លោក​ស៊ុន​ ចាន់​ថុ​លប្រ​កាស​ពី​ពេលវេលា​ជាក់លាក់​ស្ថាបនា​ឡើងវិញ​ផ្លូវជាតិ​លេខ២​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​បាន​អះអាង​ថា​ ​ផ្លូវជាតិ​លេខ​ ២ ក្រោម​គម្រោង​ឥណទាន​សម្បទាន​ចំនួន៤៥លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សប្ប​ទាន​ពី​រដ្ឋាភិបាល​កូរ៉េ​នឹង​ចាប់​ផ្តើម​ស្ថានា​ឡើងវិញ​នៅ​ នៅក្នុង​អំឡុង​ខែវិច្ឆិកា​ ឬ ខែធ្នូ​ ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

លោក​ ស៊ុន​ ចាន់​ថុល​ ក្រោយ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ HANSHIN​ Engineering​ &​ Construction​ Co​. Ltd​នៅ​ថ្ងៃទី​ ២៥ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ២​ គឺ​រាប់​ចាប់ពី​តាខ្មៅ​ ដល់​អូរ​ចំបក់​ និង​ផ្លូវជាតិ​លេខ២២​ ពី​អូរ​ចំបក់​ដល់ទី​ប្រជុំជន​អង្គតាសោម​ ។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើសុំ​ការ​អធ្យាស្រ័យ​ពីសំណាក់​ពលរដ្ឋ​ ដែល​រស់នៅ​សងខាង​ផ្លូវ​ និង​អ្នកធ្វើ​ដំណើរ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​ ក្នុងអំឡុងពេល​ការស្ថាបនា​ផ្លូវ​នេះ​ ។ ជាមួយគ្នា​ លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ ចំពោះ​ក្រុមហ៊ុន​ដែល​ត្រូវ​សាងសង់​ ត្រូវ​គិត​គូ​ពី​សុវត្ថិភាព​ និង​គុណភាព​ផង​ដែរ​ ព្រោះ​ក្រសួង​លែង​ត្រូវការ​ធ្វើ​ជាប់​ទៀតហើយ​ គឺ​ទទួល​តែ​ផ្លូវ​ធ្វើ​រឹង​មុំា​ង។

លោក​ស៊ុន​ ចាន់​ថុល​ បាន​គូសបញ្ជាក់​ ក្រុមការងារ​ក្រសួង​នឹង​បន្ត​តាមដាន​យកចិត្ត​ទុកដាក់​ចំពោះ​គុណភាព​ផ្លូវ​នេះ​ ជាទីបំផុត​កុំ​អោយ​ធ្វើមុខ​ ខូច​អា​ក្រោយ​ និង​មិន​ចង់បាន​ទៀត​ទេ​ចាប់ពី​នេះ​តទៅ​។

គម្រោង​ផ្លូវជាតិ​លេខ២​ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ៤៥​ លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ ដែល​មាន​ប្រវែង៦៦គីឡូម៉ែត្រ​។ ក្នុង​នោះ​ចាប់ពី​រង្វង់​មូល​តាខ្មៅ​ រហូតដល់​រង្វង់​មូល​អូរ​ចំបក់​មាន​ប្រវែង៥៧គីឡូម៉ែត្រ​ និង៩គីឡូម៉ែត្រ​ នៅ​លើ​ផ្លូវជាតិ​លេខ២២គ្រោង​ក្រាល​កៅស៊ូ​ AC​ សង់ស្ពាន​ថ្មី​ និង​ពង្រីក​ទទឹង​ផ្លូវ​ឲ្យបាន​ ១៣ម៉ែត្រ​ តាម​ទំហំ​ចរាចរណ៍​ និង​តាម​ដំណាក់កាល​។ រី​ឯចាប់ពី​រង្វង់​មូល​គួរស្រូវ​ ទៅ​ទិសខាងត្បូង​ប្រវែង​ ៨គីឡូម៉ែត្រ​ គ្រោង​នឹង​សាងសង់​ជា ៤គន្លង​។

នៅពេល​ គម្រោង​នេះ​ត្រូវ​បាន​សាងសង់​រួចរាល់​ នឹង​កាត់បន្ថយ​ការ​កកស្ទះ​ នឹង​សម្រួល​ដល់​ចរាចរណ៍​ជូន​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here