ​ពិសេស​គម្រោង​នេះ​បាន​និង​កំពុង​ទទួល​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ​ក្នុង​ស្រុក​ច្រើន​។

កញ្ញា​ឃិន​ លីដា​ តំណាង​ផ្នែក​លក់​នៃ​គម្រោង​ខុន​ដូ​ HCN​ Malland​ Residence​បាន​ឲ្យដឹង​ថា​ HCN​ Malland​ Residence​ របស់​យើង​មាន​កម្ពស់​ចំនួន២៣ជាន់​ដែល​វា​នឹង​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​លំនៅ​ដ្ឋាន​ដោយ​ចាប់ពី​ជាន់ទី១ដល់ទី៤វា​ជា​ផ្សារ​ទំនើប​ដែល​មាន​រោងភាពយន្ត​ និង​កន្លែង​លក់​អីវ៉ាន់​ហើយ​ជាន់ទី៥ជា​កន្លែង​សម្រាប់​កីឡា​ដែល​មាន​អាងហែលទឹក​ធំ​កន្លែង​ហាត់​ប្រា​ណស្ទី​មនិង​សោ​នា​និង​ចាប់ពី​ជាន់​ពី៦ឡើង​ទៅជា​យូនី​តខុន​ដូ​សុទ្ធ​។គម្រោង​នេះ​មានផ្ទះ​សរុប​ចំនួន៧២០យូនី​ត។

ជាមួយនឹង​ការ​អភិ​វឌ្ឈ​ដោយ​ទំនួល​ខុសត្រូវ​ក្រុមហ៊ុន​វិនិយោគ​គម្រោង​នេះ​ក៏​យកចិត្ត​ទុកដាក់​លើ​ចំណតរថយន្ត​ដែល​មាន​ធំ​ទូលាយ​សម្រាប់​អតិថិជន​ផង​ដែរ​។

គម្រោង​ខុន​ដូ​ HCN​ Malland​ Residence​ ស្ថិតនៅ​លើ​ផ្លូវ៥១៦សង្កាត់​បឹងកក់១ខណ្ឌទួលគោក​ភ្នំពេញ​។

កញ្ញា​លីដា​បាន​ឲ្យដឹង​ទៀត​ថា​សម្រាប់​ទីតាំង​នេះ​អតិថិជន​ដើរមើល​គម្រោ​ងផ្សេង​ៗច្រើនតែ​គាត់​ជ្រើសរើស​គម្រោង​យើង​។ហើយ​ហេតុផល​របស់​គាត់​ឃើញ​ចំណតរថយន្ត​យើង​ច្រើន​សំណង់​របស់​យើង​សាងសង់​ឡើងជា​រៀងរាល់ថ្ងៃ​ហើយ​តម្លៃ​របស់​យើង​សមរម្យ​ជាងគេ​បើ​ធៀប​គម្រោ​ងៗ​ក្នុង​តំបន់​នេះ​ហើយ​ទីតាំង​របស់​យើង​ជាប់​ផ្លូវ​ធំ​និង​ជិត​ផ្សារ​ទំ​បនើប​ TK​ ។

ពិសេស​ជាង​នេះ​ទៀត​យើង​មានការ​ផ្តល់​ជួន​គ្រឿង​សង្ហា​រឹម​មួយ​ឈុត​ក្នុង​នោះ​រួមមាន​ទូទឹកកក​ម៉ាស៊ីន​ត្រជាក់​ម៉ាស៊ីន បោកខោអាវ​ និង​ទូរទស្សន៍​ដែល​នឹង​រៀបចំ​រួចរាល់​សម្រាប់​អតិថិជន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here