ដោយ Donald Lee
ភ្នំពេញ៖ ផ្ទះដ៏មានតម្លៃថ្លៃបំផុតនៅអាស៊ីគឺជាអាគារផ្ទះមានកម្ពស់ ២៧ជាន់ដែលមានតម្លៃ ២ ពាន់លានដុល្លារនៅភាគខាងត្បូងទីក្រុងបុមបៃប្រទេសឥណ្ឌា។
ផ្ទះដ៏ធំបំផុតមួយនេះដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Cumballa Hill ក្នុងទីក្រុងបុមបៃគឺជាកម្មសិទ្ធិរបស់លោកមហាសេដ្ឋី Mukesh Ambani ។
-->
យោងតាមទស្សនាវដ្ដី Forbes លោក Ambani គឺជាមហាសេដ្ឋីទី ១៩ នៅលើពិភពលោកដោយមានទ្រព្យសម្បត្តិ ៤៣,៤ ពាន់លានដុល្លារ ហើយលោកគឺជាប្រធានក្រុមហ៊ុន Reliance Industries ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័ន។
ផ្ទះនេះមានផ្ទៃទំហំ ១២២,០០០ ម៉ែត្រការ៉េដែលមានបន្ទប់ទទួលភ្ញៀវ កន្លែងចុះចតឧទ្ធម្ភាគចក្របីកន្លែង រោងកុន និងប្រសាទដ៏ធំសម្បើម។
ផ្ទះនេះត្រូវបានគេដាក់ឈ្មោះថា Antilia បន្ទាប់ពីកោះអាថ៌កំបាំងមួយដែលត្រូវបានគេជឿថាមានស្ថិតនៅចន្លោះ ប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់។ ប្រជាជនជិត ៦០០នាក់ត្រូវបានជួលឲ្យធ្វើនៅក្នុងផ្ទះនេះដើម្បីរក្សាអចលនទ្រព្យនេះ៕





