អ្នក​វិនិយោគ​ចិន​គ្រោង​វិនិយោគ​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​នៅ​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ គណៈប្រតិភូ​ចិន​ពី​ខេ​ត្ត​ជឺ​ជាំ​ងនៃ​ប្រទេស​ចិន​ បាន​បង្ហាញ​ពី​បំណង​ចង់​មក​វិនិយោគ​ ក្នុង​គំរោង​បង្កើត​លំនៅ​ដ្ឋាន​លំហែ​រកា​យស​ម្រាប់​ទេសចរ​ចិន​នៅ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ នា​ព្រឹក​ថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០១៩កន្លងមក​នេះ​ លោក​ ចាង​ សឺ​ស្ស៊ី​ អនុប្រធាន​សភា​ប្រឹក្សា​យោបល់​ខេ​ត្ត​ជឺ​ជាំ​ង និង​ជា​អ្នកដឹកនាំ​គណៈប្រតិភូ​ចិន​មក​ពី​ខេ​ត្ត​ជឺ​ជាំ​ងបាន​លើកឡើង​ថា​ គណៈប្រតិភូ​មក​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ ដើម្បី​បង្ហាញ​ពី​បំណង​ចង់​មក​វិនិយោគ​ ក្នុង​ការបង្កើត​លំនៅ​ដ្ឋាន​លម្ហែ​សម្រាប់​ទេសចរ​ចិន​នៅ​កម្ពុជា​។

គណៈប្រតិភូ​ចិន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ចំពោះ​ឱកាស​វិនិយោគ​បង្កើត​តំបន់​ទេសចរណ៍​ សម្រាប់​ទេសចរ​វ័យ​ចំណាស់​នៅ​កម្ពុជា​ ដោយ​លោក​ ចាង​ សឺ​ស្ស៊ី​ បាន​បញ្ជាក់​ថា​ នៅ​ខេ​ត្ត​ជឺ​ជាំ​ងសម្បូរទៅដោយ​ប្រជាជន​ច្រើន​ ហើយ​នៅ​ឆ្នាំ២០១៨​ ទេសចរ​ចិន​នៅ​ខេ​ត្ត​ជឺ​ជាំ​ង បាន​ចេញ​ដើរកម្សាន្ត​នៅ​ក្រៅប្រទេស​មាន​ចំនួន២​,៨លាន​នាក់​ ក្នុង​នោះ​មក​កម្ពុជា​ប្រមាណ៨ម៉ឺន​នាក់​។

លោក​បាន​បន្ត​ថា​ ភ្ញៀវ​ទេសចរ​ចិន​មក​ពី​ខេត្ត​របស់​លោក​ នឹង​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែមទៀត​ ហើយ​នៅពេល​រដូវ​ត្រ​ជា​ក់​ម្ដង​ៗ ពួកគេ​ចូលចិត្ត​ស្នាក់នៅ​តំបន់​លម្ហែ​របស់​ពួកគេ​ នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ដែល​មាន​អាកាសធាតុ​ក្ដៅ​ស្រួល​ជាង​ខេ​ត្ត​ជឺ​ជាំ​ង។

ដូច្នេះហើយ​បាន​ជា​លោក​ និង​គណៈប្រតិភូ​មក​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​ ដើម្បី​បង្ហាញ​ពី​បំណង​ចង់​មក​វិនិយោគ​ ក្នុង​ការបង្កើត​លំនៅ​ដ្ឋាន​លម្ហែ​សម្រាប់​ទេសចរ​ចិន​មក​ពីទី​នោះ​។

លោក​រដ្ឋមន្ត្រី​ថោង​ ខុន​ បាន​ថ្លែង​ថា​ ឱកាស​វិនិយោគ​ជាមួយ​ក្នុង​វិស័យ​ទេសចរណ៍​មាន​ច្រើន​នៅ​កម្ពុជា​ ពិសេស​គឺ​ការបង្កើត​នៅ​តំបន់​មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ និង​តាម​បណ្ដោយ​ទន្លេមេគង្គ​ ដែល​ហូរកាត់​ប្រទេស​កម្ពុជា​ជាង ៤០០ គីឡូម៉ែត្រ​ មាន​ទេសភាព​ស្រស់​ត្រកាល​ និង​អំណោយផល​ដល់​ការ​ស្នាក់នៅ​យូរ​ និង​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​។

ជាមួយគ្នា​នោះ​ លោក​ ថោង​ ខុន​ បាន​ស្នើ​ឱ្យ​ភាគី​ចិន​នៅ​ខេ​ត្ត​ជឺ​ជាំ​ង ជួយ​ជំរុញ​ការ​បណ្ដុះបណ្ដាល​ភាសា​ចិន​ ដល់​បុគ្គលិក​ជំនាញ​ទេសចរណ៍​ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​ដែល​និយាយ​ភាសា​ចិន​ តាមរយៈ​ការបង្កើត​សាលា​វិជ្ជាជីវៈ​ជំនាញ​ទេសចរណ៍​នៅ​កម្ពុជា​ សំដៅ​សម្រេច​ឱ្យ​បាន​ចំនួន​បុគ្គលិក​ជំនាញ​ និង​មគ្គុ​ទ្ទេ​សទេស​ចរណ៍​ ឆ្លើយតប​នឹង​ចំនួន​ទេសចរណ៍​ ពិសេស​ទេសចរ​ចិន​ដែល​នៅតែ​កើនឡើង​ជាលំដាប់​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យ​ភាគី​ចិន​ ជួយ​ជំរុញ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ ពី​ខេ​ត្ត​ជឺ​ជាំ​ងមក​កម្ពុជា​ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ​ ដើម្បី​ជំរុញ​កំណើន​ទេសចរ​ពី​ខេត្ត​មួយ​នេះ​ ឱ្យ​បាន​កាន់តែ​ច្រើនឡើង​។

លោក​ ចាង​ សឺ​ស្ស៊ី​បាន​ថ្លែង​ថា​ ខេ​ត្ត​ជឺ​ជាំ​ងរ​បស់​លោក​ក៏បាន​ខិតខំ​ជំរុញ​ការងារ​នេះ​ដែរ​ ហើយ​នៅ​កំឡុង​ឆ្នាំ២០១៩នេះ​ ជើងហោះហើរ​ត្រង់​ពី​ខេ​ត្ត​ជឺ​ជាំ​ងមក​កម្ពុជា​ នឹង​ត្រូវ​ដំណើរការ​ឡើងជា​ផ្លូវការ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here