ប្រែសម្រួល មនុ
ភ្នំពេញៈ ទិន្នន័យដែលបានច្របាច់បញ្ចូលគ្នា ត្រូវបានលើកឡើងជាសំណួរថា តើភាពរ៉ឹងមាំ នឹងនៃវិស័យលំនៅដ្ឋានរបស់អាមេរិកអាចប្រឈម ឬធន់នឹងការធ្លាក់ចុះសេដ្ឋកិច្ចសាកលយ៉ាងដូចម្តេច។
ទោះជាយ៉ាងណាក៏ដោយវិនិយោគិននៅអាមេរិក កំពុងបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីការធ្លាក់ចុះនៃវិស័យអចលនទ្រព្យអាមេរិក។វិនិយោគិនអចលនទ្រព្យ លោក Grant Cardone បានប្រាប់សារព័ត៌មានសេដ្ឋកិច្ច Yahoo Finance កាលពីថ្ងៃព្រហស្បតិ៍ថា “ទីផ្សារផ្ទះត្រូវបានធ្លាក់ចុះនៅអាមេរិក ហើយវានឹងមិនត្រលប់មកវិញទេ”។
-->
ការវាយតម្លៃម៉ត់ចត់របស់លោក Cardone បានធ្វើឡើង ដោយសារការលក់ផ្ទះថ្មីបានធ្លាក់ចុះ៧,៨ភាគរយកាលពីខែមុន ដែលជាការធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយៈពេល៥ខែ ខណៈការលក់ផ្ទះក្នុងគម្រោងចាស់ៗ ទទួលបានកំណើនតែ១,១ភាគរយ។ វិនិយោគិនបានសន្មតថា ទីផ្សារនេះបានបាត់បង់អ្នកទិញដែលមានសក្តានុពល។
លោកCardone បាននិយាយថា “អ្នកទិញដែលមានសក្តានុពល គឺជាធាតុដ៏មានតម្លៃបំផុតតែមួយគត់របស់សហគ្រិន ដើម្បីមានលទ្ធភាពក្នុងការគ្រប់សាច់ប្រាក់”។
លោកបាននិយាយថា និន្នាការនៃសេដ្ឋកិច្ចកំពុងផ្លាស់ប្តូរ ហើយប្រជាជនមានលុយច្រើន មិនផ្តោតលើការវិនិយោគលើការធ្វើឲ្យជីវិតប្រសើរឡើងទេ ពួកគេចង់តែវិនិយោគលើអចលនទ្រព្យ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយនាពេលអនាគត។
ទិន្នន័យលំនៅដ្ឋាន ត្រូវបានលាយបញ្ចូលគ្នាយ៉ាងពិតប្រាកដ ប៉ុន្តែយ៉ាងហោចណាស់មួយផ្នែក ត្រូវបានគាំទ្រដោយអត្រាការប្រាក់ទាប ដែលមិនមានការកើនឡើងនៅឡើយ។
ទោះយ៉ាងណាក៏ដោយ លោក Cardone បាននិយាយថា “អចលនទ្រព្យគឺជាកន្លែងតែមួយគត់” ដែលលោកចង់វិនិយោគលុយនាពេលឥឡូវនេះ។ ខ្ញុំទិញអចលនទ្រព្យដែលបង្កើតចំណូល។លោកបន្តថា “ខ្ញុំជួលកន្លែងដែលខ្ញុំរស់នៅ ហើយខ្ញុំជាម្ចាស់ទ្រព្យសម្បត្តិដែលបង្កើតចំណូលដល់ខ្ញុំ។ ខ្ញុំនឹងទិញតែអចលនទ្រព្យ ប្រសិនបើវាបង្កើតលំហូរសាច់ប្រាក់សម្រាប់ខ្ញុំ”។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew បានឲ្យដឹងថា ទីផ្សារមួយដែលនៅតែត្រូវបានគេចាត់ទុកថាមានតម្លៃថ្លៃពេក នោះគឺការកើនឡើងតម្លៃជួលដែលមានកម្រិតខ្ពស់ ក្នុងរយៈពេល៥០ឆ្នាំ ដោយមានប្រជាជនអាមេរិក ៣៦,៦ភាគរយកំពុងធ្វើអាជីវកម្មនេះ៕