ព្រលា​នយន្តហោះ​ខ្នាត​យក្ស​របស់​ចិន​ដែល​អាច​ទទួល​អ្នកដំណើរ​ជាង​ ៧០លាន​នា​ក់់​បាន​សាងសង់​បញ្ចប់​ជាស្ថាពរ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ព្រលា​នយន្តហោះ​អន្តរជាតិ​ក្រុង​ប៉េកាំង​ Daxing​ ដែល​ជា​ព្រលា​នយន្តហោះ​ខ្នាត​យក្ស​របស់​ចិន​ បាន​បញ្ចប់​សាងសង់​កាលពី​ថ្ងៃទី៣០​ ខែមិថុនា​ ម្សិលមិញ​នេះ​ដូច​ការ​គ្រោងទុក​ និង​គ្រោង​បើក​សម្ពោធ​ឲ្យ​ដំណើរការ​នូវ​ព្រលា​នយន្តហោះ​ថ្មីនេះ​ នៅ​ថ្ងៃទី​ ៣០​ ខែកញ្ញា​ឆ្នាំ​ ២០១៩​ ខាងមុខនេះ​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌​រដ្ឋ​ចិន​ Xinhou​ បានឱ្យ​ដឹង​នា​ថ្ងៃទី១​ កក្កដា​នេះ​ថា​ ការ​ដាក់​ឱ្យ​ដំណើរការ​ខាង​មុខ​នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​សេវា​ហោះហើរ​របស់​ប្រទេស​ និង​ជួយ​សម្រួល​ដល់​ការហោះហើរ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ប៉េកាំង​។ ព្រលា​នយន្តហោះ​ខ្នាត​យក្ស​ថ្មី​ នៅក្នុង​ទីក្រុង​ប៉េកាំង​នេះ​ ត្រូវ​បាន​គេ​ចាត់ទុកថា​ នឹង​ក្លាយ​ជា​ព្រលា​នយន្តហោះ​មួយ​ ដែល​មាន​ភាព​មមាញឹក​ជាងគេ​ក្នុង​ពិភពលោក​បន្ទាប់ពី​បើក​ដំណើរ​នៅ​ឆ្នាំនេះ​។

ព្រលា​នយន្តហោះ​ថ្មីនេះ​ កាលពី​កន្លងទៅ​បាន​អនុញ្ញា​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន៤​ បាន​ផ្តើម​ហោះហើរ​សាកល្បង​ រួមមាន​ ក្រុមហ៊ុន​ China​ Southern​ Airlines​ ក្រុមហ៊ុន​ China​ Eastern​ Airline​ ក្រុ​មង​ហ៊ុន​ Air​ China​ និង​ក្រុមហ៊ុន​ Xiamen​ Airline​ ដែល​មាន​ប្រភេទ​យន្តហោះ​ A380​, A350​-900​ ,B747​-8, និង​ B787​-8 ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ និង​គ្រប់​លក្ខណៈ​ ព្រមទាំង​ស្តង់ដារ​អន្តរជាតិ​មុននឹង​ដាក់ឲ្យ​ដំណើរ​ជា​ផ្លូវការ​។

អាកាសយាន​ដ្ឋាន​ថ្មីនេះ​ ស្ថិតនៅ​ចំណុចប្រសព្វ​នៃ​ស្រុក ​Daxing​ និង​ទីក្រុង​ Langfang​ នៃ​ទីក្រុង​ប៉េកាំង​ក្នុង​ខេត្ត​ Hebei​ ហើយ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួល​អ្នកដំណើរ​ ៤៥លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ឆ្នាំ២០២១​ និង៧២លាន​នាក់​នៅ​ត្រឹម​ឆ្នាំ២០២៥​។

ព្រលា​នយន្តហោះ​នេះ​ ត្រូវ​បាន​ចំណាយពេល​សាងសង់​រយៈពេល៦ឆ្នាំ​ មាន​ទំហំ​រហូតដល់១លាន​ម៉ែត្រការ៉េ​ មានផ្លូវ​រត់​សម្រាប់​យន្តហោះ​ចំនួន៧​ និង​អាច​ចុះចត​យន្តហោះ​បាន​ចំនួន​ប្រមាណ ៦២០​,០០០គ្រឿងក្នុង​មួយឆ្នាំ​។

បច្ចុប្បន្ន​នេះ​ វិស័យ​អាកាសចរណ៍​របស់​មហាយក្ស​ចិន​ កំពុង​មានការ​រីកចម្រើន​យ៉ាង​លឿន​បំផុត​នៅ​លើ​ពិភពលោក​ដោយសារ​ តែ​មានការ​កើនឡើង​នៃ​ប្រជាជន​ដ៏​ច្រើន​ និង​ការ​ផ្គត់ផ្គង់​តម្រូវការ​ជា​មូលដ្ឋាន​លើ​កា​ធ្វើដំណើរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here