ដោយ វឌ្ឍនា
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗចំនួន ៣ នៅក្នុងរាជធានីភ្នំពេញ ហាក់គ្មានសកម្មភាពសាងសង់ នឹងឈានទៅរកភាពជាប់គាំង ខណៈគម្រោងអគារពាណិជ្ជកម្មមួយចំនួនកំពុងដំណើរសាងសង់។
១) គំរោងអគារ D.I.Riviera
ដោយ វឌ្ឍនា
ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗចំនួន ៣ នៅក្នុងរាជធានីភ្នំពេញ ហាក់គ្មានសកម្មភាពសាងសង់ នឹងឈានទៅរកភាពជាប់គាំង ខណៈគម្រោងអគារពាណិជ្ជកម្មមួយចំនួនកំពុងដំណើរសាងសង់។
១) គំរោងអគារ D.I.Riviera

គម្រោងនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ជិតទន្លេប្រសព្វទាំងបី គឺទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ដែលអាចគយគន់ទេសភាពទន្លេបានយ៉ាងច្បាស់ពីលើជាន់នីមួយៗនៃអគារ។
គម្រោងខុនដូ D.I.Riviera ចំនួន ២ នៅខាងមុខ មួយត្រូវបានបញ្ចប់ការសាងសង់ ហើយមួយទៀត កំពុងសាងសង់ប៉ុន្តែគម្រោងអគារ ៣នៅខាងក្រោយដែលមានកំពស់ ៣៨ ជាន់ដែលមានអាងហែលទឹកប្រវែង ២០០ ម៉ែត្រគឺបានជាប់គាំង រួមជាមួយផ្សារទំនើបមួយផងដែរ។
គម្រោងនេះត្រូវបានទិញដោយ Green Land Group របស់ប្រទេសចិន។
២) គម្រោងអគារ Sino Plaza

គម្រោងអគារ Sino Plaza ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងខុនដូមានចំនួន ៤ អគារមានកំពស់ ៤៥ ជាន់ ហើយការសាងសងនូវគម្រោងនេះត្រូវបានជាប់គាំងតាំងពីចុងឆ្នាំរហូតមកដល់ពេលនេះ ។ ហើយគម្រោងនេះ ត្រូវបានបញ្ចប់ការសងសង់នៅត្រឹមជាន់ទី ៣១ នៃកមពស់អគារគំពស់ អគារ ៤៥ ជាន់។
គម្រោងអគារនេះ ជា អគារពាណិជ្ជកម្ម និងគម្រោងខុនដូ ថ្មីដែលមានកំពស់រហូតដល់ទៅ៤៥ជាន់ ដែលជាការវិនិយោគ របស់វិនិយោគគិន ជនជាតិចិន ស្ថិតនៅក្បែរផ្សារទំនើបផ្លាហ្សាបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣) គម្រោង Downtown93

គម្រោង Downtown93 នេះ ជាប្រភេទ ផ្សារទំនើប និងការិយាល័យ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ ។គម្រោងនេះត្រូវបានជាប់គាំង ដោយហេតុថា ក្រុមហ៊ុនបានព័ទ្ធរបងជុំវិញនៅខាងមុខនៃអគារនេះ ដែលតាមពិតគម្រោងនេះត្រូវបានបើកដំណើរការកាលពីដើមឆ្នាំកន្លងមកនេះ៕