ផ្សារ​ទំនើប​ដំបូង​គេ​នៅ​ក្រុង​ព្រះ​សី​ហនុ​ត្រៀបើ​កដំណើរការ​ជាមួយនឹង​ក្រុម​ហ៊ុន​ល្បី​ៗជាច្រើន​

0

ដោយ​ ស៊ីវ​ ម៉េ​ង

 ព្រះ​សី​ហនុ៖ ផ្សារ​ទំនើប​ដំបូង​គេ​ FURI​ TIME​ SQUARE​ តម្លៃ​ជិត ១០លាន​ដុល្លារ​អាមេរិក​នៅ​ក្រុង​ព្រះសីហនុ​ នឹង​បើក​ដំណើរការ​នៅ​កំឡុង​ចុងខែ​កញ្ញា​ខាងមុខនេះ​ ជាមួយនឹង​វត្តមាន​ហាង​កាហ្វេ​ និង​ផលិត​ផលល្បីៗ​ជាច្រើន​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​ផ្សារ​ទំនើប​នេះ​ផង​ដែរ​។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​លឹម​ សុខា​ដា​វី​នបាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ​តាមរយៈ​ការ​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ទទួល​បាន​យោបល់​ល្អ​ និង​មានការ​កោត​សរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​ ដោយសារ​ផ្សារ​នេះ​ផ្តោត​លើ​ការ​រៀប​ចំ​ប្រព័​ន្ឋ​នៃ​ការ​លក់​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​​ធំ​ទូលាយ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ និង​ទីតាំង​នៃ​គម្រោង​នេះ​ល្អ​។

ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

កញ្ញា​ដា​វី​នបា​នប​ន្ត​ថា​ “ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយសារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​”។ កញ្ញា​បន្ថែម​ថា​“រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”។

ផ្សារ​ទំនើប​ FURI​ TIME​ SQUARE​ ក៏​មានការ​វិនិយោគ​លើ​ Sky​ Bar​ ទំនើប​ជាងគេ​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ដោយ​គ្រាន់តែ​ Sky​ Bar ​នេះ​វិនិយោគ​អស់​ទឹកប្រាក់​ជាង១លាន​ដុល្លារ​អាមេរិក​។

កញ្ញា​លឹម​ សុខា​ដា​វី​នបា​នប​ន្ត​ថា​ ជាមួយនឹង​ភាព​អំណោយផល​នៃ​ទីតាំង​ កំនើ​នប្រ​ជា​សាស្រ្ត​ និង​កំណើន​នៃ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើឲ្យ​គំរោង​នេះ​សម្រេច​បាន​ជោគជ័យ​លើស​ការ​រំពឹង​ទុក​ ដោយពេល​បើក​ដំណើរការ​សាកល្បង​នៅ​ចុងខែ​កញ្ញា​ខាងមុខនេះ​ ទីតាំង​លក់ទំនិញ​ និង​សេវាកម្ម​ប្រមាណ ៨០ភាគរយ​នឹង​បើក​ដំណើរការ​ រួម​ទាំង​រោងភាពយន្ត​ផង​ដែរ​។កាលពី​ពេល​ថ្មី​ៗនេះ​ ផ្សារ​ទំនើប​នេះ​បាន​ទទួល​ពានរង្វាន់​ជា​ផ្សារ​ដែល​មាន​ការ​ឌី​សាញ​ដ៏​ទាក់ទាញ​បំផុត​ពី​កម្មវិធី​Cambodia​ Property​ Award​ ដែល​បា​នប្រារព​ឡើង​នៅ​រាជធានី​ភ្នំពេញ​។

អតិថិជន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ០១១​ ២៩៩​ ៩៧៥សម្រាប់​ការជួល​ស្តង់​លក់​បន្ថែម​នៅ​ផ្សារ​ទំនើប​ដំបូង​គេ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here