ដោយ វុត្ថា
ភ្នំពេញៈ ទីផ្សារលំនៅឋានរបស់ប្រទេសជប៉ុន នៅតែមានសុខភាពល្អ និងស្ថិរភាពល្អប្រសើរ ដោយតម្លៃលំនៅឋានក្នុងទីក្រុងតូក្យូកើនឡើងប្រមាណ៣,០៤ក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ។
យោងតាមរបស់គេហទំព័រ Global Property Guide បានចុះផ្សាយកាលពីពេលថ្មីៗនេះថា តម្លៃមធ្យមនៃទីផ្សារខុនដូ ដែលមានស្រាប់នៅទីក្រុងតូក្យូ បានកើនឡើង៣,0៤% ក្នុងកំឡុងពេលមួយឆ្នាំរហូតដល់១ឆ្នាំ២០១៩ ដោយបានកើនឡើងពី0,៦១% ក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨។ នៅក្នុងអំឡុងត្រីមាសនេះដែរ តម្លៃខុនដូបានកើនឡើង២,៩៦ភាគរយ។
ដូចគ្នានេះដែរ តម្លៃមធ្យមនៃខុនដូថ្មី នៅក្នុងទីក្រុងតូក្យូបានកើនឡើង៣,៩ភាគរយនៅត្រីមាសទី១ ឆ្នាំ ២០១៩ ដែលជាការកើនឡើងពីចឆ្នាំ0,53 ភាគរយ នៅក្នុងត្រីមាសទី៣ ប៉ុន្តែមានការធ្លាក់ចុះពីកំណើន១៣,៥៦ ភាគរយកាលពីដើមឆ្នាំ។
ចំណែកការលក់ខុនដូដែលមានស្រាប់ នៅទីក្រុងតូក្យូបានកើនឡើង៣,៨ ភាគរយដែលមានចំនួន១0,៣១៣ យូនីតក្នុងត្រីមាសទី១ ឆ្នាំ ២០១៩ ធៀបនឹងឆ្នាំមុន ខណៈការលក់លំនៅឋាន ដែលមានស្រាប់នៅទីក្រុងតូក្យូបានកើនឡើង៧,៤ភាគរយ ដោយមានចំនួន ៤,៩៤៨យូនីតក្នុងមួយឆ្នាំ។







