ដោយ វុត្ថា
ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិ Phnom Penh Mega Mall តម្លៃ១០០លានដុល្លារសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមដាក់ជួលនៅក្នុងខែក្រោយនេះ ខណៈការបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។

ដោយ វុត្ថា
ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិ Phnom Penh Mega Mall តម្លៃ១០០លានដុល្លារសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមដាក់ជួលនៅក្នុងខែក្រោយនេះ ខណៈការបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។

លោកស្រីអាន សុធិតា នាយិកាក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជាបានឱ្យថ្លែងប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៩ នេះថា ផ្សារមួយនេះកំពុងតែរៀបចំតុបតែទាំងខាងក្រៅ និងខាងក្នុងដើម្បីដាក់ជួលនៅខែក្រោយនេះ។ លោកស្រីបន្តថា ផ្សារទំនើបនេះ នឹងបើកស្វាគមន៍អតិថិជនជួលនៅខែកក្កដាខាងមុខនេះហើយ ដែលផ្សារនេះគ្រោងនឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ។
លោកស្រីបន្តថា “ផ្សារទំនើបលំដាប់អន្តរជាតិនេះ មានទំហំផ្ទៃក្រឡាសំណង់សរុបជាង ៤០,០០០ម៉ែត្រការ៉េ ហើយនឹងបើកសម្ពោធដំណើរការជាផ្លូវការនៅក្នុងរយៈពេល ៩ ខែទៅមុខទៀត ពោលគឺនៅក្នុងអំឡុងឆ្នាំ២០២០ ខាងមុននេះ”។
ក្រោយពន្យារការសាងសង់អស់រយៈពេលជាច្រើនឆ្នាំរួចមក ចាប់តាំងពីឆ្នាំ២០១២ បានស្ថិតក្នុងស្ថានភាពរអាក់រអួលនៃគម្រោងសាងសង់ ដែលផ្សារនេះគ្រោងសម្រេចបើកដំណើរការអាជីវកម្មនៅឆ្នាំ២០១៦ ឬដើមឆ្នាំ ២០១៧ តែគំរោងបើកដំនើរការផ្សារនេះត្រូវបានពន្យារពេលទៅវិញ។
ដំបូងឡើយផ្សារនេះ ត្រូវបានគេស្គាល់ថា Parkson Mall ដែលជាផ្សារល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ី ដោយសារតែនាយកផ្សារទំនើប Parkson Mall គ្រោងជួលផ្សារនេះចំនួន៥ជាន់ ដើម្បីដំណើរការផ្សាររបស់ខ្លួន ប៉ុន្តែក្រោយមកកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់។ ដូច្នេះប្តូរឈ្មោះពី Parkson Mall ទៅជា Phnom Penh Mega Mall ។

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Hasson (Cambodia) Development Co, Ltd លោក ROFY OTHSMAN ដែលបានវិនិយោគផ្សារទំនបនេះបានឲ្យដឹងថា ផ្សារទំនើបនេះមានកំពស់៩ជាន់នេះ មានទំហំ ៤០,០០០ម៉ែត្រការ៉េ និងមានលក់ទំនិញចម្រុះ ដែលលោករំពឹងថានឹងទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជន។
ផ្សារទំនើបលំដាប់អន្តរជាតិភ្នំពេញមេហ្គាម៉ល មានសមត្ថភាពអាចផ្ទុករថយន្តចំនួន១,៥០០គ្រឿង និងម៉ូតូចំនួន ៣,០០០ គ្រឿងក្នុងចំណតយានយន្តរបស់ខ្លួន។
លោក Rofy Othsman បានបន្តថា “ប្រជាជនកម្ពុជានឹងរីករាយជាមួយនឹងបទពិ សោធបែបថ្មី ដែលមានផលិតផលជាច្រើនម៉ាកមកពីក្រៅប្រទេស ផ្តោតសំខាន់លើតម្រូវការរបស់ប្រជាជនក្នុងស្រុក ដោយពួកគេអាចសន្សំពេលវេលា និងប្រាក់កាសក្នុងការដើរផ្សារបែបបរទេស ដែលបានឈានជើងចូលមកក្នុងប្រទេសកម្ពុជាក្នុងពេលខាងមុខ”៕