ដោយ វុត្ថា
ភ្នំពេញៈ ប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ បានចាប់ផ្តើមសហការគ្នារៀបចំបច្ចេកទេស និងការអនុវត្តសកម្មភាពរួមគ្នា លើគម្រោងរៀបចំគោលការណ៍ណែនាំ និងការផ្តល់វិញ្ញាបនបត្រអាគារបៃតងនៅកម្ពុជា (Guidelines and Certification for Green Buildings in Cambodia)។

-->
ក្នុងកិច្ចប្រជុំដំបូង នៃកិច្ចសហការជាមួយវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចកវិទ្យាសំណង់អគារកូរ៉េ (Korea Institute of Civil Engineering and Building Technology-KITC) និងមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ ម្សិលមិញនេះ ផ្តោតលើគោលបំណង ដើម្បីពិនិត្យមើលសកម្មភាពរួមក្នុងគម្រោង ការចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហការ និងកិច្ចសន្យា ចែករំលែកចំណេះដឹងពីសាធារណរដ្ឋកូរ៉េលើការរៀបចំស្តង់ដារ និងដំណើរការរៀបចំស្ថាប័នផ្តល់វិញ្ញាបនបត្រកម្ម។
សម្រាប់សកម្មភាពបន្ទាប់ ភាគីទាំងពីរនឹងរៀបចំចុះអនុស្សរណៈនៃការយោគយល់ និងកិច្ចសន្យាលើការអនុវត្តគម្រោង ដោយខាង KICT នឹងផ្តល់ជំនួយបច្ចេកទេសលើការរៀបចំគោលការណ៍ណែនាំ និងការរៀបចំវិញ្ញបនបត្រកម្ម និងរៀបចំកិច្ចប្រជុំនៅកម្ពុជា។

គម្រោងនេះបានទទួលហិរញ្ញប្បទានជំនួយ ពីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធីកិច្ចសហប្រតិបត្តិការមេគង្គកូរ៉េ (MKCF) ដែលអនុវត្តដោយនាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច.៕