ដោយនៅ ស៊ីវុត្ថា
ខេត្តកែបៈ ក្រុមហ៊ុន Shanghai Construction Group Co.Ltd ដែលជាក្រុមហ៊ុនធំមួយរបស់ចិន បានចាប់ផ្តើមធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងផែនការមេសម្រាប់គម្រោងសាងសង់ប្រពន្ធរំដោះទឹកកខ្វក់ នៅខេត្តកែប ដែលជាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។
អភិបាលនៃគណៈអភិបាលខេត្តកែប លោក កែន សត្ថាបានឱ្យដឹងនៅក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន Shanghai Construction Group Co.Ltd នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៩ នេះថា ខេត្តកែប ជាខេត្តទេសចរណ៍បែបធម្មជាតិ ហើយភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាច្រើនបានស្គាល់កែបតាមរយៈសោភណភាពឆ្នេរសមុទ្រ សោភណភាពតាមដងផ្លូវអមដោយផ្កាចម្រុះព័ណ៌ ជាពិសេសគ្រឿងសមុទ្រមានរសជាតិឆ្ងាញ់ គឺក្តាមសេះកែប។







